Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីតួកគី ថ្លែងការពារនិងទទួលកំហុស ខណៈអ្នកស្លាប់កើនដល់ជិត២ម៉ឺននាក់

ប្រធានាធិបតីតួកគី ថ្លែងការពារនិងទទួលកំហុស ខណៈអ្នកស្លាប់កើនដល់ជិត២ម៉ឺននាក់

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានថ្លែងការពារនៃការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការ រញ្ជួយដីដ៏ធំដោយនិយាយថាវាមិនអាចទៅរួចទេក្នុងការរៀបចំសម្រាប់ទំហំនៃគ្រោះមហន្តរាយដ៏ធំបែបនេះ។

លោកបានមានប្រសាសន៍ថា ជាការពិតណាស់ មានចំណុចខ្វះខាត។ លក្ខខណ្ឌគឺអាចមើលឃើញយ៉ាងច្បាស់។ វាមិនអាចទៅរួចទេក្នុងការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយបែបនេះ។Twitter ក៏មិនដំណើរការលើបណ្តាញ ទូរស័ព្ទតួកគីដែរ ។នេះបើយោងតាមអ្នកកាសែត AFP និងក្រុមឃ្លាំមើលបណ្តាញ NetBlocks។

ទោះជាយ៉ាងណាលោក Erdogan បានទទួលស្គាល់ថា រដ្ឋាភិបាលបានជួបប្រទះនឹងបញ្ហាមួយចំនួន ប៉ុន្តែបាន និយាយថា ស្ថានភាពឥឡូវនេះស្ថិតក្រោមការគ្រប់គ្រងហើយ។ការចេញមុខមកការពារនិងទទួលស្គាល់កំហុស ឆ្លងក្នុងការឆ្លើយតបនេះបន្ទាប់ពីក្រុមអ្នករិះគន់បានអះអាងថា ការឆ្លើយតបរបស់សេវាសង្គ្រោះបន្ទាន់យឺតពេក ហើយរដ្ឋាភិបាលបានរៀបចំមិនបានល្អ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ប្រទេសតួកគី (AFAD) បាននិយាយកាលពីថ្ងៃព្រហស្ប តិ៍ថា នៅក្នុងប្រទេសទួរគី ចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់១២៨៧៣នាក់។ចំណែកឯនៅក្នុង ប្រទេសស៊ីរី ចំនួនអ្នកស្លាប់សរុបមានយ៉ាងហោចណាស់ ៣១៦២ នាក់ រួមទាំង១៩០០ នៅក្នុងតំបន់ដែលកាន់កាប់ ដោយក្រុមឧទ្ទាមនៅភាគពាយព្យ៕

RELATED ARTICLES