Wednesday, March 19, 2025
Homeព័ត៌មានអន្តរជាតិអូស្ត្រាលី ដកកាមេរ៉ាសុវត្ថិភាពផលិតដោយចិន ចេញ ពីអគារដ្ឋាភិបាល

អូស្ត្រាលី ដកកាមេរ៉ាសុវត្ថិភាពផលិតដោយចិន ចេញ ពីអគារដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Richard Marles បាននិយាយថាក្រសួងការពារជាតិអូស្ត្រាលី នឹងដកកា មេរ៉ាដែលផលិតដោយចិនចេញពីការិយាល័យរបស់ខ្លួន ជុំវិញការព្រួយបារម្ភអំពីចារកម្ម។នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មានស៊ីអិនអិនកាលពីថ្ងៃសុក្រទី១០កុម្ភៈឆ្នាំ២០២៣។

ការព្រួយបារម្ភនេះត្រូវបានលើកឡើងដោយសមាជិកព្រឹទ្ធសភាលោកJamesPatersonមកពីគណបក្សសេរីនិយម ដែលបាននិយាយកាលពីថ្ងៃពុធថាលោកបានធ្វើ សវនកម្ម លើឧបករណ៍សុវត្ថិភាពផលិតដោយចិន ដែលកំពុង ប្រើប្រាស់នៅក្នុងបរិវេណអគាររដ្ឋាភិបាលអូស្ត្រាលី។

លោកPaterson បានកត់សម្គាល់ថា ការធ្វើសវនកម្មបានរកឃើញឧបករណ៍ចំនួន ៩១៣ រួមទាំងកាមេរ៉ា ប្រព័ន្ធ គ្រប់គ្រងការចូលប្រើ និង intercoms ដែលផលិតដោយសហគ្រាសរដ្ឋចិន Hikvision និង Dahua ។

លោកPatersonបាននិយាយនៅក្នុងបទសម្ភាសន៍តាមវិទ្យុកាល ពីថ្ងៃពុធថាក្រុមហ៊ុនទាំងនេះមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយបក្សកុម្មុយនិស្តចិនហើយពួកគេស្ថិតនៅក្រោមច្បាប់ស៊ើបការណ៍ជាតិរបស់ប្រទេសចិន ដែលតម្រូវឱ្យក្រុមហ៊ុន និងបុគ្គលទាំងអស់សហការដោយសម្ងាត់ជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន ប្រសិនបើមានការស្នើសុំ ។

លោកPatersonដែលជារដ្ឋមន្ត្រីស្រមោលផ្នែកសន្តិសុខអ៊ីន ធឺណិតនិងប្រឆាំងការជ្រៀតជ្រែកពីបរទេសបាន ជំរុញឱ្យរដ្ឋាភិបាលទីក្រុងកង់បេរ៉ាប្រញាប់ដកកាមេរ៉ាសុវត្ថិភាពទាំងនោះចេញជាបន្ទាន់។

នៅពេលសួរអំពីការព្រួយបារម្ភរបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះកាមេរ៉ាដែលផលិតដោយចិន អ្នកនាំពាក្យក្រសួង ការបរទេសទីក្រុងប៉េកាំងបាននិយាយថា ប្រទេសចិនប្រឆាំងនឹង ការបង្កើតសន្តិសុខជាតិការរំលោភបំពានអំ ណាចរដ្ឋនិងទង្វើដែលរើសអើង និងគាបសង្កត់ក្រុមហ៊ុនចិន៕

RELATED ARTICLES