ភ្នំពេញ៖ក្រោយអតីតតារាសម្ដែងវ៉ាង ស្រីណូ,ពេជ្រ អាវីហ្សា ,ឌុច លីដា និងសម សុជាតា ជាដើមចូលនិវត្ត(Retire)ពីអាជីពស៊ិចស៊ីអស់នោះពេលនេះមានតែតារាស្រីវ័យក្មេងនាងហ្វា ហ្វា ហៅស្រីយី តែម្នាក់ប៉ុណ្ណោះដែលជាមុខសញ្ញានៃការដាក់គោលដៅលេងឈុតរោលរាលរបស់ផលិតកម្មទាំងឡាយ ព្រោះស្រីស្រស់រូបនេះលេងដល់កម្រិតអ្នកដឹកនាំរឿងចង់បាន ហើយនាងមិនដែលឆ្លើយថា”ទេ”ចំពោះឈុតឆាកក្ដៅសាច់ទាំងនោះឡើយ។ការត្រូវប៉ាន់ធំរបស់អតីតសង្សារនាយចឺម រូបនេះក្រោយពីនាងហ៊ានប្រថុយលេងរឿង”ល្ងង់+ល្ងង់”របស់Sastra Film ដែលបណ្ដោយឲ្យតារាប្រុសលោកឡៅ បញ្ញា អោបថើបយ៉ាងឈ្មុសឈ្មុល ហើយនាងមិនញញើតចំពោះប្លង់ទាំងនោះទេ ដែលធ្វើឲ្យផលិតករជាច្រើនបានសរសើរនិងភាពក្លាហានរបស់នាង ទោះជាស្រីយី ស្ពឹកមុខបន្ដិចរឿងគេរិះគន់ច្រើនជាងគាំទ្រក្ដី។

អ្វីដែលគូរឲ្យកត់សម្គាល់ថ្មីៗនេះហ្វា ហ្វា ក៍ឆក់បានតំណែងតួឯករឿងបុរាណ”មាយាស្រ្ដី”របស់Wewatch ផងដែរហើយឈុតស្នេហាអោបថើបមិនចាញ់រឿងមុនៗនេះឡើយ។ប្រភពបានឲ្យដឹងថានៅមានផលិតករផ្សេងៗទៀតចង់ឲ្យស្រីយី លេងរឿងកាន់តែសាហាវជាងនេះ ជាមួយតម្លៃខ្លួនក៍ទ្វេដងតែឈុតខ្លះអ្នកដឹកនាំរឿងបង្ហើបនោះគឺមិនបាច់ពាក់អាវទើបស្រីយី ហាក់នៅរារែកចិត្តនៅឡើយ ព្រោះថាការលោតឆ័ត្រលេងរឿង”ល្ងង់+ ល្ងង់”នាងក៍ពិបាកប្រឈមណាស់ទៅហើយ និងថែមទាំងធ្វើឲ្យសង្សារនាងនៅអាមេរិកលោក Sanan Sithadin ឆេះដុំ រហូតឈានទៅចែកផ្លូវគ្នាជាមួយនាងទៀតផង ដែលធ្វើឲ្យគម្រោងពួកគេជួបគ្នាផ្ទាល់លើកដំបូងនៅខែមសា ឆ្នាំ២០២៣ ខាងមុខនេះត្រូវរលាយអស់ ចុះបើនាងហ៊ានលេងរបូតអាវ តើនឹងទៅជាយ៉ាងណា?។ប៉ុន្ដែហ្វា ហ្វា មិនដែលបង្ហាញទុក្ខសោកស្នេហ៍ដោយសារតែបណ្ដាលមកពីអាជីពនាងឡើយ ព្រោះថានេះក៍មិនមែនជាលើកទី១ឡើយសម្រាប់រូបនាងក្នុងការចែកផ្លូវសង្សារ ដោយសារតែចំណងស្នេហានាងជាមួយនាយចឺម ដែលមានចាស់ទុំទាំងសងខាងដឹងឭ ហើយ ពេលនោះនាងមិនដែលហ៊ានលេងរឿង18+ ផង តែទីបំផុតក៍មិនអាចរក្សារបានគង់វង្សដូចគ្នាដែរ។

អ្វីដែលគូឲ្យកត់សម្គាល់ហ្វា ហ្វា ក្រោយវះកាត់ពង្រីកដើមទ្រូងរួចនាងហាក់កាន់តែមានហាងឆេងក្នុងសិល្បៈ ព្រោះចាប់បានតំណែងតួឯកជាបន្ដបន្ទាប់ ទោះជាត្រូវបែកបាក់អតីតសង្សារដល់ទៅពីរនាក់ក្នុងពេលខ្លីក្ដី ហើយពេលនេះនាងមិនទាន់ប្រកាសមានសង្សាទី៣ឡើយ តែស្រីយី បានងាកទៅទុកចិត្តនិងកៀកកើយបុរសរូបសង្ហារលោកប៉ែន ភ័ក្រសុធារិទ្ធ ដូចគូស្នេហ៍ទៅវិញដូចជាពេលខ្លះលោកសុធារិទ្ធ ហ៊ានអោបថើបនាងក្រៅឆាកទៀតផង។ហ្វា ហ្វា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសម្រាប់ការជ្រើសរើសគូសង្សារនាងមិនត្រូវការល័ក្ខខណ្ឌខ្ពស់នោះទេ ពោលគឺឲ្យតែបុរសនោះមានចិត្តដូចនាង ចុះសម្រុងគ្នាគឺអាចរស់នៅជាមួយគ្នាបានហើយ។គេចាំមើលថាតើស្រីស្អាតហ្វា ហ្វា នៅតែចង់សាកជ្រើសគូស្នេហ៍ជាតារាដូចគ្នាទៀត ឬមួយក៍នាងបន្ដបើកភ្លើងខៀវឲ្យអាណិកជនផ្សេងទៀតមកស្អំបេះដូងនាង?


