Thursday, March 20, 2025
Homeព័ត៌មានអន្តរជាតិបាញ់ប្រហារលើដែនដីបិតាប្រជាធិបតេយ្យ ស្លាប់ ៣របួស៥ នាក់

បាញ់ប្រហារលើដែនដីបិតាប្រជាធិបតេយ្យ ស្លាប់ ៣របួស៥ នាក់

យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់និង៥នាក់ផ្សេងទៀតរងរបួស(ធ្ងន់ស-ស្រាល )បន្ទាប់ពីខ្មាន់កាំភ្លើង ម្នាក់បានបាញ់ប្រហារនៅក្នុងបរិវេណសាកលវិទ្យាល័យរដ្ឋមីឈីហ្គែនMichiganState University សហរដ្ឋអា មេរិកកាលពីយប់ថ្ងៃច័ន្ទ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានCNN កាលពីថ្ងៃអង្គារទី ១៤ខែកុម្ភៈឆ្នាំ២០២៣។

ប្រភពខាងលើបានអោយដឹងថាខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងក្នុងអំឡុងពេលប៉ូលិសតាមប្រមាញ់អស់រយៈពេលជាច្រើនម៉ោង។

លោក Chris Rozman ប៉ូលីសរដ្ឋមីឈីហ្គែន បាននិយាយថាជនសង្ស័យបានបើកការបាញ់ ប្រហារទៅលើក្នុង អគារមួយនៅបរិវេណសាកលវិទ្យាល័យ Michigan State University កាលពីម៉ោង ៨ យប់ថ្ងៃចន្ទ(ម៉ោងនៅអា មេរិក)។ប៉ូលីសបានរាយការណ៍ពីការស្លាប់របស់បុរសទាំងនេះនៅ ព្រឹកថ្ងៃអង្គារបួនម៉ោងបន្ទាប់ ពីការបាញ់ប្រ ហារបានផ្ទុះឡើងដែលពីដំបូងបាញ់នៅ Berkey Hall ដែលជាអគារសិក្សា បន្ទាប់មកបាញ់នៅMSU Union ដែល ជាមជ្ឈមណ្ឌលពេញនិយមសម្រាប់បរិភោគ ឬសិក្សា។មនុស្សពីរនាក់ត្រូវបានសម្លាប់នៅ Berkey និងម្នាក់ទៀត ត្រូវបានសម្លាប់នៅ MSU Union ។

លោកChrisRozmanបាននិយាយថាអ្នកស៊ើបអង្កេតមិនមានព័ត៌មានអំពីហេតុផលនៃការវាយប្រហារនេះទេ ដោយបន្ថែមថា សាកលវិទ្យាល័យមិនបានដឹងពីការគំរាមកំហែងណា មួយដែលបានធ្វើឡើងចំពោះបរិវេណ សាលាមុនពេលការបង្ហូរឈាមនៅថ្ងៃចន្ទ។

គួររំឭកថាអំពើហិង្សានេះបានកើតឡើងប្រហែល ១៤ ខែបន្ទាប់ពីការបាញ់ប្រហារដ៏ធំកាលពីថ្ងៃទី ៣០ខែវិច្ឆិកាឆ្នាំ ២០២១ នៅវិទ្យាល័យ Oxford ក្នុងតំបន់ Oakland County រដ្ឋ មីឈីហ្គែនចម្ងាយប្រហែល១៣០គីឡូ ម៉ែត្រភាគ ខាងកើតនៃ East Lansing បណ្តាលឲ្យសិស្សអាយុ ១៥ ឆ្នាំម្នាក់ស្លាប់។

ការបាញ់ប្រហារនៅតាមសាលា និងសាកលវិទ្យាល័យ គឺជារឿងធម្មតានិងគួរឲ្យព្រួយបារម្ភ ដែលជាផ្នែកមួយនៃ រលកនៃអំពើហិង្សាដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក ដែលការរីករាលដាលនៃអាវុធ បានកើនឡើងក្នុងប៉ុន្មា នឆ្នាំថ្មីៗនេះ៕

RELATED ARTICLES