ភ្នំពេញ៖ដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មីពីទីផ្សារចម្រៀងដែលហាក់នៅទ្រឹងនោះសួស វីសា ដែលវិលមកកាន់ក្បាលមីក្រូឡើងឆាកវិញកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយនាងឃ្លាតឆ្ងាយពីការច្រៀងរាំជាង១ឆ្នាំព្រោះតែញាំញីទៅដោយជំងឺរលាកបំពងក ក្រោយជាសះស្បើយពីកូវីដនោះ ស្រាប់តែពេលនេះមានការចាប់អារម្មណ៍ពីទស្សនិកជនថាវីសា និងស្វាមីនាងលោកថមមី បានចែកផ្លូវគ្នាទៅវិញ។ការសង្ស័យបែបនេះដោយសារតែវីសា បានចេញសារមួយកាលពីថ្ងៃទី១១ វិច្ឆិកា ថា”អស់និស្ស័យនិងគ្នាហើយ ដើរផ្លូវរៀងខ្លួនចុះ” និងសារនាថ្ងៃបន្ទាប់ថា”រូបភាពគេឃើញមើលមកដូចមានក្ដីសុខ តែគ្រប់យ៉ាងបង្កប់នៅពីក្រោយក្ដីឈឺចាប់”។
ក្រោយសួស វីសា ទម្លាយសារហាក់ដូចជាជីវិតស្នេហានាងជាមួយប្ដីលោកប៊ុនថុល ប៊ុនថង ហៅថមមី អស់និស្ស័យស្នេហ៍និងគ្នានោះមានសិល្បករជាច្រើនបានចូលទៅខមិន និងឆាតទៅសួរសាមីខ្លួនផ្ទាល់ពីរឿងរ៉ាវនេះហើយម្នាក់ៗថែមទាំងបានស្នើរសុំកុំឲ្យប្ដីប្រពន្ធតារា១គូនេះចែកផ្លូវគ្នាកណ្ដាលទីនាំឲ្យកូនស្រីកំព្រាឪពុកម្ដាយទៀតផង។ប៉ុន្ដែទាំងលោកថមមី និងវីសា រក្សារភាពស្ងៀមស្ងាត់រៀងៗខ្លួនពេលអ្នកគាំទ្រខមិនសួរតាមOnlineចំៗ នាំឲ្យFan ខ្លះសង្ស័យថាពួកគេទាំងពីរមិនទាន់ត្រូវរ៉ូវគ្នាដូចដើមទៀតផង។
យ៉ាងណាតាមព័តមានថាសួស វីសា និងថមមី គ្មានរឿងធំជានោះទេ ព្រោះពួកគេស្រលាញ់គ្នាណាស់ ពិសេសគឺក្រោយទទួលបានកូនស្រី១មក ។ប៉ុន្ដែការចេញសាររបស់វីសា ដូចជាចង់ឲ្យគេដឹងថានាងបែកបាក់ប្ដីនោះអាចគ្រាន់តែជាការលេងបិតពួនដាក់ស្វាមី ឬDrama ទៅFan របស់នាងប៉ុណ្ណោះ ព្រោះថាប្ដីប្រពន្ធតារា១គូនេះពូកែសម្ដែងនិងរៀបឈុតឆាកឲ្យគេចាប់អារម្មណ៍ខ្លាំងណាស់ ដែលគោលដៅនិងយុទ្ធសាស្រ្ដសំខាន់របស់ពួកគេគឺការលក់ផលិតផលតាមOnline ឲ្យដាច់។តែតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថាវីសា ក៍ធ្លាប់អាកអន់ស្រពោនចិន្ដា ដាក់ថមមី មែនទែនដែរ ហើយនោះគឺជាការប្រចណ្ឌប៉ុណ្ណោះ ព្រោះថាមានពេលខ្លះបុរសចូលចិត្តតែងខ្លួនជាស្រីរូបនេះទៅច្រៀងនៅKTV ម្ដងម្កាលទើបភរិយាមួម៉ៅ…។តែមជ្ឈដ្ឋានមហាជនមើលឃើញថាតាំងពីវីសា -ថមមី ចាប់ដៃគ្នាជាង៣ឆ្នាំមកនេះពួកគេរកស៊ីធូធាខ្លាំងរហូតដល់មានផ្ទះច្រើនកន្លែង និងជិញរថយន្ដថ្លៃៗជាច្រើនគ្រឿងទៀតផង ហេតុនេះអំឡុងពេលដែលកំពុងតែជោគជ័យបែបនេះគ្រាន់តែរឿងរ៉ាវតូចតាចច្បាស់ជាពួកគេមិនដល់ថ្នាក់ចែកផ្លូវគ្នាឡើយ។
សូមរំលឹកថាសួស វីសា បានរៀបការជាមួយលោកប៊ុនថុល ប៊ុនថង ហៅថមមី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនាងសម្រាលកូនស្រីថ្ងៃទី៩ តុលា ២០២០ ដាក់ឈ្មោះថាថង សាម៉ូលីណា ហៅJenny ។បន្ទាប់ពីរកស៊ីអចនទ្រព្យ,Online យ៉ាងកាក់កប ព្រោះគេចាប់អារម្មណ៍លោកថមមី ចូលចិត្តតែងខ្លួនជាខ្ទើយនោះ ថ្មីៗនេះប្ដីប្រពន្ធតារា១គូនេះ បានរកស៊ីបើករោងចក្រទឹកកក នៅខេត្តមួយផងដែរ ហើយអ្វីដែលវីសា ត្រូវធ្វើនៅឆ្នាំ២០២៣ នេះគឺការប្រឹងសន្សំលុយ ដើម្បីទិញរថយន្ដក្នុងក្ដីស្រម៉ៃរបស់នាងគឺRolls Royce ដែលមានតម្លៃជាង៣០ម៉ឺនដុល្លារ។តែសម្រាប់អាជីពចម្រៀងរបស់នាងវិញ គេពិបាកសន្និដ្ឋានបានថាតារាកូន១រូបនេះលេចធ្លោដូចកាលនៅលីវឡើងវិញណាស់ ព្រោះឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ដែលមានកូន១ដូចនាងដែរក៍នៅទ្រឹងដូចគ្នា។
ទស្សនិកជនរងចាំមើលថាតើសួស វីសា អាចរក្សារចំណងស្នេហាជាមួយប្ដីតារាដូចគ្នានេះដែរឬទេ ព្រោះថាមានតារាជាច្រើនដួងមកហើយដែលជ្រើសស្នេហ៍អ្នកសិល្បៈរួមអាជីពតែចុងក្រោយ ពិបាករកវិធីធ្វើឲ្យស្នេហានោះគង់វង្សបានយូអង្វែង ។សម្រាប់វីសា វិញក្រៅពីធ្វើឲ្យគេច្របូលច្របល់និងខ្លះច្រឡំថានាងលែងប្ដីនោះ អតីតតារាRock រូបនេះក៍មិនសូវមានយ៊ីអ៊ុនល្អដែរនារយៈពេលចុងក្រោយនេះ ព្រោះនាងបាត់បង់តំណែងធំជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ដែលជំនួសដោយសុគន្ធ និសា ហើយពេលនេះថៅកែហង្សមាសនៅមិនទាន់លួងចិត្តនាងតាមរយៈការប្រគល់តំណែងថ្មីណាមួយឲ្យនាងវិញទេ។គេជឿរថានិសា នឹងមិនជួបយ៊ីអ៊ុនដាក់បាត់ទាំងកៅអីធំផង ប្ដីផងក្នុងពេលតែ១បែបនេះឡើយ៕