យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃពុធ ទី ១៥ ខែកុម្ភៈឆ្នាំ ២០២៣ បានអោយដឹងថាDuangpetch Promthep ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុសទាំង ១២ នាក់ដែលត្រូវបានជួយសង្គ្រោះពីរូងភ្នំថៃកាលពីឆ្នាំ ២០១៨ បានស្លាប់នៅចក្រភពអង់គ្លេស។មូលហេតុនៃការស្លាប់នេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេរាយការណ៍ថា ក្មេងជំទង់រូបនេះរងរបួសក្បាល ។

DuangpetchPromthep បានចុះឈ្មោះចូលរៀននៅសាលាបាល់ទាត់ Brooke House College ក្នុងទីក្រុង Leicester កាលពីចុងឆ្នាំមុន នៅពេលគាត់មានអាយុ ១៧ ឆ្នាំ។
Promthep គឺជាប្រធានក្រុមបាល់ទាត់យុវជនថៃដែលត្រូវបានជាប់ជាមួយគ្រូបង្វឹករបស់ពួកគេអស់រយៈពេលពីរសប្តាហ៍ខណៈពេលកំពុងរុករកនៅក្នុងខេត្ត Chiang Rai ។
ម្ដាយរបស់គាត់បានជូនដំណឹងដល់វត្ត Doi Wao នៅក្នុងភូមិកំណើតក្នុងខេត្ត Chiang Rai ដែលក្រុមការងាររបស់គាត់បានទៅញឹកញាប់។ មិត្តរួមក្រុមរបស់គាត់ខ្លះ ក៏បានចែករំលែកព័ត៌មាននេះនៅលើគណនីបណ្តាញសង្គមរបស់ពួកគេ។
វត្ត Doi Wao បានបង្ហោះសារចូលរួមរំលែកទុក្ខដល់Promthepដែលគេស្គាល់ថា Dom នៅលើ Facebook កាលពីថ្ងៃពុធ។ការបង្ហោះដែលអមដោយរូបភាពក្រុមបាល់ទាត់ជាមួយព្រះសង្ឃថាសូមវិញ្ញាណក្ខន្ធលោក Dom បានទៅកាន់សុគតិភព។
Zico Foundation ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ថៃ ដែលបានជួយPromthepឈ្នះអាហារូបករណ៍ទៅសិក្សានៅប្រទេសអង់គ្លេស ក៏បានសម្តែងការរំលែកទុក្ខនៅលើ Facebook ផងដែរ៕