Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិក្មេងប្រុសថៃ ដែលរួចផុតពីការជួយសង្គ្រោះ​ក្នុងរូង​ភ្នំ​ស្លាប់​នៅចក្រភពអង់គ្លេស

ក្មេងប្រុសថៃ ដែលរួចផុតពីការជួយសង្គ្រោះ​ក្នុងរូង​ភ្នំ​ស្លាប់​នៅចក្រភពអង់គ្លេស

យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃពុធ ទី ១៥ ខែកុម្ភៈឆ្នាំ ២០២៣ បានអោយដឹង​ថា​Duangpetch Promthep ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុសទាំង ១២ នាក់ដែលត្រូវបានជួយ​សង្គ្រោះ​ពីរូងភ្នំថៃកាលពីឆ្នាំ ២០១៨ បានស្លាប់នៅចក្រភពអង់គ្លេស។មូលហេតុនៃការស្លាប់នេះនៅមិនទាន់​ដឹង​ច្បាស់នៅឡើយទេ ប៉ុន្តែគេរាយការណ៍ថា ក្មេងជំទង់រូបនេះរងរបួសក្បាល ។

DuangpetchPromthep បានចុះឈ្មោះចូលរៀននៅសាលាបាល់ទាត់ Brooke House College ក្នុងទីក្រុង Leicester កាលពីចុងឆ្នាំមុន នៅពេលគាត់មានអាយុ ១៧ ឆ្នាំ។

Promthep គឺជាប្រធានក្រុមបាល់ទាត់យុវជនថៃដែលត្រូវបានជាប់​ជាមួយគ្រូបង្វឹករបស់ពួកគេអស់រយៈពេលពីរ​សប្តាហ៍ខណៈពេលកំពុងរុករកនៅក្នុងខេត្ត Chiang Rai ។

ម្ដាយរបស់គាត់បានជូនដំណឹងដល់វត្ត Doi Wao នៅក្នុងភូមិកំណើតក្នុងខេត្ត Chiang Rai ដែលក្រុមការងារ​របស់​គាត់បានទៅញឹកញាប់។ មិត្តរួមក្រុមរបស់គាត់ខ្លះ ក៏បានចែករំលែកព័ត៌មាននេះនៅលើគណនី​បណ្តាញសង្គម​រប​ស់​ពួកគេ។

វត្ត Doi Wao បានបង្ហោះសារចូលរួមរំលែកទុក្ខដល់Promthepដែលគេស្គាល់ថា Dom នៅលើ Facebook កាលពី​ថ្ងៃ​ពុធ។ការបង្ហោះដែលអមដោយរូបភាពក្រុមបាល់ទាត់ជាមួយព្រះសង្ឃថាសូមវិញ្ញាណក្ខន្ធលោក Dom បាន​ទៅ​កាន់សុគតិភព។

Zico Foundation ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ថៃ ដែលបានជួយPromthepឈ្នះអាហារូបករណ៍ទៅ​សិ​ក្សា​នៅ​ប្រទេសអង់​គ្លេស ក៏បានសម្តែងការរំលែកទុក្ខនៅលើ Facebook ផងដែរ៕

RELATED ARTICLES