Friday, September 20, 2024
Homeកីឡាអន្ដរជាតិគ្រូបង្វឹក Arsenal មិនពេញចិត្តនឹងការសុំទោស​របស់​PGMOL

គ្រូបង្វឹក Arsenal មិនពេញចិត្តនឹងការសុំទោស​របស់​PGMOL

យោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃអង្គារទី ១៤ ខែកុម្ភៈឆ្នាំ ២០២៣​បានឲ្យដឹងថាលោកMikel Arteta គ្រូបង្វឹកក្លឹបកាំភ្លើងធំArsenalមិនពេញចិត្តនឹងការសុំទោសរបស់មន្ត្រីVAR តែ​លោក​ពេញចិត្តប្រសិនបើក្រុម Arsenal ទទួលបានពីរពិន្ទុត្រឡប់មកវិញសម្រាប់កំហុស VAR ដែលអនុញ្ញាត​ឱ្យ​ក្រុម Brentford តាមស្មើក្នុងការប្រកួត ប្រឺមីញេលីកកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ស្ថាប័នរបស់អាជ្ញាកណ្តាល PGMOL បានសុំទោសដល់ក្រុម Arsenal បន្ទាប់ពីកំហុសរបស់មនុស្សចំពោះ​ការ​សម្រេច​ចិត្ត VAR មិនត្រឹមត្រូវ។

ប្រតិបត្តិករ VAR លោក Lee Mason មិនបានគូសខ្សែបន្ទាត់ដើម្បីពិនិត្យមើលការស៊ុតបាល់បញ្ចូលទីរបស់ Ivan Toney ឡើយ។លោកArteta បាននិយាយថា វាមិនមែនជាកំហុសរបស់មនុស្សទេ វាមិនយល់ពីការងាររបស់អ្នក។នោះមិនអាចទទួលយកបានទេ ខ្ញុំសោកស្តាយ។លោកបន្តថាវាធ្វើឲ្យ Arsenal ខាតបង់ពីរពិន្ទុដែល​នឹងមិន​ស្តារ​ឡើងវិញ ដូច្នេះយើងនឹងត្រូវស្វែងរកពីរពិន្ទុនោះនៅកន្លែងផ្សេងក្នុងលីក”។

លោកMason មិនត្រូវបានជ្រើសរើសសម្រាប់ការប្រកួត ប្រឺមីញលីកនៅចុងសប្តាហ៍នេះទេ។ប្រធានផ្នែក​អាជ្ញា​កណ្តាលរបស់ PGMOL លោក Howard Webb បានទាក់ទង Arsenal ដើម្បី ទទួលស្គាល់ និងពន្យល់ពី​កំហុស​ដ៏សំខាន់ដែលបានកើតឡើង។

លទ្ធផលស្មើ 1-1  ហើយ Arsenal  បានភ្លាត់ស្នៀតចាញ់ Manchester City 3-1 នៅក្នុងដីខ្លួនឯងកាលពីថ្ងៃទី១៥ កុម្ភៈ ធ្វើឲ្យក្រុមកាំ​ភ្លើង​ធំរបស់Arteta ធ្លាក់មកឈនៅលេខរៀងទី២មាន៥១  ពិន្ទុ ស្មើ Manchester City តែចាញ់​គ្រាប់បាល់១០គ្រាប់សម្រាប់សប្ដាហ៍ទី២៣  ខណៈ Arsenal មាន១ប្រកួតនៅក្នុងដៃ៕

RELATED ARTICLES