យោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃអង្គារទី ១៤ ខែកុម្ភៈឆ្នាំ ២០២៣បានឲ្យដឹងថាលោកMikel Arteta គ្រូបង្វឹកក្លឹបកាំភ្លើងធំArsenalមិនពេញចិត្តនឹងការសុំទោសរបស់មន្ត្រីVAR តែលោកពេញចិត្តប្រសិនបើក្រុម Arsenal ទទួលបានពីរពិន្ទុត្រឡប់មកវិញសម្រាប់កំហុស VAR ដែលអនុញ្ញាតឱ្យក្រុម Brentford តាមស្មើក្នុងការប្រកួត ប្រឺមីញេលីកកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ស្ថាប័នរបស់អាជ្ញាកណ្តាល PGMOL បានសុំទោសដល់ក្រុម Arsenal បន្ទាប់ពីកំហុសរបស់មនុស្សចំពោះការសម្រេចចិត្ត VAR មិនត្រឹមត្រូវ។
ប្រតិបត្តិករ VAR លោក Lee Mason មិនបានគូសខ្សែបន្ទាត់ដើម្បីពិនិត្យមើលការស៊ុតបាល់បញ្ចូលទីរបស់ Ivan Toney ឡើយ។លោកArteta បាននិយាយថា វាមិនមែនជាកំហុសរបស់មនុស្សទេ វាមិនយល់ពីការងាររបស់អ្នក។នោះមិនអាចទទួលយកបានទេ ខ្ញុំសោកស្តាយ។លោកបន្តថាវាធ្វើឲ្យ Arsenal ខាតបង់ពីរពិន្ទុដែលនឹងមិនស្តារឡើងវិញ ដូច្នេះយើងនឹងត្រូវស្វែងរកពីរពិន្ទុនោះនៅកន្លែងផ្សេងក្នុងលីក”។
លោកMason មិនត្រូវបានជ្រើសរើសសម្រាប់ការប្រកួត ប្រឺមីញលីកនៅចុងសប្តាហ៍នេះទេ។ប្រធានផ្នែកអាជ្ញាកណ្តាលរបស់ PGMOL លោក Howard Webb បានទាក់ទង Arsenal ដើម្បី ទទួលស្គាល់ និងពន្យល់ពីកំហុសដ៏សំខាន់ដែលបានកើតឡើង។
លទ្ធផលស្មើ 1-1 ហើយ Arsenal បានភ្លាត់ស្នៀតចាញ់ Manchester City 3-1 នៅក្នុងដីខ្លួនឯងកាលពីថ្ងៃទី១៥ កុម្ភៈ ធ្វើឲ្យក្រុមកាំភ្លើងធំរបស់Arteta ធ្លាក់មកឈនៅលេខរៀងទី២មាន៥១ ពិន្ទុ ស្មើ Manchester City តែចាញ់គ្រាប់បាល់១០គ្រាប់សម្រាប់សប្ដាហ៍ទី២៣ ខណៈ Arsenal មាន១ប្រកួតនៅក្នុងដៃ៕