Man Utd បានដំឡើងតម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យចំនួន៥ភាគរយសម្រាប់រដូវកាលក្រោយបន្ទាប់ពីបានរក្សាតម្លៃថេអស់រយៈពេល ១១រដូវកាល។
ការកើនឡើងនេះគឺដោយសារតែការចំណាយខ្ពស់នៃតំណាក់កាលប្រកួតដែលបានកើនឡើង ៤០ភាគរយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ និង ១១ភាគរយក្នុងរយៈពេល ១២ខែចុងក្រោយ។នេះបើយោងតាមការប្រកាសរបស់ក្លឹប
Man Utd ។ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “… ការកើនឡើងតិចតួចនៃតម្លៃសម្រាប់រដូវកាល ២០២៣-២៤ គឺចាំបាច់ដើម្បីឱ្យក្លឹបដំណើរការលើមូលដ្ឋានប្រកបដោយនិរន្តរភាព។យើងបានរក្សាការកើនឡើងតម្លៃឱ្យបានល្អក្រោមអត្រាអតិផរណាបច្ចុប្បន្ន… តម្លៃសំបុត្រនៅ Old Trafford – រួមជាមួយនឹងតម្លៃអាហារ និងភេសជ្ជៈក្នុងថ្ងៃប្រកួត នឹងបន្តស្ថិតក្នុងចំណោមតម្លៃសមរម្យបំផុតនៅក្នុងប្រឺមីញេលីក។
ក្លឹបបានបន្ថែមថាពួកគេនឹងរក្សាតម្លៃសំបុត្ររដូវកាលសម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ និងយុវជន ក៏ដូចជាការបញ្ចុះតម្លៃ ៥០ភាគរយសម្រាប់អ្នកកាន់សំបុត្ររដូវកាលដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ៕