Saturday, September 21, 2024
Homeកីឡាអន្ដរជាតិក្លឹបMan Utd ដំឡើងតម្លៃសំបុត្រ ៥ភាគរយ

ក្លឹបMan Utd ដំឡើងតម្លៃសំបុត្រ ៥ភាគរយ

Man Utd បានដំឡើងតម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យចំនួន៥ភាគ​រយសម្រាប់រដូវកាលក្រោយ​បន្ទាប់ពី​បានរក្សាតម្លៃថេអស់រយៈពេល ១១រដូវកាល។

ការកើនឡើងនេះគឺដោយសារតែការចំណាយខ្ពស់នៃតំណាក់កាលប្រកួតដែលបានកើនឡើង ៤០ភាគរយក្នុង​រយៈ​ពេល ៥ឆ្នាំចុងក្រោយនេះ និង ១១ភាគរយក្នុងរយៈពេល ១២ខែចុងក្រោយ។នេះបើយោងតាមការ​ប្រកាស​របស់ក្លឹប

Man Utd ។ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “… ការកើនឡើងតិចតួចនៃតម្លៃសម្រាប់រដូវកាល ២០២៣-២៤ គឺចាំបាច់ដើម្បីឱ្យក្លឹបដំណើរការលើមូលដ្ឋានប្រកបដោយនិរន្តរភាព។យើងបានរក្សាការ​កើនឡើង​តម្លៃ​ឱ្យ​បានល្អក្រោមអត្រាអតិផរណាបច្ចុប្បន្ន… តម្លៃសំបុត្រនៅ Old Trafford – រួមជាមួយនឹងតម្លៃអាហារ និង​ភេស​ជ្ជៈក្នុងថ្ងៃប្រកួត នឹងបន្តស្ថិតក្នុងចំណោមតម្លៃសមរម្យបំផុតនៅក្នុងប្រឺមីញេលីក។

ក្លឹបបានបន្ថែមថាពួកគេនឹងរក្សាតម្លៃសំបុត្ររដូវកាលសម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ និងយុវជន ក៏ដូចជាការ​បញ្ចុះ​​តម្លៃ ៥០ភាគរយសម្រាប់អ្នកកាន់សំបុត្ររដូវកាលដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ៕

RELATED ARTICLES