Monday, November 11, 2024
Homeតារាខ្មែរនាយក្រឹម ថាអត់ខ្វល់! ឆ្លើយតបការរិះគន់ រីករាយជា មួយប្រពន្ធចុង លើគំនរទុក្ខប្រពន្ធដើម

នាយក្រឹម ថាអត់ខ្វល់! ឆ្លើយតបការរិះគន់ រីករាយជា មួយប្រពន្ធចុង លើគំនរទុក្ខប្រពន្ធដើម

ភ្នំពេញ ៖ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំប្លែងជើងចាស់ដ៏ល្បីល្បាញ តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ បាន ធ្វើការឆ្លើយតបចំពោះការរិះគន់ពីសំណាក់មជ្ឈដ្ឋានមហាជន ទស្សនិកជន ដែលថាលោកសប្បាយរីករាយជា មួយប្រពន្ធចុងក្មេង នៅលើគំនរទុក្ខប្រពន្ធដើមចាស់ ដោយតារាកំប្លែងរូបនេះបានបញ្ជាក់ថា លោកអត់ខ្វល់ទេ គេថាអីក៏ថាទៅ ព្រោះអ្នករិះគន់ទាំងនោះ មិនបានដឹងរឿងផ្ទៃក្នុងគ្រួសារលោកទេ ដូចសុភាសិតថា «ចង្កៀងផ្ទះ អ្នកណា ភ្លឺផ្ទះអ្នកនោះ» ពោលគឺគ្រួសាររបស់លោក រីករាយទាំងសងខាង ទាំងគ្រួសារប្រពន្ធដើមនិងគ្រួសារ ប្រពន្ធចុង មិនមានអ្វីទោមនស្សនឹងគ្នាទៀតទេ ។

 ដូចមហាជនបានជ្រាបមកហើយ ពីរឿងស្នេហារបស់តារាកំប្លែងជើងចាស់ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម និងតារាកំប្លែងស្រីវ័យក្មេង អ្នកនាង គង់ ច័ន្ទស៊ីណា ហៅស្រីលាភ  ហៅនាងព្រលិត ដែលសព្វថ្ងៃទទួលបានចំ ណងដៃកូនស្រីភ្លោះដ៏ស្រស់ស្អាត ២នាក់ បន្ទាប់ពីកាលពីខែសីហា ឆ្នាំ២០១៧ ផ្ទុះរឿងប្រពន្ធដើម ឈ្មោះវ៉ង់ឡុង មុន្នី ដែលបានរៀបការជាមួយគ្នាកាលពីអំឡុងឆ្នាំ១៩៨២ និងមានកូនប្រុសស្រី ចំនួន៤នាក់បានចេញមុខទម្លាយ រឿងប្តី (នាយក្រឹម) លួចមានប្រពន្ធចុង (ស្រីលាភ) ដែលជាកូនក្រុមកំប្លែងរបស់ខ្លួន និងកំពុងមានផ្ទៃពោះកូន ភ្លោះទៀតផង។ ទោះបីជាយ៉ាងណា កាលនោះ នាយក្រឹម បានទទួលស្គាល់ថា លោកពិតជាមានប្រពន្ធ២ពិត មែន ប៉ុន្តែលោកនៅតែមានទំនួលខុសត្រូវចំពោះគ្រួសារ ប្រពន្ធនិងកូន ទាំងសងខាង មិនមែនដើរបង្កើតកូន ចោលនោះទេ។

ក្រោយពីបានស្ងប់ស្ងាត់រឿងស្នេហាត្រីកោណនោះជាច្រើនឆ្នាំមក ស្រាប់តែមកដល់ចុងខែកុម្ភ: ឆ្នាំ២០២៣ នេះ បន្ទាប់ពីបានឃើញនាយក្រឹម បង្ហោះរូបកូនស្រីភ្លោះ ជាមួយប្រពន្ធក្មេង នៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយ មានការចែករំលែកបន្ត ដោយមានខែបសិនថា «គ្រួសាររីករាយ» យ៉ាងមានសុភមង្គល ផ្អែមល្ហែមល្អូកល្អិននោះ មក ស្រាប់តែតារាកំប្លែងរូបនេះ បានទទួលរងការរិះគន់ធ្ងន់ៗពីមជ្ឈដ្ឋានមួយចំនួន ជាពិសេសអ្នកប្រើ ប្រាស់ បណ្ដាញសង្គម ហ្វេសប៊ុក មួយចំនួន បានរិះគន់ថា នាយក្រឹម សប្បាយរីករាយលើគំនរទុក្ខប្រពន្ធដើម ។ ជាមួយគ្នានេះ មានអ្នកចូលទៅបញ្ចេញយោបល់ (Comment) តាមការយល់ឃើញផ្សេងៗគ្នា ដូចជាអ្នកខ្លះថា «មិនរីករាយជាមួយទេ» ។ អ្នកខ្លះថា «ស្អប់ដូចអាចម៍ ពីមុនធ្លាប់ជាអ្នកគាំទ្រ (Fan) តាំងពីតូច ពេលដឹងរឿង មាន ប្រពន្ធចុង ចោលប្រពន្ធដើម ឈប់គាំទ្រតែម្តង» ។ រីឯអ្នកខ្លះថា »នាយក្រឹម ជាចាស់ពាល សម្តីឈ្លើយ» ជាដើម។

 ឆ្លើយតបការរិះគន់ខាងលើនេះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែ កុម្ភ: ឆ្នាំ២០២៣ ថា គ្រួសាររបស់លោកកំពុងរីករាយ ទាំងជាមួយប្រពន្ធក្រោយ និងប្រពន្ធមុន ដោយលោកចេះ បែងចែកពេលវេលា និងការទទួលខុសត្រូវលើគ្រួសារទាំងសងខាង (ប្រពន្ធដើម និងប្រពន្ធចុង) មិនបាន បោះ បង់ចោលខាងណាមួយទេ ។ ជាពិសេសប្រពន្ធដើម និងកូនប្រុសរបស់លោក ដែលពីមុនធ្លាប់សម្ដែងការ មិន ពេញចិត្ត ទោមនស្សជាមួយប្រពន្ធក្រោយរបស់លោក (ស្រីលាភ) នោះ ក៏ងាកមកល្អជាមួយគ្នាវិញផងដែរ។

នាយក្រឹម បន្តថា អ្នកដែលរិះគន់នោះ មកពីមិនដឹងរឿងផ្ទៃក្នុងគ្រួសារលោក ទើបចេះតែថា តាមពិត «ចង្កៀង ផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ» គឺមានតែលោក ជាអ្នកដឹងរឿងផ្ទៃក្នុងគ្រួសារលោក ឯអ្នកដទៃ មិនដឹងឡើយ ។ ទោះ ជាយ៉ាងណា លោកក៏មិនភ្លេចអរគុណដល់ទស្សនិកជនមួយចំនួនធំ ដែលនៅតែបន្តគាំទ្រលោក ជាតារាកំប្លែង ដែលប្រឡូកសិល្បៈអស់ជិត ៤០ឆ្នាំ ។ ជាពិសេស លោកក៏អរគុណដល់អ្នកដែលចាប់អារម្មណ៍ថាតាំងពីបានកូន ភ្លោះស្រីទាំងពីរ ដែលមកដល់ពេលនេះ មានអាយុ៥ឆ្នាំ និងបានចូលរៀនសាលាមេត្តយ្យ នោះមកការងារសិ ល្បៈ និងការរកស៊ីរបស់លោក កាន់តែរីកចម្រើនថែមមួយកម្រិតទៀត ព្រោះការពិតគឺអ៊ីចឹងមែនកូនភ្លោះទាំង ២នេះ ជួយចម្រុងចម្រើនដល់គ្រួសារលោក ឬអាចនិយាយតាមក្បួនចិនថា កូនភ្លោះស្រីទាំងពីរនេះ មានហុង ស៊ុយ នាំលាភសំណាងចូលផ្ទះ គិតអ្វីក៏បានសម្រេច ធ្វើការអ្វីក៏បានជោគជ័យ ។

 លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានមានប្រសាសន៍ថា “ហ្នឹងហើយ! ខ្ញុំក៏មានចំណាប់អារម្មណ៍ខ្លួនឯងពីការ រស់នៅរបស់ខ្ញុំដែរ គឺតាំងពីបានកូនភ្លោះហ្នឹងមក បើនិយាយតាមក្បួនចិន មានហុងស៊ុយដែរ គឺកូនភ្លោះហ្នឹងជួយ នាំសំណាងឲ្យខ្ញុំរុងរឿងទៅមុខ ហើយទាក់ទងនឹងចំណុចនេះ ខ្ញុំក៏ចង់បញ្ជាក់ថា គ្រួសាររីករាយ សំខាន់ទៅលើ គ្រួសារហ្នឹងវាចុះសម្រុងនឹងគ្នា ដល់ចុះសម្រុងគ្នា ទើបបានគេថាភាពរីករាយ បើយើងថារីករាយតែមាត់ តែចិត្ត យើងមិនរីករាយ ក៏វាមិនអស់ចិត្តដែរ ។ អ៊ីចឹងខ្ញុំសុំអរគុណបងប្អូនប្រជាពលរដ្ឋយើងដែលតែងគាំទ្រខ្ញុំបាទជាអ្នក កំប្លែងជើងចាស់ម្នាក់ តែងតែខំប្រឹងយកស្ដារកិត្តិយស ទោះបីជាសិល្បៈជំនាន់ក្រោយ គេលេងយ៉ាងម៉េចក៏ដោយ តែខ្ញុំបាទជាមួយកុយ ហ្នឹង គឺថែរក្សាកិត្តិយស ទី១ គឺថែរក្សាកិត្តិយសហ្នឹងហើយ សាមសែសិបឆ្នាំជាងយើងគិត ថា ទម្រាំបានឈ្មោះប៉ុណ្ណេះ មិនមែនជារឿងធម្មតាទេ ។

អ៊ីចឹងយើងត្រូវរក្សាឈ្មោះយើងនៅដដែល ទោះបីវាដូចជាក្រាហ្វិកអ៊ីចឹង ឡើងចុះៗអ៊ីចឹង វាគ្មានអីថេរទេក្នុង ពិភពលោកនេះ ។ អ៊ីចឹងយើងគ្រាន់តែរក្សាធ្វើម៉េចរក្សាឲ្យបានកំណើនសេដ្ឋកិច្ចគ្រួសារយើងនៅថេរ កុំឲ្យ ធ្លាក់បានហើយ ជាពិសេសកិត្តិយស តែកិត្តិយសយើងធ្លាក់ហើយ គឺជីវភាពយើងទៅតាមហ្នឹងហើយ។ ក្នុង ន័យនេះដែរ ការដែលមានអ្នករិះគន់ថា ខ្ញុំមានគ្រួសាររីករាយតែជាមួយភរិយាក្រោយ តែនៅលើគំនរទុក្ខភរិ យាមុននោះ ដោយសារគាត់មិនដឹងភ្លើងផ្ទះខ្ញុំឆេះភ្លឺផ្ទះខ្ញុំ អ៊ីចឹងគាត់អត់ដឹងថា ភ្លើងភ្លឺយ៉ាងម៉េចទេ ។ អ៊ីចឹងមិនអីទេ ឲ្យគាត់នៅឆ្ងល់បន្តទៀតទៅ ព្រោះថា ខ្ញុំអ្នកចាត់ចែងគ្រួសារហ្នឹង ខ្ញុំដឹងថា ថ្វីត្បិតខ្ញុំកន្លងមកវា មានអាប់អួមែន ប៉ុន្តែក្រោយពេលនេះ គឺអ្នកទី១ ក៏ដោយ គឺនៅតែឆ្លៀតរាប់អានគ្នាដដែល អាហ្នឹងផ្ទៃខ្ញុំរបស់ខ្ញុំ ហើយទំនេរៗ ខ្ញុំបានបង្ហោះ (ហ្វេសប៊ុក) រួចហើយ ពីរូបភាពធ្វើផ្ទះ ធ្វើអី ជួបជុំចៅ ជួបអីហ្នឹងគឺខ្ញុំបានបង្ហោះ តាមហ្វេសប៊ុក ដែរ ។ អ៊ីចឹងប្រហែលជាគាត់ (អ្នករិះគន់) មិនបានមើល ឬមួយក៏គាត់មើលហើយយ៉ាងម៉េច ក៏យើងមិនចាប់អារម្មណ៍ដែរ តែសំខាន់ខ្លួនខ្ញុំអ្នកធ្វើ ហើយបានរៀបចំអ្នកទី១ ឲ្យបានសមរម្យ» ។

នាយក្រឹម បន្តថា «បានន័យថា មកដល់ពេលនេះ ខ្ញុំនៅតែយកចិត្តទុកដាក់គ្រួសារខ្ញុំមុនដដែលទេ គ្រាន់តែថា មិនបានដូចពីមុនទេ គ្រាន់តែថា អ្វីដែលយើងផ្គត់ផ្គង់នោះ គឺមិនឲ្យគាត់ពិបាក ។ ហើយអ៊ីចឹងចុងបញ្ចប់ គាត់ (ប្រពន្ធដើម) សារភាពខ្លួនឯងថា គាត់បានធ្វើអ្វីដែលខុសឆ្គងចំពោះខ្ញុំ អ៊ីចឹងខ្ញុំអត់ខ្វល់ទេ ខ្ញុំថា អ្វីក៏ដោយគឺ ខ្ញុំគិតថា គាត់ដឹងខុសគាត់ យើងអធ្យាស្រ័យទៅ ហើយអ្វីដែលខ្ញុំជាមួយគាត់នោះ គឺទាំងកូនខ្ញុំ កូនអ្នកទី១ទាំង អស់ហ្នឹង គឺរាក់ទាក់គ្រួសារខ្ញុំក្រោយ ។ អ៊ីចឹងហើយបានជាខ្ញុំជម្រាបថាបញ្ហានាំឲ្យប្រជា ពលរដ្ឋយើងមួយចំ នួនគាត់តែងតែគិតរឿងអ៊ីចឹង ខ្ញុំមិនថាអីទេ ឲ្យគាត់គិតចុះ តែចំពោះខ្ញុំដូច ខ្ញុំជម្រាបប្រាប់ដដែលអ៊ីចឹង ចង្កៀង ផ្ទះខ្ញុំឆេះ អ៊ីចឹងគាត់អត់ដឹងថា តើក្នុងផ្ទះខ្ញុំភ្លឺប៉ុនណា មានកាំរស្មីប៉ុន ណាទេ ធម្មតាគាត់តែងតែនិយាយហើយ មិនឃាត់ចិត្តគាត់ទេ ។

ប៉ុន្តែនិយាយឲ្យច្បាស់ទៅ គឺគ្រួសារខ្ញុំរីករាយ ទាំងអស់គ្នាតែម្ដង អត់មានទោមនស្សអ្នកទី១ អ្នកទី២ អីទេ ។ ដូច្នេះធម្មតារិះគន់ វាអត់អីទេ វាអត់បញ្ហាទេគ្រាន់ តែថា ចំពោះខ្ញុំបានជម្រាបថា ភ្លើងផ្ទះខ្ញុំឆេះ កាំរស្មីភ្លឺប៉ុនណា ខ្ញុំដឹងរបស់ខ្ញុំ ចំណែកគាត់ដែលគាត់មិនដឹង សុំឲ្យគាត់ព្យាយាមតាមដានបន្តិចទៅ ប៉ុណ្ណឹងទេ អត់មាន អីទៅរិះ គន់គាត់ ដែលគាត់មានសិទ្ធិបញ្ចេញមតិទេ គ្រាន់តែរយៈពេលកន្លងមកនេះ ខ្ញុំរក្សារលូន ។ ខ្ញុំនិយាយមួយម៉ាត់ថា កូនប្រុសខ្ញុំទាំងពីរនាក់ ដែលពីមុនមក តែងតែរើសអើងអ្នកក្រោយហ្នឹង តែឥឡូវគាត់បានសម្រួលគាត់ យល់ពី អារម្មណ៍ខ្ញុំជាឪពុក ពេលកន្លងមក គាត់ដឹងថា គាត់ហ្នឹងមានការខ្វះខាតពាក្យសម្ដី អ៊ីចឹងគាត់ងាកមកវិញថាអ្វី ដែលគាត់ធ្វើហ្នឹងបានកន្លងផុតទៅ គាត់សុំទោសអ៊ីចឹងទៅ“ ។

 លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានមានប្រសាសន៍បន្តទៀតថា “ចំពោះមានអ្នកថា ខ្ញុំមានសម្ដីឈ្លើយហើ យបានហៅខ្ញុំជាចាស់ពាលនោះ ជាសិទ្ធិរបស់គេទេ ឲ្យគេថាអីថាទៅ យើងពាលមិនមែនទៅពាលដើរកាប់ សម្លាប់គេឯណា ខ្ញុំដើរទៅតាមសង្គមម្លប់សន្តិភាព រឿងឯកជន ជារឿងផ្សេង ។ អ៊ីចឹងខ្ញុំអត់មានទោមនស្សទេ សំខាន់បងប្អូនប្រជាពលរដ្ឋភាគច្រើនលោកចេះថ្លឹងថ្លែង យើងកុំស្ដាប់មតិភាគតិច ខ្ញុំនៅតែខ្ញុំ គាត់នៅតែគាត់ ថ្ងៃនេះឃើញខ្ញុំអាក្រក់ ស្អែកក៏ឃើញខ្ញុំអាក្រក់ ឆ្នាំក្រោយក៏ឃើញខ្ញុំអាក្រក់ តែខ្ញុំនៅខ្ញុំ ។ ដូច្នេះខ្ញុំមិនចង់ឆ្លើយ តបច្រើនពីរឿងហ្នឹងទេ គ្រាន់តែត្រលប់មកវិញ រឿងគេរិះគន់ថា ខ្ញុំរីករាយជាមួយភរិយាក្រោយលើគំនរទុក្ខភរិ យាមុននោះ ខ្ញុំចង់ផ្ញើសារថា គ្រួសាររីករាយហ្នឹង គឺគ្រួសារទាំងសងខាងរីករាយ សុំផ្ដាំឲ្យបងប្អូន ប្រជាពលរដ្ឋ យើង ដែលលោកតែងតែមានគំនិតរិះគន់ខ្ញុំនោះថា គ្រួសារខ្ញុំរីករាយទាំងសងខាង តែខ្ញុំមិននិយាយខ្ញុំមិនដែល ចេះបូរបាច់ទៅតាមហ្វេសប៊ុកទេ ។

រឿងគ្រួសារខ្លួនឯងហ្នឹង ប្រាប់ហ្វេសប៊ុកហ្នឹង គឺមនុស្សវាអន់បំផុតហើយ ហើយទីបំផុតហ្នឹង តើហ្វេសប៊ុកហ្នឹង ជួយយើងទេ? ឲ្យតម្លៃយើងទេ? ទីបំផុតវាអត់ទេ បានតែស្អុយកិត្តិយសខ្លួនឯង ។ អ៊ីចឹងខ្ញុំ គ្រួសារខ្ញុំរីករាយ ខ្ញុំចាត់ទុកថាខ្ញុំធ្វើបានប៉ុណ្ណេះ គឺអ្នកទាំងសងខាងសប្បាយចិត្តទាំងអស់គ្នា ។ អ៊ីចឹងហើយយើងអត់មានបញ្ហាថា គ្រួសាររីករាយលើគំនរទុក្ខអ្នកចាស់ទេ គឺអត់ទេ សុំឲ្យអ្នកថាហ្នឹង គាត់ចូលចិត្តថាអីក៏ថាទៅ តែខ្ញុំអត់ខ្វល់សំខាន់ គ្រួសារទាំងសងខាងដឹងច្បាស់រៀងខ្លួន តែប៉ុណ្ណឹងវាចប់ហើយ គឺអត់ខ្វល់“ ៕ កុលបុត្រ

RELATED ARTICLES