Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ឆ្លើយ តបទៅនិងគ្រាប់រ៉ុក្កែតប៉ាឡេស្ទីន

អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ឆ្លើយ តបទៅនិងគ្រាប់រ៉ុក្កែតប៉ាឡេស្ទីន

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានបាញ់រ៉ុក្កែតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ខណៈ​យន្ត​ហោះអ៊ីស្រាអែលវាយប្រហារគោលដៅនានានៅតំបន់ឆ្នេរកាលពីព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពីការប្រយុទ្ធគ្នាដោយកាំភ្លើងដ៏សាហាវជាមួយទាហានអ៊ីស្រាអែលនៅតំបន់ West Bankដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន១១នាក់។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារAP កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែកុម្ភៈឆ្នាំ២០២៣។

បុរសអាយុ៦៦ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីការវាយឆ្មក់និងស្រូបឧស្ម័នបង្ហូរទឹកភ្នែកបន្ទាប់ពីមានការតវ៉ាមួយ។ ការ បង្ហូរឈាមនេះបានពង្រីករយៈពេលដ៏សាហាវបំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់WestBankជាកន្លែងដែលជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបាន សម្លាប់ដោយអ៊ីស្រាអែលចាប់តាំងពី ដើមឆ្នាំនេះ។ ការវាយប្រហាររបស់ប៉ាឡេស្ទីនលើជនជាតិអ៊ីស្រាអែលក្នុងឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១១ នាក់ ។

អំពើហiង្សានៅតំបន់ West Bank ជារឿយៗបង្កើតឱ្យមានការឆ្លើយតបពីក្រុមសកម្មប្រយុទ្ធនៅតំបន់Gaza ទោះបី ជាការវាយប្រហារដោយគ្រាប់រ៉ុក្កែតមិនត្រូវបានអះអាងភ្លាមៗដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏ដោយ។យោងតាមមន្ត្រីសុខាភិបាលបានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់១១នាក់នៅក្នុងការ វាយឆ្មក់កាលពីថ្ងៃពុធនៅ តំបន់ Nablus មានបុរសប៉ាឡេស្ទីន៣នាក់អាយុ៧២ ឆ្នាំ ៦៦និង ៦១ឆ្នាំនិងក្មេងប្រុសអាយុ ១៦ ឆ្នាំនិងមួយចំនួន ទៀត រងរបួស។

អំពើហិង្សាកើតឡើងក្នុងសប្តាហ៍ដំបូងនៃរដ្ឋាភិបាលស្តាំជ្រុលនិយមថ្មីរបស់អ៊ីស្រាអែលដែលបានសន្យាថានឹងចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងប៉ាឡេស្ទីនហើយបានសន្យាថានឹងបង្កើនការសាងសង់ទីលំនៅនៅលើទឹកដីដែលប៉ាឡេស្ទីនគ្រោងនឹងបង្កើតរដ្ឋនាពេលអនាគតរបស់ពួកគេ៕

RELATED ARTICLES