Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក នឹងបន្ថែមកងទ័ព៤ដង ដាក់ពង្រាយនៅកោះ តៃវ៉ាន់

អាមេរិក នឹងបន្ថែមកងទ័ព៤ដង ដាក់ពង្រាយនៅកោះ តៃវ៉ាន់

យោងតាមកាសែតអាមេរិក Wall Street Journalចេញផ្សាយកាលពីថ្ងៃសុក្រទី២៤ខែកុម្ភៈឆ្នាំ២០២៣ បានឲ្យដឹង ថាសហរដ្ឋអាមេរិកមានគម្រោងបង្កើនចំនួនទាហានរបស់ខ្លួនដាក់ពង្រាយទៅកាន់កោះតៃវ៉ាន់ កើនឡើងចំនួន បួនដងនៃចំនួនបច្ចុប្បន្ន ដើម្បីពង្រឹងកម្មវិធីហ្វឹកហ្វឺនដល់យោធារបស់កោះនេះ ចំពេលមានការគំ រាមកំហែង កើន ឡើងពីប្រទេសចិន។

កាសែតដដែលបាន រាយការណ៍ថាគម្រោងនេះនឹង ដាក់ពង្រាយកម្លាំងយោធាអាមេរិក នៅកោះតៃវ៉ាន់ចន្លោះពី ១០០ទៅ២០០នាក់នៅប៉ុន្មានខែខាងមុខនេះ។កាលពីឆ្នាំមុនទ័ពអាមេរិកនៅតៃវ៉ាន់មានប្រហែល៣០នាក់ប៉ុណ្ណោះ។ កងទ័ពអាមេរិកនឹងបណ្តុះបណ្តាលកងទ័ពតៃវ៉ាន់ផ្ដោតលើសមយុទ្ធយោធា ក៏ដូចជាការប្រើប្រព័ន្ធអាវុធរបស់អា ម៉េរិក។

ចំនួនទាហានអាមេរិកដែលរួមបញ្ចូលកងកម្លាំងប្រតិបត្តិការពិសេស និងកងម៉ារីនអាមេរិក បានប្រែប្រួលមួយ ក្តាប់តូចក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។នេះបើយោងតាមទិន្នន័យរបស់ក្រសួងការពារជាតិ។

មន្ត្រីអាមេរិកបាននិយាយថា កងទ័ពបន្ថែមនឹងត្រូវផ្តល់ភារកិច្ចក្នុងការបណ្តុះបណ្តាល កងកម្លាំងតៃវ៉ាន់មិនត្រឹម តែលើប្រព័ន្ធសព្វាវុធរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនៅលើសមយុទ្ធយោធាដើម្បីការពារប្រឆាំងនឹងការ វាយលុកដ៏មានសក្តានុពលរបស់ចិន។ មន្ត្រីបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតផ្សេងទៀតអំពីការដាក់ពង្រាយ នេះ ដែលមិនត្រូវបានរាយការណ៍ពីមុនទេ៕

RELATED ARTICLES