Saturday, September 21, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖ប្រយ័ត្ន “ត្រីរ៉ស់ក៍រួច ទន្សាយក៍រួច”

ពេជ្រ សូលីកា ៖ប្រយ័ត្ន “ត្រីរ៉ស់ក៍រួច ទន្សាយក៍រួច”

ភ្នំពេញ៖អ្នកមេម៉ាយកូន១នាងពេជ្រ សូលីកា នៅតែបង្ហាញភាពរីករាយតាមរយៈ​ការជិះ​រថ​យន្ដ​ថ្លៃៗ ហើយ​លេង​ខ្លួនកាន់តែឆើតឆាយ ហាក់ដូចជាគ្មានទុក្ខព្រួយទាល់តែសោះ។ប៉ុន្ដែ​នៅ​ក្រោ​យខ្នងវិញអាចខុសពី​រូប​ភាពពីមុខ​កាមេរ៉ាព្រោះស្រីពេជ្រ ហៅសូលីកា នៅតែមាន​ពេលខ្លះ​នាង​​បង្ហូរ​ទឹកនេត្រាតែម្នាក់ឯងដោយតូច​ចិត្តរឿងធ្លាក់​ខ្លួនមេម៉ាយលឿនមិនគូរឲ្យជឿរផង និង​ម្ដាយ​ជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ជាប់​ពន្ធនាគារ​រយៈ​ពេល១២ឆ្នាំផង​។យ៉ាង​ណា​នាង​ធ្លាប់តាំងចិត្តថាត្រូវតែរឹងមាំ ព្រោះខ្លួន១ ត្រូវចិញ្ចឹមកូនផង ប្អូនផង ហេតុនេះសូម​ឲ្យ​អ្នក​រិះ​​គន់​នាងគូរតែយល់។

  ទោះជាជីវិតពេជ្រ សូលីកា ជួបរឿងរីករាយផងទុក្ខសោកផងព្រមគ្នាក្ដី ប៉ុន្ដែនាងនៅតែ​មាន​​ហាង​ឆេង​សិល្បៈ​តាម​រយៈ​ការចេញច្រៀងសម្ដែងសកម្មជាង​មុននារយៈពេលចុងក្រោយ​នេះ​​ហើយបេះដូងនាងក៍មិនទុក​ឲ្យនៅ​ទំនេរដែរ ព្រោះកាលពីចុងខែធ្នូឆ្នាំ២០២២ មេម៉ាយកូន១​ស្រួយ​ដូចដូងដុតរូបនេះបានភ្ជាប់ស្នេហ៍ថ្មីទៀតហើយ ដែលបុរសនោះជាកូនចៅកាត់ចិន ​មិន​មែនជាតារាចម្រៀងថុល សុភិទិ ដូចគេសង្ស័យនោះទេ។រូបភាពមួយ​ចំនួនដែលបង្ហាញ​ថា​សូ​លី​កា រកបានបុរសស្អំរបួសបេះដូងនោះគឺស្របគ្នាទៅនិងដៃគូរបស់នាងលោកភិទិ កាន់​តែ​បង្ហាញ​រូប​ភាពផ្អែមល្ហែមស្នេហ៍ជាមួយអ្នកមេម៉ាយណារីន ដែលផ្ទុយពីការ​សន្និដ្ឋានពីមុនពី​អ្នក​ជិតស្និតតារា​ទាំងពីរថាស្រីពេជ្រ នឹងប្រគល់បេះដូងទៅឲ្យកូនលោកផ្កាយ២នោះតាម​ពិតនាង​ក៍​មានជម្រើសស្នេហ៍​ផ្សេងដែរ​នោះគឺជាបុរសអ្នកមាន​ទ្រព្យស្ដុកម្នាក់។

តែរហូតមកដល់​ពេល​នេះ​​សូលីកា នៅមិនទាន់ហ៊ានបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជា​សាធារណៈ​ជាមួយ​បុរស​វ័យ​ខ្ទង់​៣០​ស្ដើងនោះទេ ដែលទំនងអាចពួកគេស្ថិតក្នុងតំណាក់កាល​ស្វែងយល់ចិត្តគ្នានៅ​ឡើ​យ ហើយ​មិន​ទាន់​ឈាន​ដល់តំណាក់កាលច្បាស់លាស់ជាមួយគ្នា១០០% ទេ។Fan ខ្លះ​របស់​សូ​លីកា ថាអ្នកមេម៉ាយវ័យ​ក្មេងរូបនេះ​អាចនឹងប្រឈម”ត្រីរ៉ស់ក៍រួច ទន្សាយក៍រួច “ដោយ​សម្អាង​ថា​នាងបានងាកចេញពីស្នេហ៍ភិទិ ហើយទៅពិ​សោធ៍​ស្នេហ៍បុរសកូនចៅកាត់​ចិន​នោះទើប​កូន​លោកផ្កាយ២ ត្រូវគេឆក់បាត់។តែកន្លងមកសូលីកា ធ្លាប់ចេញមុខ​បញ្ជាក់​​ហើយ​ថាទំនាក់​ទំ​នង​រវាងរូបនាងនិងភិទិ គ្រាន់តែធម្មតាប៉ុណ្ណោះ ព្រោះនាងជាFan តារាចម្រៀង​រូប​នេះ។ប៉ុន្ដែការ​អះ​​អាងរបស់នាងនាពេលនោះគ្មានអ្នកណាជឿរជាក់ឡើយ ទើបតែពេ​លនេះ​ពួកគេបង្ហាញ​អ្នក​ថ្មី​រៀងៗ​ខ្លួន​ទើបធ្វើឲ្យម្នាក់ៗភ្លឺភ្នែក។

  គូរកត់សម្គាល់ថាពេជ្រ សូលីកា ជាអ្នកមេម៉ាយដ៍មានមន្ដស្នេហ៍មិនធម្មតាម្នាក់ ក្រោយ​នាង​​បាន​ចែកផ្លូវអតីត​គូដណ្ដឹងលោកគឹម ហាន កាលពីខែសីហា ឆ្នាំ២០២២ បន្សល់ចំណង​ដៃ​កូន​ប្រុស១អាយុជាង២ឆ្នាំ ហើយគ្រាន់តែ​ដឹងថាសូលីកា ផ្ដាច់ស្នេហ៍ចាស់ភ្លាម មន្រ្ដីធំៗមួយ​ចំ​នួន រួមទាំងអាណិកជនក្រៅស្រុកខ្លះ​ផងរងចាំត្រងស្នេហា​នាងតែស្រីពេជ្រ ហាក់មិនចាប់​អារ​ម្មណ៍​ប្រុសវ័យចំណាស់ដែលចង់ប្រគល់តំណែងជំទាវ​ឲ្យនាងឡើយដោយ​សុខចិត្តនៅ​បន្ដ​រក​លុយតាមរយៈការចេញច្រៀងសម្ដែងនៅឆាកតន្រ្ដី​ទាំងឡាយជាជាងជ្រើសផ្លូវ​ធ្វើជំទាវលាក់​មុខដូច​មុន។ដោយឡែកសម្រាប់ហង្សមាសវិញនៅតែ​ជឿរជាក់លើនាងនិងផ្ដល់​បទថ្មីៗឲ្យ​ច្រៀង រួមទាំងតំ​ណែង​តួឯកក្នុងភាពយន្ដជាបន្ដបន្ទាប់ផងដែរ។

 ទស្សនិកជនរងចាំមើលថាតើចំណងស្នេហាថ្មីរបស់ពេជ្រ សូលីកា នឹងឈានទៅស្វែង​យល់​​ចិត្តគ្នាបាន​ច្បាស់​លាស់​ហើយនាងអាចនឹងភ្ជាប់ពាក្យជាលើកទី២ ឬយ៉ាងណា?​ដោយ​ឡែក​​សម្រាប់​​ទំនាក់ទំនងរបស់ស្រីពេជ្រ និងលោកភិទិ គេជឿរថាប្រាកដជាមិនអាចក្លាយ​ទៅ​ជាគូ​ស្នេ​ហាបានឡើយ បន្ទាប់ពីភាគីទាំងពីរបញ្ចេញ​ដៃគូថ្មី​រៀងៗខ្លួនបែបនេះ៕

RELATED ARTICLES