Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិលិចទូកដឹកជនចំណាកស្រុក ស្លាប់មនុស្សជាង៦០នាក់

លិចទូកដឹកជនចំណាកស្រុក ស្លាប់មនុស្សជាង៦០នាក់

អាជ្ញាធរបាននិយាយថាទូកឈើដែលដឹកជនចំណាកស្រុកនិងជនភៀសខ្លួនបានបុកថ្មប៉ប្រះទឹក កាលពីព្រឹកថ្ងៃ អាទិត្យ នៅឯឆ្នេរសមុទ្រអ៊ីតាលីបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ជាង៦០នាក់ស្លាប់និងជាច្រើននាក់ ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ។នាវានេះបានចេញដំណើរពីប្រទេសតួកគីអស់រយៈ ពេល៥ថ្ងៃមុននឹងលិចដោយមានជនចំណាកស្រុកមកពីប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងប្រទេសមួយចំនួន ទៀត។ក្នុងចំណោមអ្នកស្លាប់ទាំងនោះក៏មានក្មេងចំនួន១២នាក់ផងដែរ។នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានAFP កាលពីថ្ងៃចន្ទទី២៧ខែកុម្ភៈឆ្នាំ២០២៣។

ភ្នាក់ងារជនភៀសខ្លួននិងជនចំណាកស្រុករបស់អង្គការសហប្រជាជាតិបាននិយាយថា ក្រុមមន្ត្រីមានការបារម្ភ ថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់ជាង ១០០នាក់ ដោយសារអ្នកនៅរស់រានមានជីវិតមួយចំនួនបាននិយាយថា ទូកនេះមានអ្នកដំណើរជាង២០០នាក់ នៅពេលចេញពីប្រទេសតួកគី។

ឆ្មាំឆ្នេរសមុទ្រអ៊ីតាលីបាននិយាយថាយ៉ាងហោចណាស់មនុស្ស ៨០នាក់ត្រូវបានគេរកឃើញនៅរស់រួមទាំងអ្នក ខ្លះបានទៅដល់ច្រាំងសមុទ្របន្ទាប់ពីការលិចកប៉ាល់នៅឆ្នេរសមុទ្រ Calabria តាមបណ្ដោយសមុទ្រ Ionian ។

ទូរទស្សន៍រដ្ឋបាននិយាយថា បុរសម្នាក់ត្រូវបានចាប់ខ្លួនទៅឃុំខ្លួនដើម្បីសាកសួរ បន្ទាប់ពីអ្នកនៅរស់រានមាន ជីវិតបង្ហាញថាគាត់ជាអ្នកជួញដូរមនុស្ស៕

RELATED ARTICLES