Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិសម្លាប់ប្រពន្ធ កាត់ក្បាលស្ងោរស៊ុប កាត់ដៃជើង ក្លាស្សេទូទឹកកក

សម្លាប់ប្រពន្ធ កាត់ក្បាលស្ងោរស៊ុប កាត់ដៃជើង ក្លាស្សេទូទឹកកក

ហុងកុង ៖ ករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ នៅទីក្រុងហុងកុង ដែលកើតឡើងទៅលើតារា បង្ហាញម៉ូដ ល្បីឈ្មោះមួយរូប បានបង្កការភ្ញាក់ផ្អើលស្ទើរពេញពិភពលោក បន្ទាប់ពីសមត្ថកិច្ចហុងកុង បានរកឃើញក្បាល របស់សពនារីរងគ្រោះ ត្រូវបានកាត់ចេញពីខ្លួន នៅក្នុងឆ្នាំស៊ុប ចំណែកសរីរាង្គដទៃទៀត រួមមានដៃជើង និង គ្រឿងក្នុងរបស់នារីរងគ្រោះ ត្រូវបានរកឃើញត្រូវបានកាត់ជាកង់ៗ ក្លាស្សេក្នុងទូទឹកកក កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីនាងបាត់ខ្លួន ២ថ្ងៃ។នារីរងគ្រោះ មានឈ្មោះអាប៊ី ឆយ (Abby Choi) ជាតារាបង្ហាញម៉ូដល្បី ឈ្មោះ នៅទីក្រុងហុងកុង។

យោងតាមកាសែត South China Morning Post បានឲ្យដឹងថា តារាស្រីរងគ្រោះ បានបាត់ខ្លួនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីមិនឃើញនាងទៅទទួលកូនពីសាលារៀន។

នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមត្ថកិច្ច បានបញ្ជាក់ថាបានរកឃើញក្បាល និងឆ្អឹងជំនីររបស់នារីរងគ្រោះ នៅក្នុងឆ្នាំងស៊ុប ក្នុងលំនៅឋាន មួយកន្លែង ស្ថិតនៅខណ្ឌតៃផូ ទីក្រុងហុងកុង។

សមត្ថកិច្ច ឱ្យដឹងបន្តថា បន្ទាប់មក សមត្ថកិច្ច បានបន្តស្វែងរកបំណែកដទៃទៀតនៃសពដែលបាត់ ក៏បានប្រទះ ឃើញដៃនិងជើងទាំង២ និងសរីរាង្គគ្រឿងក្នុងមួយចំនួនទៀត ក្លាស្សេក្នុងទូទឹកកក។

ប្រភពដដែល បន្តថា ពាក់ព័ន្ធសំណុំរឿងឃាតកម្មដ៏សាហាវនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ចំនួន ៥នាក់ ដែលក្នុងនោះរួមមានម្នាក់ ឈ្មោះអាឡិច វ៉ុង អាយុ២៨ឆ្នាំ ជាអតីតស្វាមីរបស់នារីរងគ្រោះ និង៤នាក់ទៀត ជាឪ ពុកម្តាយ និងបងប្អូនបង្កើតរបស់អតីតស្វាមីនារីរងគ្រោះ។

សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ឪពុករបស់អាឡិច វ៉ុង ជាមេខ្លោងក្នុងគម្រោងឃាត កម្មលើតារាបង្ហាញ ម៉ូដរងគ្រោះ ដែលអាចជាផែនការឃាតកម្មដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់នារីរងគ្រោះ ព្រោះមុនពេលត្រូវបាន សម្លាប់ នារីរងគ្រោះ មានទំនាស់ជាមួយអតីតស្វាមី និងគ្រួសាររបស់អតីតស្វាមី ពាក់ព័ន្ធនឹងអចលនទ្រព្យដែល មានតម្លៃ ១រយលានដុល្លារហុងកុង ស្មើនឹងប្រមាណ ១២លានដុល្លារអាមេរិក។

តាមប្រភពថា មុនពេលបាត់ខ្លួន នារីរងគ្រោះ បានចូលទៅក្នុងរថយន្តមួយគ្រឿង ដែលបើកបរដោយបងប្រុស របស់អតីតស្វាមីនាង ហើយគេសង្ស័យថា នារីរងគ្រោះត្រូវបានចាក់សម្លាប់នៅក្នុងរថយន្ត មុននឹងយកសពមក កាត់ក្បាល ដៃជើង ពន្លះសាច់ស្ងោរស៊ុប និងក្លាស្សេក្នុងទូទឹកកក ដូចដែលសមត្ថកិច្ចបានរកឃើញ៕ ខៀវទុំ

RELATED ARTICLES