Saturday, September 21, 2024
Homeតារាខ្មែរសុគន្ធ និសា ៖បានតំណែងព្រាប សុវត្ថិ

សុគន្ធ និសា ៖បានតំណែងព្រាប សុវត្ថិ

ភ្នំពេញ៖ដូចការរំពឹងទុកមែនថាសុគន្ធ និសា នឹងត្រូវបានថៅកែហង្សមាសផ្ដល់តំណែងធំឲ្យ​ថែម​ទៀតជាមិនខាន ពេលនេះនេះនាងបានក្លាយទៅជាអ្នកជំនួសលោកព្រាប សុវត្ថិ ក្នុង​កម្មវិធីCambodian Idol Junior រដូវកាលទី២ ខណៈដែលសុខ ស្រីនាង ជំនួសដោយសុខ សី​ឡាលីន និងឆន សុវណ្ណារាជ ត្រូវបានលោកហ្សូណូ ចូលទៅ​រ៉ាប់​រង ពោលគឺគណៈកម្មា​ការ​រដូវកាលទី១ត្រូវផ្លាស់ប្ដូរទាំង៣តែម្ដង។សម្រាប់និសា នេះគឺជាតំណែងទី២របស់នាង​ព្រោះ​មុននេះអ្នកនាង​សុគន្ធា (និសា)ក៍ទើបតែវិលត្រឡប់មកអង្គុយកៅអីThe Voice Kids Cambodia រដូវ​កាលទី២ វិញផងដែរ បន្ទាប់ពីសួស វីសា បានរ៉ាប់រងអស់១រដូវកាល។ប៉ុន្ដែ​ការធ្វើជាCoach ២រដូវកាលរបស់The Voice Kids Cambodia នោះនិសា នៅមិនទាន់អាចនាំ​កូន​ក្រុម​លើក​ពាន​បាននៅឡើយ ហើយនាងធ្លាប់ប្រាប់ថា​ក្រៅពីការ​ធ្វើ​ជាCoach និងJudge កម្មវិធីខាង​លើនេះ​នាងក៍អាចចេញមុខនៅកម្មវិធីផ្សេងៗ​ទៀតទៅតាមអ្នកដឹកនាំ​កម្មវិធីតម្រូវ​ផងដែរ។

 តាមរយៈការចាប់បានតំណែងធំដល់ទៅ២របស់សុគន្ធ និសា នៅហង្សមាសពេលនេះ​បញ្ជាក់ថាតារារូបនេះលែង​ត្រូវបានថៅកែមើលរំលងទៀតហើយ ព្រោះនាងជាតារាចម្រៀង​មាន​បទ​ពិសោធន៍គ្រប់គ្រាន់ក្នុងការចែក​រំលែក​បទ​ពិសោធន៍​ក្នុងអាជីពចម្រៀង​របស់ខ្លួន​ទៅ​ឲ្យយុវវ័យជំនាន់ក្រោយតាមកម្មវិធីខាងលើ ហើយអ្វីដែលគូរឲ្យចាប់​អារម្មណ៍នោះឱក សុគន្ធ​កញ្ញា ដែលជាប្អូន​ថ្លៃថៅកែហង្សមាសនិងមានស្វាមីជានាយកទូរទស្សន៍ហង្សមាស និង​គ្រប់​​គ្រង​កម្មវិធីខាង​លើ​ដែល​​មានន័យថានាងចង់ចេញមុខតាមកម្មវិធី១ណាក៍បាន​នោះពេល​នេះ​កញ្ញា មិន​ត្រូវ​បាន​បងថ្លៃនិងស្វាមីនាងដាក់ទៅកម្មវិធីថ្មីថែមទៀតនោះទេ ដែលនេះអាចមកជា​មូល​ហេតុ​ដោយ​សារ​តែកុំឲ្យគេ​ស៊ាំ​ព្រោះតែនាងចេញមុខច្រើនពេកនោះ​តែម្ដង។ដោយឡែក​មហាជនវិញ​​មើល​ឃើញថាការផ្ដល់កៅអី​ធំនេះ​ទៅ​ឲ្យនិសា នាពេលនេះវាមិនមែនជារឿង​ចៃ​ដន្យឡើយ ប៉ុន្ដែ​ថៅកែហង្សមាសចង់ចងជើងនាងកុំឲ្យដើរចេញ​ពី​ផលិ​ត​​​កម្មនេះ​ជាលើក​ទី២​ច្រើនជាង ព្រោះតែ​មុននេះ មានព័តមានថានិសា ត្រូវផលិតកម្មរាម ចង់បានធ្វើជា​សមា​ជិក​របស់ខ្លួន ហេតុនេះ​ជៀស​វាងបាត់បង់តារាសំខាន់របស់ខ្លួនថែមទៀត គេជឿរថានិសា នឹង​បានតំ​ណែង​ទី៣​ក្នុង​ពេលឆាប់ៗខាងមុខនេះជាមិនខាន ពោលគឺមានតែដាក់ថែម មិនដកដូច​មុន​នោះទេ។

 ការចេញមុខរ៉ាប់រងកៅអីទី២របស់សុគន្ធ និសា នាពេលនេះធ្វើឲ្យនាងរីករាយ ព្រោះ​ទោះ​គ្មានបទចម្រៀង​ល្បីៗ​ក៍នាងអាចរក្សារលំនឹងក្នុងអាជីពចម្រៀងបានតទៅទៀតដែរ ពេល​ចេញមុខតាមកម្មវិធីធំៗខាងលើនេះ។ប៉ុន្ដែ​រឿង​១ដែលនិសា ពិបាកសម្រេចគោលដៅនោះគឺ​គម្រោងយកកូននៅឆ្នាំ២០២៣ នេះអាចនឹងរាំងស្ទះ​សារជាថ្មី​ម្ដង​ទៀត​ជាមិនខាន ព្រោះនាង​មិនត្រឹមតែដកឃ្លាពីសិល្បៈដើម្បីពពោះនោះទេ តែនាងកាន់តែបន្ថែម​ភាពមមាញឹក និងក្ដាប់ឱ​កាស​រកលុយ ហេតុនេះបើនៅតែពន្យាពេលយកកូនតទៅទៀត និសា អាចនឹងជួប​រឿងដូច​មាស សុខ​សោភា ជាមិនខានពោលគឺមានស្វាមីជាង១៥ឆ្នាំ តែរកកូន១គ្រាប់គ្មាន​នោះ​គឺ​ដោយ​សារតែជ្រើសរើសវិធី​ពន្យា​កំ​ណើតច្រើនឆ្នាំពេក ដល់ពេលចង់បានកូនពិបាកយក ខណៈ​ដែល​និសា ក៍ធ្លាប់បរាជ័យផែនការណ៍យក​កូន២​លើក​​មកហើយគឺនៅឆ្នាំ២០២១ ព្រោះ​ពេល​នេះ​នាង​​កើតកូវីដ និងនៅឆ្នាំ២០២២ ក៍នាងប្រកាសយកកូនម្ដងទៀត​នៅតែអត់​ដ​ដែល ឥឡូវ​សង្ឃឹម​បានកូនង៉ាបីប្រលែងលេងនៅឆ្នាំ២០២៣ ក៍អាចនៅតែអត់បានដូចចិត្តទៀត ទោះ​ជា​មុន​នេះនាងចេញចូលមន្ទីសម្ភពជាច្រើនដងដែលធ្វើឲ្យគេសង្ស័យថានាងកំពុងចាញ់កូនក្ដី តែលទ្ធផលនាង​ថាអត់អាលីង…។

 សូមបញ្ជាក់ថាសុគន្ធ និសា ធ្លាប់ត្រូវបានស្វាមីនាងលោកចៅ សម្បត្ដិ អាណិកជនខ្មែរ​មក​ពីរដ្ឋ​Boston សហរដ្ឋ​អាមេរិក ចង់ឲ្យនាងផ្ដាច់ខ្លួនពីសិល្បៈឲ្យដាច់ទាំងស្រុងតាំងពី​មុនពួក​គេចូលរោងការនៅថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ម្លេះ តែនិសា បានប្រាប់ពីហេតុផលទៅប្ដី​ថានាង​តស៊ូ​​ក្នុងអា​ជីព១នេះជាង១០ឆ្នាំ មិនអាចចោលកណ្ដាលទី​បានទើប​ប្ដីនាងអនុញ្ញាត្តិឲ្យ​នាងបន្ដ​លេងសិ​ល្បៈ​ពេញទំហ៊ឹងតាមចិត្តចង់។តែក្រៅពីពង្រឹងទីផ្សារចម្រៀង​និងតំណែង​Coach ,Judge នោះនិសា បានផ្អាកពីការសម្ដែងភាពយន្ដដោយគ្មានដែនកំណត់ ព្រោះនាងថា​មាន​ការ​ហត់​នឿយ​ខ្លាំងពេក។

  Fan របស់និសា រងចាំមើលថាតើអ្នកនាងប៊ុន សុគន្ធា អាចយកកូនបានដូចបំណងដែរ​ឬទេ​នៅឆ្នាំ២០២៣?

RELATED ARTICLES