Saturday, July 5, 2025
Homeព័ត៌មានអន្តរជាតិបក្សកុម្មុយនិស្តវៀតណាម ជ្រើសតាំងលោក Vo Van Thuong ជាប្រធានាធិបតីថ្មី

បក្សកុម្មុយនិស្តវៀតណាម ជ្រើសតាំងលោក Vo Van Thuong ជាប្រធានាធិបតីថ្មី

យោងតាមប្រភពពីសារព័ត៌មានរ៉យទ័រចេញផ្សាយ កាលពីថ្ងៃពុធទី ១ខែមីនា ឆ្នាំ២០២៣បានឲ្យដឹងថាគណៈកម្មា​ធិការកណ្តាលគណបក្សបានយល់ព្រមលើការតែងតាំងប្រធានាធិបតីថ្មីតែមិនបានបញ្ចេញឈ្មោះបេក្ខជននោះទេ។

ទោះជាយ៉ាងណាក្តីយោងតាមប្រភព២របស់បក្សកុម្មុយនីស្តវៀតណាមបានឲ្យដឹងថាបក្សសម្រចតែងតាំងលោក Vo Van Thuong ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះបន្ទាប់ពីមានការបង្ខំឱ្យលា​លែងពីតំណែងភ្លាមៗកាលពី​ខែ​មករានៃអ្នកកាន់តំណែងមុនគឺលោកt Nguyen Xuan Phuc ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំង​អំពើពុក​រលួយ​ដ៏ខ្លាំងក្លាមួយ។បច្ចុប្បន្នលោកស្រីVo Thi Anh Xuan  ដើរតួជាប្រធានាធិបតីស្តីទីឬចាំផ្ទះ។

លោកThuong ដែលមានអាយុ ៥២ ឆ្នាំគឺជាសមាជិកវ័យក្មេងបំផុតនៃការិយាល័យនយោបាយរបស់បក្ស ដែលជា​ស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់ប្រទេស ហើយត្រូវបានគេចាត់ទុកថាមានភាពស្និទ្ធស្នាល​ជាមួយអគ្គលេ​ខា​ធិ​​កាគឺលោក Nguyen Phu Trong ដែលជាឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសវៀតណាម។

លោក Trong គឺជាស្ថាបត្យករសំខាន់របស់បក្សក្នុងការបង្រ្កាប លើអំពើពុករលួយ ដែលមន្ត្រីរាប់រយនាក់ត្រូវបាន​ស៊ើប​អង្កេត និងជាច្រើនត្រូវបានបង្ខំឱ្យលាឈប់ រួមទាំងអតីតប្រធានាធិបតី Nguyen Xuan Phuc និងឧប​នាយក​រដ្ឋមន្ត្រីពីររូបផងដែរ។

ការជ្រើសរើសលោក Thuong ដោយគណៈកម្មាធិការមជ្ឈិមបក្សរក្សាការសម្រេចមុន​របស់ការិយាល័យ​នយោ​បាយ​។ ការតែងតាំងរបស់លោកនឹងត្រូវការការអនុម័តពីរដ្ឋសភា​ដែលនឹងត្រូវបើកសម័យប្រជុំវិ​សាមញ្ញនៅថ្ងៃ​ព្រហស្បតិ៍ និងការចួលអង្គុយកៅអីប្រធានាធិនតីជាផ្លូវការនៅខែឧសភា។

គួររំឭកថាប្រព័ន្ធគ្រប់គ្រងនៅក្នុងប្រទេសវៀតណាម ប្រធានាធិបតីមានតួនាទីជាប្រមុខរដ្ឋ មិនមែនប្រមុខរដ្ឋាភិ​បាលនោះឡើយ។ តំណែងនេះគឺជាតំណែងនយោបាយកំពូលៗទាំង៤ ខណៈមុខតំណែង៣ទៀតគឺ អគ្គលេខាធិ​ការបក្សកុម្មុយនិស្ត នាយករដ្ឋមន្រ្តី និងប្រធានសភា៕

RELATED ARTICLES