Saturday, September 21, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖រក្សារភាពស្ងៀមស្ងាត់ ក្រោយម្ដាយ​កូន​ឧកញ៉ាបិតច្រកស្នេហ៍

រ៉េត ស៊ូហ្សាណា ៖រក្សារភាពស្ងៀមស្ងាត់ ក្រោយម្ដាយ​កូន​ឧកញ៉ាបិតច្រកស្នេហ៍

ភ្នំពេញ៖ស្រីស្រស់រ៉េត ស៊ូហ្សាណា បានរក្សារជំហស្ងប់ស្ងាត់ គ្មានប្រតិកម្មតតប ឬបញ្ចេញ​សកម្ម​ភាពណាមួយ​ឡើយ បន្ទាប់ពីមុននេះអ្នកស្រីឡុង ស្រីមុំ ដែលជាភរិយាលោកឧកញ៉ា​ព្រាប សុវត្ថិ បានចេញមកបញ្ជាក់​ច្បាស់ៗ​ថាកូនកំលោះទី២របស់លោកស្រីគឺសុវត្ថិ មុនីនាគ គ្មានទំទាក់ទំនងស្នេហាជាមួយស៊ូហ្សាណា ឡើយ។ការចេញ​មុខបំភ្លឺជំនួសកូនប្រុស​របស់​ខ្លួនពីសំណាក់លោកជំទាវឡុង ស្រីមុំ នាពេលនេះក្រោយពីមានសារព័ត​មានជា​ច្រើ​ន​​បានផ្សព្វ​ផ្សាយ​ថាទំនាក់ទំនងរបស់ស៊ូហ្សាណា និងមុនីនាគ ហាក់មានភាពស្និតស្នាល​គ្នាលើស​ពី​មិត្ត​រួមអាជីព​ហើយនៅក្រៅឆាកស្រីស្រស់ប្រុសសង្ហារ១គូនេះច្រើនតែដើរកម្សាន្ដជាមួយគ្នាជាញឹកញាប់ទៀតផងទើបFan តា​រា​ទាំងសងខាងចង់ឲ្យពួកគេក្លាយទៅ​ជាគូសង្សារគ្នាហើយសូម​ឲ្យពួកគេចេញមុខលាតត្រដាងរឿងស្នេហា​នេះ​ជា​ចំហតែម្ដងទៅកុំលាក់លៀមទៀតអី។

ដោយសារតែទាំងក្នុងនិងក្រៅសិល្បៈចាត់ទុកថាស៊ូហ្សាណា -មុនីនាគ គឺជាគូសង្សារគ្នាបែបនេះ​ហើយ​ទើបម្ដាយ​របស់​តារាចម្រៀងវ័យក្មេងរូបនេះចេញ​មកអះអះអាងថាកូនប្រុសលោក​ស្រី​គ្មានអ្វីពិសេសជាមួយស៊ូហ្សាណា ទេ ហើយភរិយាលោកឧកញ៉ាសុវត្ថិ រូបនេះថាការលេច​ឭ​បែបនេះនឹងធ្វើឲ្យនារីផ្សេងៗអត់ហ៊ានស្រ​លាញ់កូនកំលោះ​របស់លោកស្រី ហេតុនេះហើយ​ទើបគាត់ត្រូវតែចេញមុខនិយាយរឿងនេះដើម្បីកុំឲ្យមានការ​យល់ច្រឡំត​ទៅ​ទៀត​​។

ក្រោយលោកស្រីឡុង ស្រីមុំ ចេញមកបញ្ជាក់បែបនេះគេមិនទាន់ឃើញរ៉េត ស៊ូហ្សា​ណា ឆ្លើយតបទៅវិញឡើយ ពោលគឺនាងជ្រើសរើសវិធីរក្សារភាពស្ងៀមទ្រឹង និងមិនមាន​សញ្ញា​​ណាមួយដែលបង្ហាញ​ថានាងជួបវិបត្តិ​ស្នេហា​ឡើយ​។គេជឿរថាបន្ទាប់ពីលោកជំទាវ​ស្រីមុំ លើកឡើងចំៗបែបនេះច្បាស់ជាមន្ដស្នេហ៍របស់នាងហ្សាណា កើន​ទ្វេ​ដងជាមិនខាន ព្រោះថា​បុ​រសខ្លះ​លួចស្នេហានាងមិនហ៊ានចេញមុខព្រោះខ្លាចជាន់​តារ៉ូកូនលោកឧកញ៉ានោះ​ពេលនេះ​ពួក​គេអាចចាប់ផ្ដើមសុំស្នេហ៍ស្រីស្អាតបានហើយ។ប៉ុន្ដែសម្រាប់ទស្សនិក​ជនរងចាំ​មើល​​ថា​ក្រោយពី​មាន​ការអះអាងពីភាគីម្ដាយខាងប្រុសបែបនេះស៊ូហ្សាណា និងមុនីនាគ នៅតែស្និត​ស្នាល​គ្នា​ដូចមុនទាំងក្នុង​និង​ក្រៅឆាកទៀតឬអត់?

គូរបញ្ជាក់ថារ៉េត ស៊ូហ្សាណា និងសុវត្ថិ មុនីនាគ បង្ហាញភាពស្និតស្នាល​គ្នាខ្លាំង​ក្រោយ​​ពីពួកគេចាប់ដៃគ្នាច្រៀង​ឆ្លងឆ្លើយបទ”សុំខុសមួយយប់” កាលពី២ឆ្នាំមុន ហើយបន្ទាប់មក​ស្រាប់​តែពួកគេបញ្ចេញកាយវិការ​ហាក់យល់​ចិត្តគ្នានៅក្រៅឆាក ហើយឪពុក​ម្ដាយហ្សាណា ដែលធ្លាប់តែតឹងរឹងនិងមិនអនុញ្ញាត្តិឲ្យកូនក្រមុំគាត់ជិត​ដិតជា​មួយបុរសណា​ឬទោះជា​មិត្ត​រួមអាជីពនិយាយជាមួយហ្សាណា ក៍ពួកគាត់ឈក្បែចាំស្ដាប់នោះ តែម្ដង​នេះប៉ា​ម៉ាក់​ហ្សាណា មិនបានតាមដានឬជំទាស់ពីទំនាក់ទំនងរបស់កូន​ស្រីនិងកូនប្រុសលោកឧកញ៉ា​ឡើយ។​ចំ​ណុច​នេះ​ទើប​គេសង្ស័យថាហ្សាណា ទទួលបានការគាំទ្រពីក្រុមគ្រួសាររបស់​នាង​ពីទំនាក់ទំ​នង​របស់នាងនិងមុនីនាគ ប៉ុន្ដែអ្វីៗបានក្រឡាប់ចាក់អស់ទៅវិញ​បន្ទាប់ពីលោក​ជំទាវ​ឡុង ស្រីមុំ ចេញមកបញ្ជាក់ថាមុនីនាគ គ្មានស្នេហា​ជាមួយហ្សាណា ។

  រ៉េត ស៊ូហ្សាណា បានប្រឡូកសិល្បៈរយៈពេលជាង៧ឆ្នាំមកហើយតែនាងមិន​ដែល​មាន​​រឿងអាស្រូវស្នេហា​នោះទេ បើទោះជានាងមានរូបសម្រស់គូរឲ្យទាក់ទាញ​និងជាមុខ​សញ្ញា​នៃការតាមប្រម៉ាញ់ស្នេហា​ពីបុរស​អ្នក​មានទ្រព្យជាច្រើន​នាក់ក្ដី។កាលពីពាក់កណ្ដាល​ឆ្នាំ២០២០ ស្រីស្អាតវ័យ២៣ឆ្នាំរូបនេះក៍ធ្លាប់បង្ហាញសញ្ញា​មាន​សង្សារដែរ តាមរយៈការកាន់ដៃ​ប្រុស​ម្នាក់​បាំងមុខ តែនាងមិនដែលបង្ហាញមុខបុរសណាជាចំហស្អិតល្មូត​ជា​មួយនាងក្រៅពី​កូន​លោក​ឧកញ៉ាព្រាប សុវត្ថិ ឡើយ។ប្រភពបានឲ្យដឹងថាគិតត្រឹមឆ្នាំ២០២៣ នេះហ្សាណា មាន​ទ្រព្យផ្ទាល់ខ្លួនមិនក្រោមកន្លះលានដុល្លារនោះទេ ក្នុងនោះមានដូចជានាងបាន​ទិញផ្ទះ២​ល្វែង​តម្លៃ​ប្រហែលជាង​២០​ម៉ឺនដុល្លារ,រថយន្ដម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារ និងការ​បើក​ហាង​លក់​សម្លៀកបំពាក់ជាដើម។

Fan ចាំមើលថាក្រោយលោកជំទាវឡុង ស្រីមុំ អះអាងថាសុវត្ថិ មុនីនាគ មិនមែនជា​សង្សាររបស់ស៊ូហ្សាណា បែប​នេះ ស្រីស្រស់ធ្មេញចំពើសរូបនេះនឹងហ៊ាន​បង្ហាញ​មុខគូ​ស្នេហ៍​ពិតដែរឬទេ?

RELATED ARTICLES