Saturday, September 21, 2024
Homeតារាខ្មែរពេជ្រ សោភា ៖និងគូដណ្ដឹង ហាក់ខ្វែងគំនិតគ្នា ​រឿង​រៀបការ

ពេជ្រ សោភា ៖និងគូដណ្ដឹង ហាក់ខ្វែងគំនិតគ្នា ​រឿង​រៀបការ

ភ្នំពេញ៖ពេជ្រ សោភា បានប្រាប់អ្នកយកព័តមានយើងច្បាស់ៗ​ថាមង្គលការរបស់​នាងជាមួយ​ប្រុស​ក្មេងឆឹម សក្កដា នឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២៣ នេះហើយ តែដើម្បីឲ្យFan របស់នាង​Surprise នាងថាពិធីនោះ​មិនអាច​ប្រាប់មុនធ្វើនៅថ្ងៃខែណា ឲ្យប្រាកដនោះទេ ពោលគឺចាំដល់​ថ្ងៃ​បញ្ចេ​ញតែម្ដង។ប៉ុន្ដែអំឡុងពេលដែលសោភា កំពុងតែប្រឹងបន្ទំស្បែកឲ្យសខ្ចី ដើម្បីធ្វើជា​កូន​​ក្រមុំ​រប​ស់​លោកសក្កដា នោះស្រាប់តែថ្មីៗនេះ លោកសក្កដា បែ​ជាប្រាប់អ្នកយកព័តមាន​យើង​ថាង្គល​ការរបស់លោកនិងសោភា មិនអាចមាននៅក្នុងឆ្នាំ២០២៣ នេះទៅវិញ​។

ការថ្លែង​របស់​អនាគត​ស្វាមីរបស់ពេជ្រ សោភា បែបនេះធ្វើឲ្យFan របស់តារា១គូ​នេះទាំងខាងថាពួកគេ​ហាក់​​មិន​ទាន់​ចុះសម្រុងគ្នាចិត្ត១ ថ្លើម១ នោះទេបានជាម្នាក់ថាចង់ម្នាក់ទៀតថាអត់​ចង់រៀប​ការ​​​នៅឆ្នាំ២០២៣។អ្វី​ដែលគូរ​ឲ្យកត់សម្គាល់ថែមទៀតក្រោយពីមានការអះ​អាងរបស់​លោក​សក្កដា  បែបនេះ​ស្រាប់តែសោភា ចេញសារថា​កាន់តែខិតដល់ថ្ងៃពិសេសរបស់នាងទៅវិញ ទើបធ្វើឲ្យFan យល់​ថាសោភា-សក្កដា គឺពិតជាខ្វែងគំនិតគ្នា​ជុំវិញ​បញ្ហា​មង្គលការនេះ​ពិត​ប្រាកដមែន ហើយ​បើនៅតែបែបនេះទៀតច្បាស់ជាមិនអាចក្រាបផ្ទឹមរួចនោះទេ ។

ចំណុច​ផ្សេង​មួយ​ទៀតដែលសោភា និងគូដណ្ដឹងមិនចុះសម្រុងគ្នាដែរនោះព្រោះ​តាមព័តមាន​ថាសោ​ភា ចង់រៀប​ការធំដុំ​ដូចតារារួមអាជីពផ្សេងៗទៀតដែរ តែលោកសក្កដា បែជាអះអាង​ថ្មីៗនេះ​ថាពិធីជប់លៀង​អា​ពាហ៍ ពិពាហ៍ របស់លោកនាឆ្នាំខាងមុខនេះគឺបើធ្វើនឹងរៀបចំ​យ៉ាងច្រើន​ត្រឹមតែ១០តុ ប៉ុណ្ណោះ​ទៅវិញ​ដែលការថ្លែងបែនេះ​ធ្វើ​ឲ្យ​សោភា នឹងក្រិនយោបល់ជាមិនខាន ព្រោះនៅថ្ងៃមង្គលការ​ក្មួយប្រុ​ស​របស់នាងកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ នោះនាងថា​អត់​ហ៊ានហៅ​តារារួមអាជីព​ច្រើន​ទេ ព្រោះរងចាំដល់ពិធីរបស់នាងគឺពេលនេះនឹង​រះឬសរុបហៅ​ទាំង​អស់យកតែ​ម្ដង។តែឥឡូវ​លោកសក្កដា មិនយល់ដូចសោភា គិតនោះទេ ព្រោះលោក​ចង់ធ្វើបែបសាមញ្ញៗ ហើ​យ​​បើលោកនៅតែមិនសម្របខ្លួនតាមអនាគតប្រពន្ធទេ ប្រាកដជា​ពិបាកក្នុងការ​គ្រង​ឈុត​កូនកំលោះក្រមុំ​ឲ្យ​ចេ​ញ​​ជារូបរាងជាមិនខាន ក្រោយពួកគេបាន​ក្លាយ​ទៅជាគូណ្ដឹង​គ្នាជាង​៣ខែ​មកនេះ។

 ពេជ្រ សោភា បានបញ្ចប់ជីវិតជាស្រ្ដីមេម៉ាយអស់រយៈពេលជិត៦ឆ្នាំតាម​រយៈការព្រម​ប្រ​គល់បេះដូងទៅឲ្យ​លោក​ឆឹម សក្កដា ព្យាបាលរបួសដោយពួកគេដឹកដៃគ្នាភ្ជាប់​ពាក្យតាមប្រ​ពៃណីខ្មែរកាលពីថ្ងៃទី១១ខែ១១ ឆ្នាំ​២០២២ ដើម្បីលុបមន្ទិលសង្ស័យថាពួកគេសាង​ស្នេហា​”ក្លែងក្លាយ” និងមាត់ចាបព្រាប ថាលោកសក្កដា អត់​អារម្មណ៍ជាមួយស្រ្ដីភេទ។ប៉ុន្ដែសោភា បានប្រាប់អ្នកយកព័តមានយើងថាទោះជានាងនិងលោកសក្កដា ក្លាយ​ទៅជាគូណ្ដឹងគ្នាក៍​ដោយ តែមិនមែនរួមរស់នៅក្រោមដំបូលផ្ទះតែមួយនោះទេ ពោលគឺគេងនៅ​ផ្ទះរៀងៗ​ខ្លួន​។

នាង​ថា”អត់អាច ឆ្វេចឆ្វាច”បានទេរឿង១នេះ។ដោយឡែកសម្រាប់លោកសក្កដា វិញចាំតែ​សម្របខ្លួនតាម​សោ​ភា គ្រប់ពេល និងថែមទាំងចេះថ្នមនាងហួសការរំពឹងទុករបស់សោភា ទៀត​ផងដូចជានៅយប់ខ្លះ​ពេល​នាង​ចេញ​ពីការច្រៀងសម្ដែងConcerts  ពីខេត្តមកដល់ភ្នំ​ពេញ​វិញយប់អាទ្រាធ លោកសក្កដា បានចំហុយសំបុកត្រ​ចៀកកាំ​ឲ្យនាង​ញាំប៉ូវកំលាំង​ទាំង​ពេលរាត្រីតែម្ដង។សកម្មភាពបែបនេះធ្វើឲ្យមានការលើកឡើងថាសោភា មានសំណាង​ព្រោះ​បាន​ប្ដីក្មេងរូបសង្ហារហើយពូកែថ្នមទៀតផង។គូដណ្ដឹងបែបនេះ មិនមែនចេះតែមានទេ ទៅរក​ឯណា​បាន​ទៅ?

ទស្សនិកជនខ្លះដែលគាំទ្រពេជ្រ សោភា បានសម្ដែងការបារម្ភថាបើនាងនិង​ប្រុស​ក្មេង​ពន្យាពេលរៀប​ការច្រើន​ឆ្នាំ​នោះខ្លាចតែចំណងស្នេហាគូស្នេហ៍តារា១គូនេះប្រឈមហានិភ័យ ព្រោះថាទាំងសងខាងមានមន្ដ​ស្នេហ៍មិន​ធម្មតា​ដូចគ្នា ហើយសោភា មានជម្រើសស្នេហ៍ច្រើន ហេតុនេះបើសិនជានាងប្ដូរចិត្តលែងចង់​រៀបការជាមួយ​លោក​សក្កដា តែបែជាចង់ធ្វើ​”ជំទាវ”​ម្ដងនោះច្បាស់ជាលោកសក្កដា ដែលនៅសូញសាញរឿងរៀប​ការនោះ​ដាច់​ផ្ញា​តូងជាមិន​ខាន​៕

RELATED ARTICLES