Sunday, September 22, 2024
Homeតារាខ្មែរហេតុអីមាស សុខសោភា ៖មិនព្រមនៅរាម បន្ដ?

ហេតុអីមាស សុខសោភា ៖មិនព្រមនៅរាម បន្ដ?

ភ្នំពេញ៖មាស សុខសោភា បានថ្លែងប្រាប់អ្នកសារព័តមានកាលពីពេលថ្មីៗនេះ​ថាចាប់ពីពេល​នេះ​​តទៅ​នាង​មិនមែនជាតារាចម្រៀងរបស់រាម ទៀតទេ។ការសម្រេចចិត្តរបស់សុខសោភា បែបនេះក្រោយពី​កុង​ត្រាឆ្នាំ​ទី២​របស់នាងជាមួយរាម បានផុតកំណត់នៅខែកុម្ភៈឆ្នាំ២០២៣ ហើយមានព័តមានថារាម បានប្រើម​ធ្យោបាយគ្រប់​បែបយ៉ាងទាំងអស់ដើម្បីឲ្យ​នាងរួម​រស់ជា​មួយផលិតកម្មនេះតទៅទៀត ប៉ុន្ដែលទ្ធផលចុងក្រោយ​គឺបរាជ័យ ព្រោះ​សោភា នៅតែតាំង​ចិត្ត​ថាមិនបន្ដកុងត្រាថ្មី។

 មាស សុខសោភា បានប្រាប់អ្នកកាសែតថាការចេញពីរាម គឺមិនមែននាងមានបញ្ហា​ជា​មួយផលិត​កម្មមួយ​នេះ​ទេ  តែមកពីរាម ផ្ដោតលើការផលិតភាពយន្ដ ច្រើនជាងចម្រៀង ហើ​យ​​នាងមិនសូវមានពេល។សោភា ថានាង​មានអារម្មណ៍ថាហត់ ហេតុនេះចង់ដកឃ្លាធ្វើអ្វីថ្មីៗ​ដោយខ្លួនឯងវិញ។សុខសោភា បន្ថែមថានៅឆ្នាំ២០២៣ នេះ​នាងនឹងមិនទៅច្រៀងនៅ​ផលិត​កម្មណានោះទេ ព្រោះមិនទាន់សម្លឹងឃើញផលិតកម្មផ្សេងឡើយ ទោះជា​មាន​ផលិត​កម្មធំៗ​ខ្លះបានចាប់អារម្មណ៍ចង់បាននាងក្ដី តែចិត្តនាងចង់ផ្ដោតលើការធ្វើជំនួញឲ្យរឹងមាំជាងនេះ ។សោភា ថាក្រោយលែងជាតារារាម នេះនាងត្រៀមចេញAlbum ផ្ទាល់ខ្លួននៅ​ផលិតកម្ម​ដែល​ដឹកនាំដោយ​ស្វាមី​នាងលោកអ៊ឹត រ៉ាដា គឺCamtrax  ។

  អ្នកយកព័តមានយើងបានទាក់ទងទៅបុគ្គលិកម្នាក់ដែលឡើងលេខទូរស័ព្ទនៅលើផេករាម តែត្រូវបានអ្នក​លើក​ទូរស័ព្ទជានារីបានអះអាងថាជុំវិញរឿងរ៉ាវមាស សុខសោភា នោះនាង​មិនអាចនិយាយបានទេ គឺទាល់តែសុំ​យោ​បល់ពីថ្នាក់លើរបស់រាម ជាមុនសិន។

 យ៉ាងណាអ្នកជំនាញសិល្បៈបានលើកឡើងថាការទៅដល់រាម របស់មាស សុខសោភា រយៈ​ពេល២ឆ្នាំគត់ និង​ចាកចេញនៅឆ្នាំ២០២៣ នេះមានកត្តាសំខាន់៤យ៉ាងដែលនាងបាន​ជួប​ប្រទះគឺ៖

          ១៖មាស សុខសោភា ៖ចុះកុងត្រាម្ដងតែ១ឆ្នាំ

  ការចុះកុងត្រារបស់មាស សុខសោភា នៅរាម ធ្វើម្ដងៗតែរយៈពេល១ឆ្នាំប៉ុណ្ណោះ ពោ​ល​គឺពីខែកុម្ភៈឆ្នាំ២០២១ -កុម្ភៈឆ្នាំ២០២៣ បានធ្វើ២ដងនោះមានន័យថាសោភា នោះជាការ​សាកល្បង និងមើលទៅលើ​ស្ថានការណ៍​ពោល​គឺបើអាជីពចម្រៀងរបស់នាង​នៅទ្រឹងមិនទៅ​មុខ នោះនាងអាចនឹង​ពិចារ​ណាចាកចេញទៅផលិតកម្មថ្មី មិនចុះ​កុងត្រាបន្ដទៀត ខណៈ​ដែល​​តារាផ្សេងៗទៀត​ចូល​ផលិតកម្ម១ច្រើនតែមាន​កុងត្រារយៈ​ពេល៥ឆ្នាំម្ដង។

  ២៖ផែនការណ៍ឆ្នាំ២០២២ ត្រូវបានជាប់គាំង

 កាលពីខែមករាឆ្នាំ២០២២ មាស សុខសោភា ធ្លាប់ប្រកាសថានឹងធ្វើឲ្យទីផ្សារចម្រៀង​របស់​នាងប្លែកជាង​ពេល​ណាៗទាំងអស់ក្នុងអាជីព ព្រោះនាងនឹងបញ្ចេញរបស់អ្វីដែលថ្មី​បំ​ផុត​មិនធ្លាប់មានពីមុនឡើយ។ប៉ុន្ដែ​គម្រោង​ការ​ណ៍នេះបែជានៅជាប់ទ្រឹងមិនអាចចេញជារូបរាងទៅ​វិញ ហើយទីបំផុតសោភា នៅតែមិនអាចធ្វើឲ្យ​ទីផ្សារ​ចម្រៀ​ងផ្ទុះបានទេ។

   ៣៖ចេញពីរាម ដើម្បីដំណើរការCamtrax ឡើងវិញ

 មាស សុខសោភា បានផ្អាកផលិតកម្មផ្ទាល់ខ្លួនCamtrax Music ដែលគ្រប់គ្រងដោយ​ស្វាមីនាង​លោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ អស់រយៈពេល​២ឆ្នាំ​មក​ហើយ ដើម្បីផ្ដោតតែលើ​ការពង្រឹង​ចម្រៀង​នៅ​រាម តែជាលទ្ធផលនាងមិនសូវមានបទល្បីៗ​ខ្លាំងដូចមុននោះទេ ទើបធ្វើឲ្យសោភា ខកចិត្តខ្លះៗ នឹងចាប់ផ្ដើម​ធ្វើ​បទចម្រៀងដោយខ្លួន​ឯង​ទៅតាមចិត្តចង់បានវិញ។

 ៤៖ផលិតកម្ម៣ ចាំស្វាគមន៍សុខសោភា

ក្រោយមាស សុខសោភា លែងជាតារារាម នេះមានព័តមានថានាងត្រូវបាន​ផលិត​កម្ម​៣​ដាក់​គោល​ដៅចង់​បាន​នាងធ្វើជាសមាជិករបស់ខ្លួននោះគឺថោន ,ហង្សមាស និងGalaxy ហើយអ្នកជំនាញសិល្បៈ​បានមើល​ឃើញ​ថា​ក្នុង​ចំណោមផលិតកម្មខាងលើនេះមានតែផលិតកម្ម១ប៉ុណ្ណោះដែលធ្វើឲ្យតារាស្រីលំដាប់ជូរមុខទាំងអស់មានការបារម្ភនោះគឺGalaxy ព្រោះថា​បើ​សោភា ទៅចូល​រួម​ជាមួយផលិតកម្មថ្មីចាយលុយធំនេះហើយនាងចាប់​ដៃជាមួយ​លោ​ក​​​ព្រាប សុវត្ថិ នោះប្រាកដណាស់ថាគ្មានតារាស្រីរូបណាអាចទប់ទល់​ឬមានដៃគូសាកសម​បំផុត​ដូចនាង​ឡើយ។ មហាជនរងចាំមើលថាក្រោយមាស សុខសោភា ចេញពីរាម ធ្វើបទចម្រៀងដោយខ្លួន​ឯង​នាង​ល្បីថែម​ទៀត​ឬ​យ៉ាង​ណា?

RELATED ARTICLES