Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិអ៊ុយក្រែន សន្យាការពារទីក្រុងBakhmut ខណៈ​ទា​ហាន​ស៊ីឈ្នួលខឹងមន្ត្រីការពារ​ជាតិរុស្ស៊ី ​មិនផ្តល់​អា​វុធឲ្យ

អ៊ុយក្រែន សន្យាការពារទីក្រុងBakhmut ខណៈ​ទា​ហាន​ស៊ីឈ្នួលខឹងមន្ត្រីការពារ​ជាតិរុស្ស៊ី ​មិនផ្តល់​អា​វុធឲ្យ

ក្រុងទីក្រុងគៀវបាននិយាយថា ខ្លួនកំពុងបញ្ឈប់ការវាយប្រហារពីកងកម្លាំងរុស្ស៊ីដែល​នៅតែព្យាយាមឡោម​ព័ទ្ធ​ទី​ក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែនដែលជិតត្រូវបានបំផ្លាញដោយទីក្រុង​ម៉ូស្គូដែលបានព្យាយាមដណ្តើម​យក​អស់រយៈពេលជាច្រើនខែ។

អ៊ុយក្រែនបានសន្យាការពារទីក្រុងBakhmutប៉ុន្តែបានប្រឈមមុខនឹងកងទ័ពរុស្ស៊ីដែលបានប្តេជ្ញាចិត្ត​ដណ្តើមយក​ទី​ក្រុងដែលបានក្លាយជារង្វាន់នយោបាយ ធ្វើអោយសមរភូមិអូសបន្លាយ។

យោធាអ៊ុយក្រែនបានបាននិយាយថា ការវាយប្រហាររបស់សត្រូវច្រើនជាង ១៣០ដងត្រូវបានវាយបកត្រឡប់​ទៅ​វិញក្នុងរយៈពេលមួយថ្ងៃកន្លងមក រួមទាំងនៅតំបន់ Kupiansk, Lyman, Bakhmut និង Avdiivka ផងដែរ។

ទាហានស៊ីឈ្នួលរុស្ស៊ី៖ខ្សែត្រៀមជួរមុខនឹងដួលរលំបើទីក្រុងម៉ូស្គូមិនផ្តល់អាវុធឲ្យ

ប្រធានក្រុមទាហានស៊ីឈ្នួលឯកជនបានព្រមានថា ទីតាំងយោធារុស្ស៊ីនៅជុំវិញទីក្រុង Bakhmut ភាគខាងកើត​អ៊ុយ​ក្រែន​កំពុងស្ថិតក្នុងគ្រោះថ្នាក់ ប្រសិនបើទាហានស៊ីឈ្នួលមកពីក្រុម Wagner Group មិនទទួលបាន​គ្រាប់​រំសេវជាបន្ទាន់។

លោក Yevgeny Prigozhin បាននិយាយថា ទាហានជួរមុខរបស់រុស្ស៊ី នៅជិត Bakhmut អាចដួលរលំ ប្រសិន​បើកងកម្លាំងរបស់លោក មិនទទួលបានគ្រាប់ផ្លោង និងកាំភ្លើងធំ ដែលបានសន្យាដោយទីក្រុងម៉ូស្គូ កាលពីចុង​ខែកុម្ភៈដែលជាសញ្ញាចុងក្រោយនៃភាពតានតឹងរវាងវិមានក្រឹមឡាំង និងប្រធានកងជីវពល។

លោក Prigozhin ដែលសំដៅទៅលើអវត្តមាននៃគ្រាប់រំសេវ បាននិយាយនៅលើបណ្តាញសារព័ត៌មាន Telegram របស់គាត់កាលពីថ្ងៃអាទិត្យថា សម្រាប់ពេលនេះ យើងកំពុងព្យាយាមរកមូលហេតុ​តើវាគ្រាន់តែជា​ការិយា​ធិបតេយ្យធម្មតា ឬជាការក្បត់។លោកPrigozhin តែងតែរិះគន់ប្រមុខការពារជាតិ​រុស្ស៊ីនិងឧត្តម​សេ​នីយ៍កំពូលៗ។ កាលពីខែមុនលោកបានចោទប្រកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergey Shoigu និង​អ្នកផ្សេងទៀតពីបទ ក្បត់ជាតិចំពោះការដកហូតអាវុធដល់ក្រុមរបស់គាត់។លោកPrigozhin បាននិយាយ​ថា​ប្រសិនបើ Wagner ដកថយពី Bakhmut ឥឡូវនេះ ផ្នែកខាងមុខទាំង​មូលនឹង​ដួលរលំ ។

ទីក្រុងគៀវប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ី កសាងប្រទេស

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយនៅក្នុងសន្និសីទមួយនៅទីក្រុង Lviv កាលពីថ្ងៃ​សៅរ៍ថាប្រទេសអ៊ុយក្រែនគ្រោងនឹងប្រើប្រាស់ទ្រព្យសម្បត្តិជាង ៤៦០លានដុល្លារដែលរឹបអូសពីធនាគាររុស្ស៊ី ដើម្បីកសាងប្រទេសឡើងវិញនិងផ្តល់សំណងដល់ប្រជាជនអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីក៏បាននិយាយដែរថាអ៊ុយក្រែនកំពុងប្រើប្រាស់ជំនួយរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប ដើម្បីស្ដារឡើងវិញយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធថាមពលដែលខូចរបស់ប្រទេស៕

RELATED ARTICLES