Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងត្បូង ប្រកាសផែនការផ្តល់សំណង​ដល់ជនរង​គ្រោះ បង្ខំឱ្យធ្វើការក្នុងសម័យ​សង្គ្រាមជប៉ុន

កូរ៉េខាងត្បូង ប្រកាសផែនការផ្តល់សំណង​ដល់ជនរង​គ្រោះ បង្ខំឱ្យធ្វើការក្នុងសម័យ​សង្គ្រាមជប៉ុន

កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទទី ៦មីនាឆ្នាំ២០២៣ថាក្រុមហ៊ុនរបស់ខ្លួននឹងផ្តល់សំណង​ដល់ប្រជាជនដែល​ត្រូវបានបង្ខំឱ្យធ្វើការក្នុងអំឡុងពេលនៃការកាន់កាប់របស់ប្រទេសជប៉ុនក្នុងចន្លោះឆ្នាំ ១៩១០-១៩៤៥ក្នុងគោល​បំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងមិនល្អដែលបានរារាំងពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ប្រទេសជប៉ុននិងសហរដ្ឋអាមេរិកបានស្វាគមន៍ភ្លាមៗចំពោះសេចក្តីប្រកាសនេះប៉ុន្តែជនរងគ្រោះបានរិះគន់សំណើនេះ ព្រោះវានៅឆ្ងាយពីការទាមទាររបស់ពួកគេសម្រាប់ការ​សុំទោសពេញលេញពីទីក្រុងតូក្យូនិង​សំណង​ដោយផ្ទាល់ពីក្រុមហ៊ុនជប៉ុនដែលពាក់ព័ន្ធ។

សំណើនេះត្រូវបានស្វាគមន៍ពីទីក្រុងតូក្យូ ប៉ុន្តែបានប្រឈមមុខនឹងការប្រតិកម្មភ្លាមៗពីជនរងគ្រោះមួយចំនួន និងគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង ដែលបានចោទប្រកាន់រដ្ឋាភិបាលថាបាន​ទទួលស្គាល់ការបរា​ជ័យ​យោធាចំពោះប្រទេសជប៉ុន។

គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏សំខាន់បានបរិហារផែនការនេះថាជាការចុះចាញ់ការទូត។

យោងតាមទិន្នន័យពីទីក្រុងសេអ៊ូល បានឱ្យដឹងថា ជនជាតិកូរ៉េប្រហែល៧៨ម៉ឺននាក់ត្រូវបានកំណែនធ្វើ​ពល​កម្មពីសំណាក់បង្ខំដោយប្រទេសជប៉ុនក្នុងអំឡុងពេលកាន់កាប់រយៈពេល ៣៥ឆ្នាំ ។នេះបើយោងតាមទិន្នន័យ​ពីទីក្រុងសេអ៊ូល នេះមិនរាប់បញ្ចូលស្ត្រីដែលត្រូវបានបង្ខំឱ្យធ្វើជាទាសករផ្លូវភេទដោយទាហានជប៉ុន។តាមគម្រោងប្រទេសកូរ៉េខាងត្បូងអាចនឹងផ្តល់សំណងដល់អតីតកម្មករដោយបង្ខំតាមរយៈមូលនិធិសាធារណៈដែលផ្តល់មូលនិធិដោយក្រុមហ៊ុនឯកជនដែលទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងសំណងឆ្នាំ១៩៦៥ជាមួយទីក្រុងតូក្យូ។នេះបើយោងតាម រដ្ឋមន្ត្រីការបរទេសលោក Park Jin បានថ្លែងនៅក្នុងសន្និសីទខ្លីមួយ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានស្នើផ្តល់សំណងដល់ជនជាតិកូរ៉េចំនួន១៥នាក់ ដែលបាន​ឈ្នះការប្រយុទ្ធតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនជប៉ុនចំនួនពីរដែលត្រូវបានចោទប្រកាន់ពីបទកៀងគរពួកគេឱ្យធ្វើការដោយបង្ខំក្នុងអំឡុងសង្គ្រាមលោកលើកទី២ តាមរយៈមូលនិធិសាធារណៈដែលគាំទ្រដោយរដ្ឋាភិ​បាល​ក្នុងទីក្រុងសេអ៊ូលជាជាងការបង់ប្រាក់ពីអ្នកទទួលខុសត្រូវជប៉ុន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap។

លោកស្រីបានបន្តថាថាទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុនដ៏ជូរចត់ មិនគួរត្រូវបានធ្វេសប្រហែសទៀតទេ ហើយ​យើង​ត្រូវ​បញ្ចប់វដ្តដ៏កាចសាហាវ ដើម្បីផលប្រយោជន៍ជាតិសម្រាប់ប្រជាជន។ លោកសង្ឃឹមថា​ប្រទេស​ជប៉ុន​នឹងឆ្លើយតបដោយស្មោះ រួមទាំងដោយអនុវត្តសេចក្តីថ្លែងការណ៍ជាសាធារណៈ​ពីមុនរបស់ខ្លួនដែលបង្ហាញ​ពីវិប្បដិសារី និងការសុំទោស។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានប្រាប់អ្នកយកព័ត៌មានថាលោកសង្ឃឹមថានឹងមាន​ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។លោកបានថ្លែងថា៖ «យើង​ស្វាគមន៍​នេះជាជំហានមួយដែលធ្វើឲ្យទំនាក់ទំនងជប៉ុននិងកូរ៉េខាងត្បូងមានសុខភាពល្អ»។

ទីក្រុងតូក្យូទទូចថាសន្ធិសញ្ញាឆ្នាំ ១៩៦៥ដែលឃើញប្រទេសទាំងពីរស្តារឡើងវិញនូវចំណង​ការទូតជាមួយនឹង​កញ្ចប់សំណងប្រហែល៨០០ លានដុល្លារអាមេរិកជាជំនួយ និងប្រាក់កម្ចីថោក – បានទូទាត់ការទាមទារ​ទាំងអស់​រវាងប្រទេសទាំងពីរទាក់ទងនឹងសម័យអាណានិគម៕

RELATED ARTICLES