Sunday, September 22, 2024
Homeតារាខ្មែរទឹម រដ្ឋា ៖ត្រៀមសម្រាលកូន

ទឹម រដ្ឋា ៖ត្រៀមសម្រាលកូន

ភ្នំពេញ៖ទឹម រដ្ឋា ជិតក្លាយទៅជាម្ដាយគេហើយក្រោយនាងបង្ហាញក្បាលពោះ​ស៊ិចស៊ីដោយ​ពោះ​ធំកូនដំបូង​បានដូចក្ដីប្រាថ្នា ធ្វើឲ្យស្វាមីនាងបុរសអាមេរិកកាត់អេស្បាញលោកJovany Antonio មានក្ដីរំភើបក្រៃលែង។ទោះជាយ៉ាងណារដ្ឋា មិនទាន់ប្រាប់ពីភេទកូនរបស់​នាងនោះ​ទេ ខណៈដែលតារាជិតស្និតនាងដូចជា​អ្នកនាង​សារ៉ាយ សក្ខណា ,យ៉ាន លីនដា និងលោក​ប៉ែន ចំរ៉ុង ជាដើមបានផ្ញើរសារសាទរ​ដល់នាងជាបន្ដបន្ទាប់​ហើយពួក​គេខ្លះជូន​ពរឲ្យនាង​ទទួល​​បានកូនស្រី។ការសម្រេចចិត្តយកកូនដំបូងរបស់រដ្ឋា នាពេលនេះក្រោយពី​នាង​និង​ស្វាមីដែល​ជាអ្នកជំនួញបានរៀបអាពាហ៍ ពិពាហ៍គម្រប់១ឆ្នាំមកហើយ តែគិតត្រឹម​ឆ្នាំ​២០២៣ នេះរដ្ឋា និងប្ដីស្រ​លាញ់គ្នាអស់រយៈពេល៧ឆ្នាំ ពោលគឺពួកគេបានស្វែង​យល់​ចិត្តគ្នាតាំងពី​ឆ្នាំ​២០១៦ ម្លេះ។ទឹម រដ្ឋា ថារូបនាងនិង​ស្វាមីមានមោទនភាពខ្លាំងណាស់​ដែល​ជិតក្លាយទៅជាប៉ា ម៉ាក់របស់គេនាពេលនេះ ហើយពិតណាស់​ថាទាំង​នាង​និងលោកJovany Antonio គឺពិត​ជា​អន្ទះ​សារ​ ព្រោះចង់ឃើញកូនដំបូងរបស់ពួកគេកើតមក​ឃើញពិភព​លោក​ដ៍ស្រស់​ស្អាត​មួយ​នេះ។

 តាមរយៈការពពោះកូនទី១នេះដែរទឹម រដ្ឋា បង្ហាញឲ្យគ្រប់គ្នាឃើញថានាងត្រូវស្វាមី​ថ្នាក់​ថ្នមខ្លាំងដែល​បញ្ជាក់​ថាសុភមង្គលគ្រួសារនាងរឹតតែមានភាពកក់ក្ដៅថែមទៀត។រដ្ឋា ក៍​បានដកឃ្លាពីការងារសិល្បៈទាំងស្រុង​ផង​ដែរ​ដើម្បីថែរក្សារគ័តនឹងត្រៀមសម្រាលកូនក្នុងពេលដ៍ខ្លីខាងមុខនេះហើយ។

 គូររំលឹកថាទឹម រដ្ឋា បានរៀបការជាមួយលោក Jovany Antonio កាលពីថ្ងៃទី២៦ ខែ​មីនា ឆ្នាំ២០២២ ហើយក្រោយ​មានស្វាមីនោះនាងថាបានងាកទៅរក​ស៊ីផ្នែកអចលនទ្រព្យ​ជា​មួយប្ដីច្រើនជាងមុន តែមិនបោះបង់អាជីព​ចាស់ជា​អ្នកសម្ដែងភាពយន្ដឡើយ ព្រោះប្ដីនាង​បាន​បើកសិទ្ធិឲ្យនាងលេងសិល្បៈតាមចិត្តចង់។ប៉ុន្ដែគេកត់សម្គាល់ថារដ្ឋា បានកាត់បន្ថយការ​ងារ​សិល្បៈស្ទើតែទាំងស្រុងតាំងពីក្រោយការប្ដីម្លេះ ហើយការពពោះនឹងត្រៀមសម្រាលកូន​ដំបូង​ក្នុង​ពេលដ៍ខ្លីនេះ ធ្វើឲ្យនាងកាន់តែរយាលៗពីអាជីពចាស់ និងមិនកំណត់ថា​ពេលណា​ទើប​អាច​វិលមក​ថត​សម្ដែងឡើងវិញឡើយ។

 សូមបញ្ជាក់ថាទឹម រដ្ឋា បានផាត់ចោលសំណើរស្នេហ៍បុរសក្នុងស្រុក​ដោយសុខ​ចិត្ត​ជ្រើស​​ស្នេហ៍”ជួញាឆ្ងាយ ប្រសើរជាងជួញជិត” ហើយនាងថាផែនការណ៍សម្រាប់ថ្ងៃអនាគតគឺ​នាងអាចចេញចូលទៅ​អាមេរិកជាទឹកដីខាង​ប្ដីនិងចុះមកខ្មែរជាស្រុកកំណើតនាងដោយចុះឡើងៗទៅតាមពេលវេលាមិនកំណត់ថាត្រូវរស់នៅខាងណាជាអចិនត្រេយ៍ឡើយ។តារាខ្ពស់ស្រឡះរូបនេះស្ថិតក្នុងចំណោមតារាដែលយក​ស្វាមីជាជនជាតិបរទេសក្នុង​នោះមាន​ដូចជាអ្នកនាងផូ មុនីពៅ ,ហ៊ាប រ៉ាឌី,ខៀវ សានសាណា ,អឿន ដាលីស និងសូ អេណា ជាដើម៕

RELATED ARTICLES