Sunday, September 22, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ជាតារាស្រី មានដៃគូល្អជាងគេនៅ​ឆ្នាំ​២០២៣

តន់ ច័ន្ទសីម៉ា ៖ជាតារាស្រី មានដៃគូល្អជាងគេនៅ​ឆ្នាំ​២០២៣

ភ្នំពេញ៖នៅឆ្នាំ២០២៣ នេះតារាស្រីលំដាប់ជូរមុខទាំងឡាយមានដូចជាមាស សុខ​សោភា,​ពេ​ជ្រ​ សោ​ភា ,សុគន្ធ និសា និងសួស វីសា ជាដើមនៅតែមិនទាន់អាចរកដៃ​គូដ៍សាក​សមបំ​ផុត​នោះទេ ព្រោះអ្នកចម្រៀង​ស្រីខ្លះអាយុ​ច្រើនឆ្នាំពេកជាងអ្នក​ចម្រៀងប្រុសពិបាកចាប់ដៃគ្នា ដែល​ខុសពីតារាប្រុសទោះជាមានវ័យច្រើនបន្ដិច​តែងាយ​ស្រួល​​ចាប់ដៃតួស្រីក្មេងជាង​ខ្លួន។ប៉ុ​ន្ដែអំឡុងពេលតារាស្រីល្បីៗបាត់បង់ដៃគូស្ទើតែអស់នោះ នាងតន់ ច័ន្ទសីម៉ា បែជាគ្រប់ទឹក​នៅ​ឆ្នាំ២០២៣ នេះទៅវិញព្រោះនាងត្រូវថៅកែផលិត​កម្ម​ទុក​ចិត្ត​ផ្ដល់ឱកាសឲ្យនាងច្រៀងសម្ដែង​ជាមួយតារាប្រុសលំ​ដាប់ជូរមុខដល់ទៅ៣ដួងក្នុង​ពេលតែ​មួយនោះគឺលោកព្រាប សុវត្ថិ ,ខេ​មរៈ​ សិរីមន្ដ និងលោក​ប៉ុន សុណារិន ហៅខេម ។

ការមានដៃគូដល់​ទៅ៣នាក់នៅអមខ្លួន​បែប​នេះមានន័យថានាងតន់ ច័ន្ទសីម៉ា អាច​នឹង​ធ្វើឲ្យដៃគូប្រជែង​របស់​ខ្លួនមិនអាចទប់នាងជាប់​ឡើយប្រសិនបើGalaxy ធ្វើបទឲ្យនាងត្រូវ បើទោះជាគេសង្កេត​ឃើ​ញ​​​ថាទាំង​លោក​ព្រាប សុវត្ថិ និងខែម ប៊ុនថៃ តាំងពីឡើងជាឧកញ៉ាដូចគ្នាមកបទចម្រៀង​មាន​ការ​​ប្រែប្រួល​ពេល​ខ្លះមិនសូវ​មាន​ការគាំទ្រខ្លាំងដូចមុនក្ដី។ ចំពោះនាងច័ន្ទសីម៉ា វិញនៅចុង​ឆ្នាំ២០២២ នាង​ក៍ហាក់ស្ងប់​ស្ងាត់​ជាង​មុនបន្ដិចដែរ បើ​ប្រៀបធៀបពីមុន ហេតុនេះគេចាំមើល​ថា​ការ​មកដល់​របស់លោកប៊ុនថៃ នាងនឹងទទួល​បាន​ជំនួយប៉ុនណានៅ​ពេលដែលពួក​គេ​ចាប់​ដៃគ្នានោះ។

គូរបញ្ជាក់ថាក្រៅពីនាងតន់ ច័ន្ទសីម៉ា តារាស្រីម្នាក់ទៀតរបស់Galaxy គឺនាងហ៊ិន លី​ដា ដែលមានសម្ថភាព​មិន​ក្រោមនាងនោះនៅមិន​ទាន់មានឱកាសក្នុងការច្រៀង​សម្ដែង​ជា​មួយតារាប្រុសទាំង៣ដួងខាងលើនេះទេ ហេតុ​នេះ​ហើយបានជាមជ្ឈដ្ឋានមហាជនមើលឃើញ​ថានៅឆ្នាំ២០២៣ នេះគ្មានអ្នកចម្រៀងស្រីរូបណា​ម្នាក់ដែលមាន​ដៃគូខ្លាំងជាងនាងសីម៉ា ឡើ​យ​។អ្វីដែលគូរឲ្យកត់សម្គាល់នោះស្រីស្រស់ច័ន្ទសីម៉ា ថែមទាំងមានឱ​កាសច្រៀង​បទ​ថ្នាក់​ជាតិ​រៀបរាប់ពីព្រឹត្តិការណ៍​ស៊ីហ្គេម​លើកស្ទួយពីកម្ពុជាធ្វើជាម្ចាស់ផ្ទះជាមួយលោកព្រាប សុវត្ថិ​+ខែម ប៊ុន​ថៃ + ខេម និង+ ទាំងឱក សុគន្ធកញ្ញា ទៀតផង ខណៈដែលអ្នកចម្រៀង​ល្បីល្បាញ​ជាច្រើនឆ្នាំ​មកហើយ​ខ្លះបែជា​ឆក់​ឱ​កាសនោះមិនបាន​ដូចនាងទៅវិញ។តាមរយៈការចាប់ដៃជា​មួយតារាល្បីៗខាងលើនេះច្បាស់​ណាស់​​ថានាង​ច័ន្ទសីម៉ា មិនត្រឹមតែថៅកែទេដែលពេញ​ចិត្ត​នាងខ្លាំង តែមជ្ឈដ្ឋានខាងក្រៅ​ក៍​ទទួលស្គាល់នូវ​សម្ថភាព​នាងដែរ បើទោះជាទស្សនិកជន​ភាគច្រើននិយាយថាសីម៉ា មានស្ទីល​ច្រៀងស្ទើច្រឡំគ្នាទៅ​និងអ្នក​នាងខាត់ សុឃីម ក្ដី។

 សូមរំលឹកថានាងតន់ ច័ន្ទសីម៉ា បានបរាជ័យក្នុងការលើកពានThe Voice Cambodia រដូវកាលទី២ តែពេលនេះ​នាង​ក្លាយទៅជាអ្នកចម្រៀងដែលលេចធ្លោ​និងមានតម្លៃខ្លួនខ្ពស់​ជាង​ម្ចាស់ពានមួយចំនួនទៀតផង។កាលពីឆ្នាំ​២០២០ Galaxy ធ្លាប់ទម្លាយថាអតីត​អ្នកស្មូត​ជាប់​លេខ១ ប្រចាំខេត្តតាកែវរូបនេះច្រៀងConcerts ធំមានតម្លៃដល់​ទៅ​៥ពាន់​ដុល្លារក្នុង១​កម្មវិធី ដែលគ្រាន់តែចេញថ្លៃខ្លួននាងមកភ្លាមធ្វើឲ្យអ្នកដឹកនាំកម្មវិធី​សិល្បៈជាច្រើនបានថ្ងូរ​ដូច​ព្រាប ព្រោះពួកគេខ្លះគ្មានលទ្ធភាពជួលនាងឡើយ។យ៉ាងណា​សម្រាប់ការចេញមុខច្រៀង​សម្ដែង​​របស់សីម៉ា នាពេលនេះត្រូវបានគេមើលឃើញថានាងបង្ហាញខ្លួន​ភាគច្រើនតែការ​ប្រ​គុំតន្រ្ដីរបស់ថៅកែផលិត​កម្មនាងច្រើន​ជាងពីខាងក្រៅ ព្រោះតែតម្លៃខ្លួននាងខ្ពស់ជាង​គេនោះ​ឯង ស្របពេលដែលតារាមួយចំនួនដែល​យល់ថាខ្លួនល្បី​ជាងសីម៉ា នោះក៍បានឡើង​តម្លៃ១​ជា២តែម្ដង ដោយសារតែខ្លាចគេថាស៊ីថ្លៃនៅក្រោមតារាវ័យ២៥ឆ្នាំរូបនេះ។

 តន់ ច័ន្ទសីម៉ា មិនទាន់មានព័តមានថានាងមានគម្រោងកែសម្រស់​ផ្នែកណា១ផ្សេង​ឡើយ ក្រោយពីនាង​បានកែ​ច្រមុះ,ចាក់ចង្កា និងពត់ធ្មេញ។ស្រីស្រស់តូចតន់ដែលល្បីឈ្មោះ​យ៉ាងរហ័សត្រឹម​រយៈពេលជាង២ឆ្នាំ​ចុងក្រោយ​នេះក៍បិតម្ចាស់បេះដូងជិតឈឹងផងដែរ ក្រោយ​នាងធ្លាប់លេចឭថាមានលោកឧកញ៉ាម្នាក់តាមប្រម៉ាញ់ស្នេហ៍ តែ​នាងអត់ចាប់អារម្មណ៍​ទើបធ្វើ​ឲ្យបុរសនោះដកថយ៕

RELATED ARTICLES