Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិការបាញ់បង្ហោះរ៉ុក្កែត H3 របស់ជប៉ុនបរាជ័យ

ការបាញ់បង្ហោះរ៉ុក្កែត H3 របស់ជប៉ុនបរាជ័យ

ទីភ្នាក់ងាររុករកអវកាសជប៉ុន(JAXA) បាននិយាយថា រ៉ុក្កែត H3 ស៊េរីថ្មីរបស់ប្រទេសជប៉ុន បានបាញ់បង្ហោះ កាលពីថ្ងៃអង្គារ ជាលើកដំបូង ប៉ុន្តែត្រូវបានបញ្ជាឱ្យបំផ្លាញដោយខ្លួនឯង នៅប៉ុន្មាននាទីក្រោយមកបន្ទាប់ ពីម៉ាស៊ីនដំណាក់កាលទី 2 នៃគ្រាប់រ៉ុក្កែតបរាជ័យក្នុងការបញ្ឆេះ។

រ៉ុក្កែតH3មានបំណងប្រើប្រាស់មិនត្រឹមតែសម្រាប់បាញ់បង្ហោះផ្កាយរណប និងការស៊ើបអង្កេតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងដឹកយានដឹកជញ្ជូនគ្មានមនុស្សបើកថ្មីមួយ ដែលនឹងបញ្ជូនការផ្គត់ផ្គង់ និងសម្ភារៈទៅកាន់ ស្ថានីយ៍អវកាសអន្តរជាតិ និងច្រកទ្វារ ដែលជាស្ថានីយគោចរជុំវិញព្រះច័ន្ទ ដែលគ្រោងធ្វើឡើងក្រោមការ ដឹកនាំដោយ Artemis របស់សហរដ្ឋអាមេរិក។

រ៉ុក្កែត H3 អ្នកស្នងតំណែងគ្រាប់រ៉ុក្កែត H2A ដែលអាចទុកចិត្តបានរបស់ប្រទេសនេះ ត្រូវបានបាញ់ចេញពីមជ្ឈ មណ្ឌលនៅម៉ោងប្រហែល១០និង៣៧នាទីព្រឹកតាមការគ្រោងទុក។ ទោះជាយ៉ាងណាក៏ដោយ JAXA បានបញ្ជូន បញ្ជាអោយរ៉ុក្កែតនោះបំផ្លាញខ្លួនឯង នៅម៉ោង១០និង៥១នាទីព្រឹកបន្ទាប់ពីយានបាញ់បង្ហោះ ត្រូវបានគេចាត់ ទុកថាមិនអាចបំពេញបេសកកម្មទៅតាមការគ្រោងទុក។

ការបរាជ័យនៃការបាញ់បង្ហោះបានកើតឡើងបន្ទាប់ពីការពន្យារពេលជាច្រើនលើករួមទាំងមួយខែមុន ដែលការ ប៉ុនប៉ងបាញ់បង្ហោះត្រូវបានលុបចោលភ្លាមៗ មុនពេលការផ្ទុះនៅមជ្ឈមណ្ឌលអវកាស Tanegashima នៅលើ កោះ Tanegashima ក្នុងខេត្តភាគនិរតីនៃ Kagoshima ។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ លោក Keiko Nagaoka បាននិយាយថា លទ្ធផលកាលពីថ្ងៃអង្គារគឺ គួរឱ្យសោកស្ដាយ ជាខ្លាំងហើយបានសុំទោសចំពោះ ការខកខានមិនបានបំពេញតាមការរំពឹងទុករបស់សាធារណជន និងភាគី ពាក់ព័ន្ធ៕

RELATED ARTICLES