Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដឹកនាំប្រទេសពុក​រលួយ​អស់អំណាចជាប់គុក

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដឹកនាំប្រទេសពុក​រលួយ​អស់អំណាចជាប់គុក

កាលពីថ្ងៃសុក្រទី១០មីនាឆ្នាំ២០២៣អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin ត្រូវបានតុលាការ​ចោទ​ប្រកាន់ពីបទរំលោភអំណាច និងលាងលុយកខ្វក់។ការចោទប្រកាន់នេះបានធ្វើឡើងមួយ​ថ្ងៃបន្ទាប់ពីអា​ជ្ញាធរបានសាកសួរនិងចាប់ខ្លួនគាត់ពីបទប្រើប្រាស់ថវិកាខុសពីគំនិតផ្តួចផ្តើមជំរុញ កូវីដ-១៩។នេះបើ​យោងតាម​ករចេញផ្សាយរបស់សារព័ត៌មានCNA ។

លោកត្រូវបានចោទប្រកាន់ពីបទទទួលបាន លុយចំនួន៥១,៤ លានដុល្លារពីគណបក្សនយោបាយរបស់លោកគឺ Parti Pribumi Bersatu Malaysia (Bersatu) ។ជាមួយគ្នានេះដែរលោកក៏ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ចំនួនពីរដែលមានទំហំទឹកប្រាក់ចំនួន ១៩៥ លានរីងហ្គីតស្មើនឹងជាង៤៣លានដុល្លារ។បុរសវ័យ ៧៦ ឆ្នាំរូបនេះបានសារភាពថាមិនមានកំហុស។

លោកMuhyiddin ដែលជាប្រធាន Bersatu និងជាប្រធានសម្ព័ន្ធ Perikatan Nasional (PN) ត្រូវបានឃុំខ្លួន​ដោយ​គណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី(MACC)កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីគាត់ត្រូវបានកោះ​ហៅឱ្យ​ផ្តល់​សេចក្តីថ្លែងការណ៍របស់គាត់ទាក់ទងនឹងកម្មវិធី Jana Wibawa ។

កម្មវិធីនេះត្រូវបានណែនាំនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ នៅពេលដែលលោកMuhyiddin ជានាយករដ្ឋមន្ត្រី និងជា​អ្នកគ្រប់គ្រងកញ្ចប់ថវិកាជំរុញកូវីដ-១៩ដែលលោកបានយកទៅជួយអ្នកម៉ៅការ Bumiputera ៕

RELATED ARTICLES