Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិលោកស្រី​ស៊ូជី ​ឃាត់ខ្លួនប៉ូលិស ​ព្រំដែន៤នាក់ ​​ក្រោយធ្លាយ វីដេអូវាយដំ ​ជនជាតិ ​រ៉ូហ៊ីនយ៉ា

លោកស្រី​ស៊ូជី ​ឃាត់ខ្លួនប៉ូលិស ​ព្រំដែន៤នាក់ ​​ក្រោយធ្លាយ វីដេអូវាយដំ ​ជនជាតិ ​រ៉ូហ៊ីនយ៉ា

មីយ៉ាន់ម៉ា៖ មីយ៉ាន់ម៉ា​ បាន​ឃាត់​​​​ខ្លួន ​​​​មន្ត្រី​​ប៉ូលិស​​ ព្រំដែន​បួននាក់ ​បន្ទាប់ពី​បែក​ ធ្លាយ​វីដេអូ​ តាម​ប​ណ្តាញ​ អនឡាញ​ដែល​បង្ហាញឲ្យឃើញ​ថា ​​​ពីរនាក់​ក្នុង ចំណោម ​មន្ត្រីទាំង៤​បាន ​វាយ​ដំ​​លើ​ បុរស​គ្មាន ​អាវុធ​ក្នុង ​ដៃ​នៅ​​រដ្ឋ​ Rakhine ​ដែលទង្វើ នេះ​ជាការ​ដាក់​សម្ពាធ​​លើ​រដ្ឋាភិបាល​​ ក្នុងការ​កត់​ សម្គាល់​ពី​ភាព តានតឹង រវាង​អាជ្ញាធរ ​និង​ជនជាតិ ​ភាគតិចមូស្លីម​រ៉ូហ៊ីនយ៉ា​។

វីដេអូ​ដែលត្រូវបាន គេបង្ហោះ​នៅ ​លើបណ្តាញ ​សង្គម​ហ្វេសប៊ុក ​កាលពីថ្ងៃ​សៅរ៍​ និង​បង្ហាញ​ឲ្យ​ ឃើញ​ថា​ មន្ត្រីប៉ូលិស ​​ដែល​​មានប្រដាប់ ដោយ ​អាវុធ​ និងគ្រាប់ បែក​ដៃ ​បាន​ទាត់ ធាក់និង វាយដំ​លើ​​ បុរ​សពីរ នាក់​ដែលគ្មាន អាវុធ ក្នុង​ដៃ ​​ដែលគេ សង្កេតឃើញថា ​បាននិងកំពុង ​ក្រាប​ចុះ​ផ្ទាល់ ដី​ក្នុង​ភូមិ មួយ​ ខណៈ​ ដែល​មន្ត្រី​ដទៃ ទៀត​ឈរ មើល​​​នឹង ​ភ្នែក​ដោយ​ជក់បារីបៀម ជាប់និងមាត់​។

ការបញ្ចេញ​វីដេអូ នេះ​កើតឡើង ក្នុងពេល​ដែល​ មេដឹកនាំ​ ប្រឆាំងរបស់ មីយ៉ាន់ម៉ា​ លោកស្រី​ អ៊ុង​សាន ស៊ូជី​កំពុង ​ប្រឈមមុខ​​និងការ រិះគន់ពី ​សំណាក់ អន្តរជាតិក្នុង​ អំឡុង ពេល​ប៉ុន្មាន ខែថ្មីៗ នេះ​ចំពោះ អ្វី​ដែល​ ជាកិច្ចការ ​ជួយ​ការ ពារសិទ្ធិមនុស្ស គេមើលឃើញថា​ជាកំហុស​ របស់លោក ស្រី​​ក្នុងការ​ ឆ្លើយតប​នឹង ​ការ​ផ្ទុះអំពើ ហិង្សា​នៅ​រដ្ឋ​ Rakhine ។

​​កាលពីថ្ងៃ អាទិត្យ​ បន្ទាប់ពីមាន ការបង្ហោះ វីដេអូ នេះជា សាធារណៈ​ មក​ការិយាល័យ​ របស់លោក ​ស្រី បានបង្ហើប នៅក្នុង​សេចក្តី​ថ្លែងការណ៍ ​មួយ​ថា​ ក្រសួង កិច្ចការ ​ផ្ទៃក្នុង​និង ​កងកម្លាំង ប៉ូលិស​ មីយ៉ាន់ម៉ា​បាន ​ឃាត់ខ្លួន មន្ត្រីប៉ូលិស ​៤នាក់​នោះ​ និង បន្ថែមថា​ពួកគេ​នឹងត្រូវ បានដាក់ ទណ្ឌកម្ម​ឬ ទទទួលទោស​។

ទោះជាយ៉ាង ណា​នៅ លើបណ្តាញ​ សង្គម​ហ្វេសប៊ុក​ ក៏ដូចជា​ ពលរដ្ឋមួយ ចំនួន​ក្នុង​ប្រទេស​ មីយ៉ា​ន់ម៉ា រាប់បញ្ចូល អ្នកកាសែត​ជាច្រើន​បាន​លើក ឡើងថា ការ​ចាត់ វិធានការណ៍ ​របស់អាជ្ញា​ធរ​លើ ប៉ូលិស​គឺមិន យុត្តិធម៌​ឡើយ ។ ពួកគេ​បានថ្លែងថា ​ការ​ឃាត់ខ្លួន​មន្ត្រី​ទាំងនេះ​ មិន​គួរ ​ត្រូវបាន​ដាក់ ទោសឡើយ ។

 

RELATED ARTICLES