Monday, September 23, 2024
Homeតារាខ្មែរស៊ីន យូប៊ីន ៖នៅរារែកចិត្ត ព្រោះអ្វី?

ស៊ីន យូប៊ីន ៖នៅរារែកចិត្ត ព្រោះអ្វី?

ភ្នំពេញ៖ជាច្រើនឆ្នាំមកហើយដែលស្រីស្អាតស៊ីន យូប៊ីន និងប្រុសរូបសង្ហារខាត់ វ៉ៃហាំង បាន​បង្ហាញ​ពីភាពស្និត​ស្នេហ៍ទាំងក្នុងនិងក្រៅឆាក ខណៈដែលអ្នកខ្លះជឿរថាចំណង​ស្នេហា​១នេះ​គឺជាការពិត ប៉ុន្ដែខ្លះទៀតគិត​ថាពួក​គេសម្ដែងដើម្បីឲ្យទទួលបានការចាប់​អារម្មណ៍​ប៉ុណ្ណោះ​។ដោយឡែកសាមីខ្លួនទាំងពីរមិនដែល​និយាយច្បាស់​លាស់​ឡើយ នៅពេល​ដែល​សួរឿងនេះ​ហើយម្នាក់ៗហាក់ដូចជាមានចិត្តគំនិតស្របគ្នាតែម្ដងពោលគឺចង់​ឲ្យអ្នក​សារព័តមានតាមដានសកម្មភាពពួកគេតទៅទៀត ជាជាងការផ្ដល់ចម្លើយ។ចំណែកថ្មីៗនេះនៅក្នុងកម្មវិធី​ប្រ​គល់​ពាន​របស់ក្រុមហ៊ុនទូរស័ព្ទមួយយូប៊ីន ក៍បណ្ដើរវ៉ៃហាំង កៀកកើយគ្នាកាន់តែ​ស្អិតល្មូត​លើស​មុនៗទៅទៀត ដែល​សកម្មភាពបែបនេះក្រៅពីគូសង្សារគេកម្រឃើញអ្នករាប់​អានគ្នា​ធម្មតា​ធ្វើបែបនេះណាស់ ស្រប​ពេលដែលតារា​រួមអាជីពសរសើរថាពួកគេគឺពិតជាសាក​សមគ្នា​ខ្លាំង​។

ប៉ុន្ដែគ្មាន​ដំណឹងថា​យូប៊ីន-វ៉ៃហាំង ភ្ជាប់ពាក្យឬត្រៀមរៀបការជាមួយគ្នាដូចគូស្នេហ៍​តារា​ដ៍ទៃ​ទៀតឡើយ បើទោះ​ជាពួកគេពិសោធន៍ចិត្តគំនិតលើគ្នាអស់​ជាច្រើនឆ្នាំមកហើយក្ដី។​ការដែល​ស្រីស្រស់យូប៊ីន ហាក់នៅរារែកចិត្ត​ពី​ការលាតត្រដាងរឿងស្នេហា​ជាមួយ​វ៉ៃ​ហាំង ដូចប៉ាច គីម​មួយ-សយ រតនៈ , ពេជ្រ សោភា​-ឆឹម សក្កដា បែបនេះ​ដោយសារតែគេ​ជឿរ​​ថានាងមាន​ជម្រើ​ស​ស្នេហ៍ច្រើន ប៉ុន្ដែបើសិនជានាងជ្រើសលោកវ៉ៃហាំង ជាគូម្ចាស់ចិត្ត​នោះ​គឺប្រាកដជាអាច​រក្សារចំណងស្នេហ៍មួយនេះឲ្យបានគង់វង្សយូអង្វែងជាជាងយកប្ដីនៅក្រៅសិល្បៈជាមិនខាន ព្រោះ​ថាស្វែងយល់ចិត្តគ្នាដល់ទៅជិត១០ឆ្នាំ គ្រប់គ្រាន់សម្រាប់អ្នកទាំងពីរ។

 ស៊ីន យូប៊ីន ជាអតីតFreshie​ លេខ១ ឆ្នាំ២០១៣ ដែលនាងលេចធ្លោក្នុងអាជីពសម្ដែង​ហើយ​ភាព​យន្ដរបស់នាង​ភាគច្រើនគឺចាប់ដៃគូជាមួយលោកវ៉ៃហាំង តែម្ដង ខណៈដែល​ព័ត​មាន​​ខ្លះ​ថាតារា១គូនេះមិនព្រមថតបែកគ្នា ឬមិនចង់លេងបែកដៃគូ​ឡើយ។ប៉ុន្ដែកន្លងមក​យូ​ប៊ីន ថានាងចាប់ដៃជាមួយតារាប្រុសរូបណាក៍បានដែរ តែ​អ្នក​ដឹកនាំរឿងមើលឃើញ​ថានាង​និង​លោ​ក​វ៉ៃ ហាំង លេងសាកសម និងយល់ចិត្តគ្នាទើបតម្រូវឲ្យនាងនិង​លោកចេះ​តែចាប់​ដៃ​គ្នា​ថត​បាន​ជាច្រើនរឿងមកហើយ។

 ក្រៅពីមានរូមសម្រស់ដ៍ស្រស់ស្អាតគូរឲ្យទាក់ទាញនោះស៊ីន យូប៊ីន ក៍ជាពិធីការិនី​អាច​និយាយភាសារ​បាន៤​ផ្សេងគ្នាផងដែរគឺខ្មែរ,អង់គ្លេស ,ថៃ និងឡាវ ហើយនាងថាសម្រាប់​ភា​សារ​បរ​ទេ​ស​ទាំងនោះភាគច្រើនគឺ​នាង​រៀនគ្មានគ្រូនោះទេ ពោលគឺទិញសៀវភៅមកអាន និង​អនុវត្តន៍​ផ្ទាល់តែម្ដង។ពិធីការិនីនិងតារាសម្ដែងដែលចូល​ចិត្តតុបតែងខ្លួនប្លែកៗមិនចាញ់​តារា​នៅប្រទេសជិតខាងរូបនេះធ្លាប់មានព័តមានថាមានកូនអ្នកឧកញ៉ាម្នាក់ ដែល​បុរសនោះ​ក៍មាន​ងារជា​ឧក​ញ៉ា​ដែរបានតាមស្នេហានាងជាច្រើនឆ្នាំមកហើយ ហើយប្រុសនោះមិនក្វល់យូប៊ីន មាន​វ៉ៃ​ហាំង តាមការពារគ្រប់ជំហ៊ានឡើយ។ប៉ុន្ដែតាមព័តមានថាយូប៊ីន (ស្រីដែន)មិនចាប់​អារម្មណ៍​លើ​កូន​មហា​សេដ្ឋីរកស៊ីផ្នែកសណ្ឋាគារ និងលក់ប្រេងសាំងនោះទេ ព្រោះតែនាង​បាន​ដឹងច្បាស់ថា​ប្រុសនោះមាន​ប្រពន្ធ​កូន​មកហើយ និងធ្លាប់ពាក់ព័ន្ធស្នេហ៍​ជាមួយតារា​ស្រី​មួយចំនួន មុនពេល​តាមប្រម៉ាញ់បេះដូងនាងនេះទៀតផង។

ក្រៅពីស៊ីន យូប៊ីន តារាដែលកំពុងតែមើលចិត្តតារាដូចគ្នាតែមិនទាន់សារភាពស្នេហ៍​មាន​ដូចជានាងឈិន មុនី​នាថ -នាយព្រែក និងណាសាឌី -Summer ជាដើម។

មហាជនរងចាំមើលថាស្រីស្អាតស៊ីន យូប៊ីន នឹងយកប្ដីជាតារាដូចគ្នា​​មែន ឬមួយក៍នាង​ពិចារណា តំណែងជំទាវ ទើបពន្យាពេលអូសដៃប្រុសស្អាតចូលរោងការជាច្រើនឆ្នាំបែបនេះ?

RELATED ARTICLES