លោក Roberto Mancini គ្រូបង្វឹកក្រុមជម្រើសជាតិអសុរីបាននិយាយកាលពីម្សិលមិញថាម្ចាស់ជើងឯកពានរង្វាន់អ៊ឺរ៉ុបអ៊ីតាលីចង់ធ្វើបានល្អ ទល់នឹងក្រុមអង់គ្លេសក្នុងវគ្គជម្រុះយូរ៉ូ២០២៤ជាលើកដំបូងរបស់ពួកគេដើម្បីជាការឧទ្ទិសដល់អតីតខ្សែប្រយុទ្ធ Gianluca Vialli ដែលបានស្លាប់កាលពីខែមករា។
Vialli ដែលបានស្លាប់កាលពីខែមករាក្នុងអាយុ៥៨ ឆ្នាំបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងយូរជាមួយនឹងជំងឺមហារីកលំពែងគឺជាមិត្តល្អបំផុតរបស់លោក Mancini និងជាដៃគូប្រយុទ្ធ នៅលើសមរភូមិវាលស្មៅជាយូរមកហើយពេលលេងនៅជាមួយក្លឹបSampdoria ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០ ។
លោកManciniបានប្រាប់អ្នកយកព័ត៌មានថាខ្ញុំបាននិយាយអំពីវាជាមួយកីឡាកររួចហើយ។ សម្រាប់ពួកយើងវានឹងមានសារៈសំខាន់ក្នុងការចងចាំគាត់។ វាដូចជាគាត់នៅជាមួយយើង។
គាត់មានកន្លែងរបស់គាត់រួចហើយវាមិនងាយស្រួលសម្រាប់យើងទេ។យើងត្រូវតែព្យាយាមធ្វើបានល្អសម្រាប់គាត់ផងដែរ។
ការជួបជាមួយអង់គ្លេសនៅថ្ងៃព្រហស្បតិ៍គឺជាការប្រកួតលើកដំបូងរបស់ក្រុមជម្រើសជាតិអ៊ីតាលីចាប់តាំងពីការស្លាប់របស់ Vialli ហើយកីឡាករនឹងពាក់អាវពិសេសដែលមានសារឧទ្ទិសដល់បាល់ទាត់ដ៏អស្ចារ្យនៅខាងក្នុងនោះ៕