Monday, September 23, 2024
Homeកីឡាអន្ដរជាតិMancini ៖អ៊ីតាលីនឹងធ្វើឲ្យបានល្អក្នុងវគ្គជម្រុះ Euroសម្រាប់Vialli

Mancini ៖អ៊ីតាលីនឹងធ្វើឲ្យបានល្អក្នុងវគ្គជម្រុះ Euroសម្រាប់Vialli

លោក Roberto Mancini គ្រូបង្វឹកក្រុមជម្រើសជាតិអសុរីបាននិយាយកាលពីម្សិលមិញ​ថាម្ចាស់ជើងឯកពាន​រង្វាន់​អ៊ឺរ៉ុប​អ៊ីតាលីចង់ធ្វើបានល្អ ទល់នឹងក្រុមអង់គ្លេសក្នុងវគ្គជម្រុះយូរ៉ូ២០២៤ជាលើកដំបូងរបស់ពួកគេដើម្បីជា​ការឧទ្ទិសដល់អតីតខ្សែប្រយុទ្ធ Gianluca Vialli ដែលបានស្លាប់កាលពីខែមករា។

Vialli ដែលបានស្លាប់កាលពីខែមករាក្នុងអាយុ៥៨ ឆ្នាំបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងយូរជាមួយ​នឹងជំងឺមហារីក​លំ​ពែង​គឺជាមិត្តល្អបំផុតរបស់លោក Mancini និងជាដៃគូប្រយុទ្ធ នៅលើសមរភូមិវាលស្មៅជាយូរមក​ហើយពេល​លេងនៅជាមួយក្លឹបSampdoria ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០ ។

លោកManciniបានប្រាប់អ្នកយកព័ត៌មានថាខ្ញុំបាននិយាយអំពីវាជាមួយកីឡាកររួចហើយ។ សម្រាប់ពួកយើងវា​នឹងមានសារៈសំខាន់ក្នុងការចងចាំគាត់។ វាដូចជាគាត់នៅជាមួយយើង។

គាត់មានកន្លែងរបស់គាត់រួចហើយវាមិនងាយស្រួលសម្រាប់យើងទេ។យើងត្រូវតែព្យាយាមធ្វើបានល្អ​សម្រាប់​គាត់ផងដែរ។

ការជួបជាមួយអង់គ្លេសនៅថ្ងៃព្រហស្បតិ៍គឺជាការប្រកួតលើកដំបូងរបស់ក្រុមជម្រើសជាតិអ៊ីតាលីចាប់តាំងពីការស្លាប់របស់ Vialli ហើយកីឡាករនឹងពាក់អាវពិសេសដែលមាន​សារឧទ្ទិសដល់បាល់ទាត់ដ៏អស្ចារ្យនៅ​ខាងក្នុង​នោះ​៕

RELATED ARTICLES