តាកែវ ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នារីវ័យក្មេង ឈ្មោះវៀត វៀង ដែលដង្ហោយរកជំនួយ ជួយនាងឱ្យ ចេញពីប្រទេសចិន ត្រឡប់មកផ្ទះវិញ កាលពីដើមខែមករា ឆ្នាំ២០២៣ កន្លងទៅនោះ ត្រូវបានក្រសួងសង្គមកិច្ច ស្ថានទូតកម្ពុជា នៅប្រទេសចិន សហការជាមួយស្ថានទូតចិន បានសម្របសម្រួលបញ្ជូនត្រឡប់ មកប្រទេស កម្ពុជា វិញ តាមរយៈការជួយគាំទ្រពីអង្គការ រតនៈអ៊ិនធើរណាសិនណាល់ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឥឡូវនេះ នាងបានត្រឡប់ទៅដល់ផ្ទះដោយសុវត្ថិភាព ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកប្រ ធានមន្ទីរសង្គមកិច្ចខេត្ត លោកអភិបាលស្រុកបុរីជលសា លោកមេឃុំកំពង់សាំង លោកមេភូមិសង្គមមានជ័យ ព្រមទាំងឪពុកម្តាយ ក្រុមគ្រួសាររបស់នាង។

សូមបញ្ជាក់ថា នារីវ័យក្មេងរូបស្រស់ម្នាក់ ឈ្មោះវៀត វៀង អាយុ២២ឆ្នាំ បានអះអាងថា នាងបានបាត់ទំនាក់ទំនង ជាមួយក្រុមគ្រួសារ ឪពុកម្តាយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រោះតែគ្មានលេខទូរស័ព្ទទំនាក់ទំនង និង ថែមទាំងមិនមានបណ្តាញសង្គមហ្វេសប៊ុក ប្រើទៀតផង ហេតុនេះទើបនាងដាច់ចិត្តធ្វើជាវីដេអូឃ្លីប ប្រកាសអំ ពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ ជួយតាមរកក្រុមគ្រួសារ ឪពុកម្តាយនាងផង ខណៈដែលនាងកំពុងរស់នៅប្រ ទេសចិន និងដាច់ទំនាក់ទំនងជាមួយក្រុមគ្រួសារ ប៉ុន្មានឆ្នាំមកហើយ។

ក្នុងវីដេអូឃ្លីបនោះ នារីវ័យក្មេងខាងលើ បានរៀបរាប់ថា “ចាស សូមជម្រាបសួរ ខ្ញុំឈ្មោះខាងក្រៅ ឈ្មោះលីណា ឈ្មោះនៅក្នុងសៀវភៅគ្រួសារ ឈ្មោះវៀង នៅភូមិកំណើត ខេត្តខ្ញុំដែលខ្ញុំនៅ ខ្ញុំនៅភូមិសង្គមមានជ័យ ស្រុក បុរីជលសា ឃុំកំពង់ក្រសាំង ខេត្តតាកែវ ប៉ាខ្ញុំឈ្មោះវៀត ម៉ាក់ខ្ញុំឈ្មោះសុបិន ប្អូនប្រុសខ្ញុំឈ្មោះពេជ្រ ចំណែក ប្អូនស្រីខ្ញុំឈ្មោះនីណា តែរាល់ថ្ងៃហៅប្អូនស្រីខ្ញុំ ហៅតែស្រីអូន ខ្ញុំឈ្មោះវៀង ខ្ញុំឥឡូវអាយុ២២ឆ្នាំហើយ ខ្ញុំឥឡូវ នៅប្រទេសចិន ២-៣ឆ្នាំហើយ អត់ទាន់រកឃើញម៉ាក់ប៉ាទេ សូមពឹងបងប្អូន ឬក៏មិត្តភក្តិ អ៊ំប្រុស អ៊ំស្រី អ្នកទាំង អស់គ្នាជួយរកអ្នកផ្ទះខ្ញុំផង ព្រោះអីខ្ញុំច្រើនឆ្នាំ ខ្ញុំអត់បានទាក់ទងទៅរកអ្នកផ្ទះខ្ញុំទេ ណាមួយទៅខ្ញុំក៏ អត់មាន លេខទូរស័ព្ទរបស់អ្នកផ្ទះខ្ញុំដែរ ពិបាកណាស់ ខ្ញុំឥឡូវហ្វេសប៊ុក ក៏អត់មានដែរ ឥឡូវមានតែពឹងបងប្អូន លោក តាលោកយាយ ឬក៏មិត្តភក្តិទាំងអស់គ្នា ជួយរកអ្នកផ្ទះខ្ញុំផង បើសិនជារកឃើញ ខ្ញុំអត់អាចភ្លេចគុណអ្នកទាំង អស់គ្នាបានទេ ខ្ញុំសន្យា ខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹង មនុស្សខ្ញុំអត់ចេះកុហកទេ បើសិនជារកឃើញអ្នកផ្ទះខ្ញុំ ខ្ញុំនឹងតបស្នង។

ឪពុកម្តាយខ្ញុំ ជាអ្នកល្អណាស់ សូមពឹងអ្នកទាំងអស់គ្នាជួយរកឪពុកម្តាយខ្ញុំផង នៅភូមិសង្គម មានជ័យ ស្រុក បុរីជលសា ឃុំកំពង់ក្រសាំង ខេត្តតាកែវ ប៉ាខ្ញុំឈ្មោះវៀត ម៉ាក់ខ្ញុំឈ្មោះសុបិន ចំណែកឯប្អូនប្រុស ខ្ញុំឈ្មោះពេជ្រ ប្អូនស្រីខ្ញុំឈ្មោះ នីណា ខ្ញុំឈ្មោះវៀង ត្រកូលប៉ាខ្ញុំឈ្មោះយ៉ែម សុវៀត ជួយរកអ្នកផ្ទះខ្ញុំផង ខ្ញុំ ឥឡូវនៅប្រទេស ចិន បើសិនជារកឃើញ ខ្ញុំអត់អាចភ្លេចគុណអ្នកទាំង អស់គ្នាទេ ខ្ញុំបាននិយាយហើយមិញហ្នឹង ខ្ញុំនិយាយហើយ ចា សូមអរគុណច្រើន អ្នកទាំងអស់គ្នា ដែលជួយខ្ញុំ រកអ្នកផ្ទះ…”៕
