Monday, April 21, 2025
Homeតារាខ្មែរយុគ ចិន្ដា ៖ខកចិត្តលើកទី២

យុគ ចិន្ដា ៖ខកចិត្តលើកទី២

ភ្នំពេញ៖អ្នកនាងយុគ ចិន្ដា បានខកចិត្តម្ដងរួចទៅហើយកាលពីឆ្នាំ២០២២ តាមរយៈការរំសាយ​មង្គលការ​នៅ​ខែមីនាឆ្នាំនោះ ហើយត្រូវជំនួយការរបស់នាងគឺលោកជីមមី បានលើកហេតុផល​ថាដោយសារតែពេល​នោះកូវីដ​មិនទាន់ស្ងាត់ទាំងស្រុងកុំអីពិធីការនីវ័យជិត៥០ឆ្នាំរូបនេះបានគ្រង​ឈុតកូនក្រមុំបានដូចបំណងទៅហើយ។ប៉ុន្ដែបុរសស្និតអ្នកនាងចិន្ដា រូបនេះអះអាង​ថាមេ​(អ្នកនាងចិន្ដា)របស់លោកនឹងមាន​ភាគរយខ្ពស់រៀប​ការនៅឆ្នាំ​២០២៣ ព្រោះពេលនោះស្ថាន​ភាពកូវីដនឹងស្ងប់ស្ងាត់ ហេតុនេះពិធីពិសេសនោះអាចនឹងលេចចេញជារូបរាង​បាន​តាមផែន​ការណ៍ ។តែថ្មីៗនេះនៅពេលអ្នកយកព័តមានយើងបានសាកសួរបុគ្គលិកជំនិតអ្នកនាងចិន្ដា ជាច្រើន​ផ្នែកនៅទូរទស្សន៍CTN នោះពួកគេបានអះអាងស្ទើស្របគ្នាថានៅដើមឆ្នាំ២០២៣ នេះគ្មានដំ​ណឹង​មង្គលការ​របស់​អ្នកនាងចិន្ដា ជាថ្មីឡើយ។ការអះអាងបែបនេះបញ្ជាក់​ថាពិធីកា​រិ​នី​​ជើង​ចាស់​អ្នកនាងចិន្ដា មិនទាន់ប្រាកដ​រឿង​មង្គលការរបស់ខ្លួនដដែល ហើយបើនៅតែបែប​នេះ​​ទៀត​ច្បាស់ជាតារាដែលរងចាំ​ញាំការអ្នកនាង​ត្រូវខក​ចិត្តម្ដង​ទៀតជាមិនខានឡើយ។

 លោកជីមមី បានប្រាប់អ្នកយកព័តមានយើងកាលពីថ្ងៃទី២២ មីនា ថាមង្គលការអ្នក​នាង​​ចិន្ដា មិនអាចធ្វើទៅបាន​ទេនៅឆ្នាំ២០២៣ ពោលគឺអាចរៀបចំនៅឆ្នាំ២០២៤ ខាងមុខ​វិញ។ចំពោះមូលហេតុវិញត្រូវបានលោកជីមមី អះ​អាង​ថាដោយសារតែពិធីការិនីរូបនេះ​នៅតែ​កាន់ទុក្ខជូនម្ដាយនាងដែលទទួលមរណភាពកាលពីឆ្នាំ២០២២ នៅឡើយ ហេតុនេះហើយ​មិន​ទាន់​អាច​ធ្វើពិធីសប្បាយៗអំឡុងពេលនេះបានទេ។

  យ៉ាងណាជំនួយការអ្នកនាងយុគ ចិន្ដា រូបនេះនៅតែមិនហ៊ានអះអាងថាមេរបស់​លោក​ដែល​នឹងអាចរៀបការ​នៅឆ្នាំ២០២៤ ខាងមុខនេះនឹងធ្វើពិធីនោះនៅថ្ងៃខែណា​ឲ្យប្រាកដ​ឡើ​យ​​ ដោយគ្រាន់តែលោកយល់ថា​នៅឆ្នាំ​ក្រោយនេះអ្នកនាងចិន្ដា អាចរំសាយទុក្ខសោកពីកាន់ទុក្ខ​ម្ដាយ​បានខ្លះៗ ហេតុនេះកម្មវិធីពិ​សេសនោះ​អាចនឹង​រៀបចំឡើងបាន។

 គូរបញ្ជាក់ថាអ្នកនាងយុគ ចិន្ដា បានបរាជ័យរឿងស្នេហាម្ដងជាពីរដង តែនៅទីបំផុត​នាង​បាន​ស្វែងរក​បុរសម្នាក់​ដែល​ធ្វើឲ្យបេះដូងមានមានកំដៅពិត​ប្រាកដបានតាមរយៈការ​ភ្ជាប់​ស្នេហ៍ជាមួយអ្នកជំនួញវ័យ​ចំណាស់ម្នាក់​ដែល​មានចឬកស្លូតបូតហើយសាកសមជាមួយនាង។ក្រុមតារាសិល្បករដែលស្និតអ្នកនាងចិន្ដា ពួកគេជម្រុញ​ឲ្យនាងរៀបការ ព្រោះខ្លាចទុក​យូនាំ​ជូរផ្អូម ធ្វើឲ្យចំណងស្នេហាមានការប្រែប្រួល តែក៍មានតារាខ្លះបានបង្អាប់​នាងថាជ្រើស​គូ​ស្នេ​ហ៍​មិនសាកសមនាងទៅវិញ ព្រោះសម្អាងថាបុរសនោះមានវ័យចំណាស់​នាងនាងជាដើម​។ប៉ុ​ន្ដែ​អ្នកនាងចិន្ដា មិនស្ដាប់យោបល់អ្នកណាទាំងអស់ ហើយតាមការអះអាងរបស់ជំនួយ​ការ​នាង​ថាបើសិនជា​ពិធី​ការិនីរូបនេះមិនបាត់បង់ម្ដាយកាលពីឆ្នាំ២០២២ នោះទេ ម្លេះនៅឆ្នាំ​២០២៣ នេះពិធីរៀបអាពាហ៍ ពិពាហ៍ របស់​នាង​នឹងចេញជារូបរាងពិតប្រាកដទៅហើយ។

 យុគ ចិន្ដា បានបង្ហាញភាពស្រងូតស្រងាត់ខ្លាំងជិត១ឆ្នាំមកហើយ​ក្រោយម្ដាយ​នាងអ្នក​ស្រីខឹម ផល្លី បានទទួល​មរណភាពកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ហើយអំឡុង​ពេល​លែងបានជួបមុខម្ដាយ​ជារៀងរហូតនេះ​គេ​ឃើញ​នាងច្រើនតែទៅវត្តយកចង្ហាន់ប្រគេនព្រះសង្ឃឧទ្ទិសមគ្គផលជូនម្ដាយនាង ខណៈដែលការងារ​សិល្បៈ​មួយចំនួននាងក៍រយាលៗ​មិន​សម្រុ​ក​ខ្លាំងដូចមុនឡើយ ហើយគេឃើញនាងក៍ងាកទៅរកស៊ីផ្នែកអចលនទ្រព្យ​ផងដែរ។ចំ​ណែក​រឿងមង្គលការវិញទោះជាមិនកំណត់ ពេលវេលាច្បាស់លាស់ក្ដី ប៉ុន្ដែពេលនេះនាងនិង​គូ​ស្នេ​ហ៍​​យល់ចិត្តគ្នាច្បាស់ ហើយអ្នកទាំងពីររស់នៅយ៉ាងសុខសាន្ដនៅបុរីអង្គរភ្នំពេញ (គម្រោង​ទី២)​ សង្កាត់ឃ្មួញ ខ័ណ្ឌ​សែនសុខ រាជធានីភ្នំពេញ។អ្នកនាងចិន្ដា ធ្លាប់ប្រាប់ថានៅថ្ងៃរៀប​ការ​របស់នាងគឺកូនក្រមុំនាងឈ្មោះយុគ ដា​ពេជ្រ ហៅស្រីអម នឹងធ្វើជាអ្នកកំដ នាងតែ​ម្ដង​ព្រោះ​ថាឆ្នាំនាងការជាពេលដែល​កូនស្រីនាងពេញវ័យ​ក្រមុំតែ​ម្ដង​៕

RELATED ARTICLES