ភ្នំពេញ៖តារាកូន១សួស វីសា ធ្លាប់កែច្រមុះដើម្បីលើកសម្រស់ឲ្យទាក់ទាញតែនាងមិនបានកែកុនផ្នែកមួយចំនួនទៀតដូចជាពង្រីកដើមទ្រូង និងចាក់ចង្កា នោះទេ ។ប៉ុន្ដែថ្មីៗនេះវីសា ត្រូវបានគ្រូពេទ្យវ័យក្មេងម្នាក់បញ្ចេញឲ្យឃើញតារាកូន១រូបនេះទៅរឹតបណ្ដឹងស្បែកមុខឲ្យហាប់និងក្មេងជាងវ័យដោយប្រើម៉ាស៊ីនទំនើបជួយ ហើយតារាហង្សមាសរូបនេះសារភាពថាស្បែកផ្ទៃមុខរបស់នាងគឺធ្លាក់យា និងសាច់ថុលៗ ទើបរឹបឲ្យហាប់ណែន ខណៈដែលពេទ្យក្មេងថាវីសា មានកបឿរ ត្រូវតែប្រើម៉ាស៊ីននោះជួយទើបបាន។យ៉ាងណាសេវ៉ាកម្មដែលវីសា ទៅបំប៉នស្បែកមុខឲ្យរក្សារបានភាពក្មេងជាងវ័យនេះមិនមែនតែរូបនាងម្នាក់នោះទេ ប៉ុន្ដែតារាសឹងតែជាទូទៅហើយដែលយកចិត្តទុកដាក់លើសម្រស់របស់ពួកគេជាងអ្នកនៅខាងក្រៅសិល្បៈ ព្រោះថាតារាពឹងផ្អែកទៅលើរូបសម្រស់សំខាន់បន្ថែមពីលើសម្ថភាព។ការប្រឹងបណ្ដឹងឲ្យស្បែកមុខនៅក្មេងជាងវ័យនេះដែរក្រៅពីធ្វើឲ្យFan កាន់តែចាប់អារម្មណ៍ទៅលើសម្រស់របស់តារាកូន១ រូបនេះក៍ធ្វើឲ្យលោកថមមី ស្វាមីវីសា រឹតតែស្រលាញ់ភរិយាលោកខ្លាំងថែមទៀតជាមិនខាន បើទោះជាកន្លងមកធ្លាប់លេចឭថាវីសា ហួងហែងស្វាមីរូបសង្ហារនេះយ៉ាងខ្លាំងក្ដី។

សូមបញ្ជាក់ថាសួស វីសា ក្រោយមានប្ដីនិងកូន១នេះនាងក៍រាងបែកសាច់និងឡើងគីឡូជាងកាលនៅលីវ ខណៈដែលតាំងពីចុងឆ្នាំ២០២២ នាងបានសម្រេចចិត្តវិលមករកឆាកតន្រ្ដីសារជាថ្មីឡើងវិញ ក្រោយបាត់មុខពីការច្រៀងរាំជាង១ឆ្នាំព្រោះតែមានជំងឺរលាកបំពង់កដែលប៉ៈពាល់ដល់បំពង់សម្លេងក៍ដោយ ប៉ុន្ដែក្រោយពីចំណាយពេលទៅព្យាបាលនៅថៃយ៉ាងយកចិត្តទុកដាក់នោះវីសា បានធូស្រាលឡើងវិញ ហើយFan នាងថាពេលនេះសម្លេងតារាកូន១ ស្ទើតែមានគុណភាពដូចដើមទៅហើយ។ប៉ុន្ដែដោយសារខ្លាចរូបសម្រស់មានភាពប្រែប្រួលទៅតាមវ័យទើបនាំឲ្យវីសា ប្រញ៉ាប់ត្រូវរកវិធីធ្វើឲ្យនាងនៅតែគូឲ្យបេតីទើបអាចវាយលុកទីផ្សារចម្រៀងបានឡើងវិញ។

គូរកត់សម្គាល់ថាសួស វីសា បានចាប់ដៃលោកប៊ុនថុល ប៊ុនថង ហៅថមមី រយៈពេលជាង៣ឆ្នាំទៅហើយ ដោយទទួលបានកូនស្រី១ ធ្វើឲ្យពួកគេរស់នៅយ៉ាងមានសុភមង្គលជាមួយជីវភាពធូធារខ្លាំងមានរថយន្ដប្រណិតៗជាច្រើនគ្រឿងជិះឆ្លាស់គ្នា។តែនៅឆ្នាំ២០២៣ នេះវីសា មិនទាន់អាចសម្រេចបំណងធំតាមរយៈការទិញរថយន្ដម៉ាកRolls Royce ជិះក្នុងក្ដីសុបិននោះទេ បើទោះជាទាំងនាងនិងប្ដីពេលខ្លះពាក់មាសពេជ្រសឹងជ្រែកខ្លួនក្ដី។

ក្រៅពីសួស វីសា តារាដែលមានប្ដីនិងកូនហើយរាងឡើងគីឡូនិងបែកសាច់ជាងមុននោះមានដូចជាអ្នកនាងឱក សុគន្ធកញ្ញា ,នៅ សុនិតា ,ផាត់ ផាន់ណា និងយ៉ាន់ ស្រីពេជ្រ ជាដើម ស្របពេលដែលមុននេះអ្នកនាងយក់ ថិតរដ្ឋា ហាក់ឡើងគីឡូខ្លាំងជ្រុលរហូតមានអ្នកខ្លះបានហៅនាងថា”កាជ្រូក”ធ្វើឲ្យនាងសែនតូចចិត្តម្នាក់ឯងទៀតផង។សម្រាប់វីសា វិញនារយៈពេលចុងក្រោយនេះអាជីពសិល្បៈរបស់នាងមិនសូវលេចធ្លោនោះទេ ស្របពេលនាងថែមទាំងបាត់បង់តំណែងធំជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ ហើយថៅកែហង្សមាសនៅមិនទាន់ឲ្យតំណែងថ្មីណា១ដល់នាងជាការលួងចិត្តឡើយ។យ៉ាងណាគ្រប់គ្នាមើលឃើញថាវីសា មិនពឹងលើអាជីពសិល្បៈទាំងស្រុងដូចមុនទៀតឡើយព្រោះនាងនិងស្វាមីងាកទៅបង្កើតមុខរបរផ្ទាល់ខ្លួនជាបន្ដបន្ទាប់ ហើយវីសា ថាស្វាមីនាងទុករូបនាងដូចជាព្រះនាងម្ចាស់ទៀតផងទើបពេលខ្លះនាងមានអារម្មណ៍ថាសំណាងជាងគេ។គេចាំមើលថាតារាកូន១នៅហង្សមាសមានសួស វីសា ,ឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ១ណានឹងពពោះយកកូនទី២ បានមុនគេ?
