អាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីកំពុងស្វែងរកឈ្មួញកណ្តាលចុះកិច្ចព្រម ព្រៀងថ្មីមួយជាមួយ កូរ៉េខាងជើង ដើម្បីទិញអាវុធបន្ថែមជាថ្នូរនឹងអាហារ ខណៈដែលខ្លួនកំពុងស្វែងរកជំនួយការវាយលុកដែល កំពុងបន្តរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បាននិយាយថា សង្រ្គាមដែលអូសបន្លាយជាងមួយឆ្នាំ បានបង្ខំឱ្យរុស្ស៊ី បង្វែរទៅរបបព្រៃផ្សៃ ដើម្បីព្យាយាមទទួលបានអាវុធ និងឧបករណ៍សម្រាប់គាំទ្រដល់ប្រតិបត្តិ ការយោធារបស់ខ្លួន នៅអ៊ុយក្រែន។
លោក John Kirby បានបន្តថាយើងនៅតែបារម្ភថាកូរ៉េខាងជើងនឹងផ្តល់ការគាំទ្រ បន្ថែមទៀតដល់ប្រតិបត្តិការ យោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនហើយយើងមានព័ត៌មានថ្មីថា រុស្ស៊ីកំពុងស្វែងរកយ៉ាងសកម្មដើម្បីទទួល បានគ្រាប់មីនបន្ថែមពីកូរ៉េខាងជើង។
កូរ៉េខាងជើងកាលពីមុនបានផ្គត់ផ្គង់ក្រុមWagner Group របស់រុស្ស៊ី ដែលជាសាជីវកម្មយោធាឯកជនដែលមាន ទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង ជាមួយនឹងគ្រាប់រ៉ុក្កែត និងមីស៊ីលនៅចុងឆ្នាំ២០២២។ នេះបើតាមការ បញ្ជាក់របស់អាមេរិក។
យោងតាមសេតវិមានបានឱ្យដឹងថា កិច្ចព្រមព្រៀងដែលបានស្នើឡើងនឹងឃើញប្រទេសរុស្ស៊ីទទួលបានអាវុធ និងគ្រាប់រំសេវជាង២០ប្រភេទពីកូរ៉េខាងជើង ហើយទីក្រុងម៉ូស្គូគ្រោងនឹងបញ្ជូនគណៈប្រតិភូទៅកូរ៉េខាងជើង ដែលនឹងផ្តល់អាហារដល់មេដឹកនាំនៅទីនោះជាថ្នូរនឹងអាវុធ ។នេះបើយោងតាមសេតវិមាន។
លោកAshotMkrtychevដែលជាឈ្មួញលក់អាវុធស្លូវ៉ាគីនិងទើបតែទទួលទណ្ឌ កម្មបានក្លាយជាមនុស្សសំខាន់ លើកិច្ចព្រមព្រៀងអាវុធសម្រាប់រុស្ស៊ី។គាត់ត្រូវបានចាត់តាំងដោយក្រសួងរតនាគារនៅដើមថ្ងៃព្រហស្បតិ៍ សម្រាប់ធ្វើការក្នុងនាមរុស្ស៊ីលើកិច្ចព្រមព្រៀងជាបន្តបន្ទាប់ចាប់ពីចុងឆ្នាំ២០២២ដល់ដើមឆ្នាំ ២០២៣៕