Wednesday, March 19, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក៖រុស្ស៊ី ស្វែងរកកិច្ចព្រមព្រៀងអាវុធថ្មី ជាមួយ កូរ៉េខាងជើង ដើម្បីបន្តសង្គ្រាមនៅអ៊ុយក្រែន

អាមេរិក៖រុស្ស៊ី ស្វែងរកកិច្ចព្រមព្រៀងអាវុធថ្មី ជាមួយ កូរ៉េខាងជើង ដើម្បីបន្តសង្គ្រាមនៅអ៊ុយក្រែន

អាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីកំពុងស្វែងរកឈ្មួញកណ្តាលចុះកិច្ចព្រម ព្រៀងថ្មីមួយជាមួយ កូរ៉េខាងជើង ដើម្បីទិញអាវុធបន្ថែមជាថ្នូរនឹងអាហារ ខណៈដែលខ្លួនកំពុងស្វែងរកជំនួយការវាយលុកដែល កំពុងបន្តរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បាននិយាយថា សង្រ្គាមដែលអូសបន្លាយជាងមួយឆ្នាំ បានបង្ខំឱ្យរុស្ស៊ី បង្វែរទៅរបបព្រៃផ្សៃ ដើម្បីព្យាយាមទទួលបានអាវុធ និងឧបករណ៍សម្រាប់គាំទ្រដល់ប្រតិបត្តិ ការយោធារបស់ខ្លួន នៅអ៊ុយក្រែន។

លោក John Kirby បានបន្តថាយើងនៅតែបារម្ភថាកូរ៉េខាងជើងនឹងផ្តល់ការគាំទ្រ បន្ថែមទៀតដល់ប្រតិបត្តិការ យោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនហើយយើងមានព័ត៌មានថ្មីថា រុស្ស៊ីកំពុងស្វែងរកយ៉ាងសកម្មដើម្បីទទួល បានគ្រាប់មីនបន្ថែមពីកូរ៉េខាងជើង។

កូរ៉េខាងជើងកាលពីមុនបានផ្គត់ផ្គង់ក្រុមWagner Group របស់រុស្ស៊ី ដែលជាសាជីវកម្មយោធាឯកជនដែលមាន ទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង ជាមួយនឹងគ្រាប់រ៉ុក្កែត និងមីស៊ីលនៅចុងឆ្នាំ២០២២។ នេះបើតាមការ បញ្ជាក់របស់អាមេរិក។

យោងតាមសេតវិមានបានឱ្យដឹងថា កិច្ចព្រមព្រៀងដែលបានស្នើឡើងនឹងឃើញប្រទេសរុស្ស៊ីទទួលបានអាវុធ និងគ្រាប់រំសេវជាង២០ប្រភេទពីកូរ៉េខាងជើង ហើយទីក្រុងម៉ូស្គូគ្រោងនឹងបញ្ជូនគណៈប្រតិភូទៅកូរ៉េខាងជើង ដែលនឹងផ្តល់អាហារដល់មេដឹកនាំនៅទីនោះជាថ្នូរនឹងអាវុធ ។នេះបើយោងតាមសេតវិមាន។

លោកAshotMkrtychevដែលជាឈ្មួញលក់អាវុធស្លូវ៉ាគីនិងទើបតែទទួលទណ្ឌ កម្មបានក្លាយជាមនុស្សសំខាន់ លើកិច្ចព្រមព្រៀងអាវុធសម្រាប់រុស្ស៊ី។គាត់ត្រូវបានចាត់តាំងដោយក្រសួងរតនាគារនៅដើមថ្ងៃព្រហស្បតិ៍ សម្រាប់ធ្វើការក្នុងនាមរុស្ស៊ីលើកិច្ចព្រមព្រៀងជាបន្តបន្ទាប់ចាប់ពីចុងឆ្នាំ២០២២ដល់ដើមឆ្នាំ ២០២៣៕

RELATED ARTICLES