ឧបទ្វីបកូរ៉េ៖ លោក គីម ជុងអ៊ុន បានប្រែក្លាយ ជាប្រមុខរដ្ឋដំបូ ងគេដែលព ញាក់ការប្រុងស្មារតី របស់ប្រធានាធិបតី ជាប់ឆ្នោត សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក្នុងឆ្នាំ ២០១៧នេះ បន្ទាប់ពី មេដឹកនាំ កូរ៉េខាងជើង រូបនេះបានថ្លែងថាលោកជិត ធ្វើតេស្តមីស៊ីល ដែលមាន សមត្ថភាព បាញ់ផ្លោងដល់ឧបទ្វីបអាមេរិក ។
ចំណែកលោក ដូណាល់ ត្រាំ បានបង្ហោះ នៅលើបណ្តាញ សង្គម Twitter កាលពី ថ្ងៃច័ន្ទថាវានឹង មិនអាចកើត ឡើងឡើយ គ្មានផ្លូវឡើយ ។ ខាងក្រោមនេះគឺជា ជម្រើសធំៗ បួនដែលលោកដូណាល់ ត្រាំ បានយល់ឃើញ ថាអាចបញ្ឈប់ ការធ្វើតេស្តមីស៊ីល របស់កូរ៉េខាងជើង ៖
1.វាយប្រហារដោយកម្លាំងយោធា
ក្នុងឆ្នាំ១៩៩៤ សហរដ្ឋអាមេរិក បានដាក់ពង្រាយ នាវាផ្ទុកយន្តហោះ ចម្បាំងសម្រាប់ ត្រៀមវាយប្រហា រទ្រង់ទ្រាយធំ លើតំបន់ បរិវេណនុយក្លេអែ ររបស់កូរ៉េ ខាងជើង ។ តែវិបត្តិនេះបាន បញ្ចប់បន្ទាប់ពី មានកិច្ចពិភាក្សា រវាងលោក អតីតប្រធានាធបតី Jimmy Carter និងស្ថាបនិក កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ។
2.ការចរចា
កិច្ចពិភាក្សាអំពី កម្មវិធីនុយក្លេអែរ កាលពីមុន ដែលមានប្រជាជាតិ៦ ចូលរួមជាមួយនិ ងកូរ៉េខាងជើង ដែលរាប់បញ្ចូល សហរដ្ឋអាមេរិក និងត្រូវបានប្រារព្ធធ្វើ ឡើងកាលពី អំឡុងឆ្នាំ២០០៨ ហើយ ត្រូវបានធ្វើឲ្យ អាក់ខាន ចាប់តាំងពីពេល នោះមក ។ រដ្ឋបាល របស់ថ្មីរបស់ សហរដ្ឋអាមេរិកបានទទូចឲ្យ លោកគីម ព្រមព្រៀង ក្នុងការលុប បំបាត់កម្មវិធី នុយក្លេអែរ ។ ប៉ុន្តែរដ្ឋាភិបាល ក្រុងព្យុងយ៉ាង បាន ដាក់តម្កល់ អាវុធនុយក្លេអែរ របស់ខ្លួនក្នុងរដ្ឋធម្មនុញ្ញហើយ លោកថែមទាំង បានលើកឡើង ថាកម្មវិធីនេះ មិនអាចលើក យកមកចរចា បានឡើយ ។
លោកបានថ្លែងថា លោកអាចចរចា ដោយផ្ទាល់ជាមួយ និងលោកគីម បានដើម្បីបញ្ចប់ មហិច្ឆិតានុយក្លេអែរ របស់គាត់ ប៉ុន្តែលោក បានប្រៀបប្រដូចលោកគីម ទៅនឹង មនុស្សឆ្កួតម្នាក់។
3.ប្រព័ន្ធការពារមីស៊ីល
លោកស្រី ប្រធានាធិបតី Park Geun-hye បានអនុញ្ញាត ឲ្យសហរដ្ឋអាមេរិក ដាក់ពង្រាយ ប្រព័ន្ធការពារ គ្រាប់មីស៊ីលដ៏ ទំនើបដែល គេស្គាល់ថាជាប្រភេទមីស៊ីល Thaad លើដែនដី កូរ៉េខាងត្បូង បន្ទាប់ពី កូរ៉េខាងជើង បានដឹកនាំធ្វើ តេស្តនុយក្លេអែរគ្រា ប់ទី៤កាលពីខែមករាឆ្នាំ២០១៦ ។ ការដាក់ពង្រាយ អាវុធការ ពារគ្រាប់ មីស៊ីលនេះនឹង ចូលរួមជាបណ្តាញ មួយរបស់ សហរដ្ឋអាមេរិក ក្នុងទិសដៅ បញ្ឈប់ការ បាញ់ផ្លោងមីស៊ីលរបស់កូរ៉េខាង ជើងដែល បាញ់បង្ហោះដល់ ឧបទ្វីបអាមេរិក ។
4.ចិន
លោកត្រាំ អាចលម្អៀង កាន់តែច្រើន លើចិន ដែលជាអ្នកផ្គត់ផ្គង់ ថាមពលនិង ស្បៀងអាហារ ច្រើនជាងគេ បំផុតដល់ កូរ៉េខាងជើង ដើម្បីជំរុញឲ្យលោកគីម បោះបង់ ចោលកម្មវិធី នុយក្លេអែរនិង ការបាញ់ បង្ហោះសាកល្បង មីស៊ីលផ្លោងរបស់គាត់។ ប្រធានាធិបតីជាប់ ឆ្នោតរូបនេះ ថែមទាំងបានបញ្ជាក់ថាចិននឹងមិនជួយកូរ៉េខាងជើងឡើយ បើទុកជាខ្លួន បាននិងកំពុង ទាញយកនូវ ទឹកប្រាក់ដ៏មហា សាលពី សហរដ្ឋអាមេរិក យ៉ាងណាក្តី ។
ប៉ុន្តែរហូតមកដល់ ពេលនេះការ បរិហារលោក កម្មវិធីនុយក្លេអែរ របស់កូរ៉េខាងជើង ពីសំណាក់ចិន បានធ្វើឲ្យមានការ ប៉ះទង្គិចតិច តួចដែរ ។ ការអត្ថាធិប្បាយ របស់ លោកគីម លើការបាញ់ ផ្លោងមីស៊ីល ឆ្លងទ្វីបបានធ្វើឡើងបន្ទាប់ពីចិនព្រមព្រៀងកាលពីខែវិច្ឆិកាជាមួយសហរដ្ឋអាមេរិកចំពោះការដាក់ ទណ្ឌកម្មដែល រាប់បញ្ចូលការ កាត់បន្ថយការនាំ ចេញធ្យូងថ្មរបស់ កូរ៉េខាងជើង ដែលស្ថិតក្នុង ចំណោមប្រភព ផលិតផលនាំចេញដ៏សំខាន់ មួយរបស់ កូរ៉េខាងជើង ។