ព័ត៌មានឧបទ្វីបកូរ៉េ
ចិន៖ ចិនបានតបត ចំពោះការអះអាង របស់លោក ដូណាល់ ត្រាំ ថាក្រុងប៉េកាំង មិនកំពុងញាក់ ខ្សែបង្ហៀរឬ ទប់ស្កាត់កូរ៉េខាង ជើងឡើយ និងបានក្រើនរំលឹក ដល់ប្រធានាធិបតី ជាប់ឆ្នោត សហរដ្ឋអាមេរិក កុំធ្វើឲ្យស្ថានការណ៍ អតីតកាល ដែលធ្លាប់កើត ឡើងរួចមក ហើយនោះ រឹតតែក្តៅនៅលើឧបទ្វីបកូរ៉េ តាមរយៈការ ប្រើប្រាស់ បណ្តាញសង្គម របស់លោក ។
កាលពីល្ងាច ថ្ងៃច័ន្ទលោក ត្រាំ បានបង្ហោះនៅលើ បណ្តាញសង្គម Twitter ប្រឆាំង និងការអះអាង របស់មេដឹកនាំ កូរ៉េខាង ជើងលោក គីម ជុងអ៊ុន ដែលលើក ឡើងថាប្រជាជាតិ របស់លោក គឺស្ថិតក្នុងដំណាក់ កាលចុងក្រោយ នៃការអភិវឌ្ឍអាវុធនុយ ក្លេអែរដែល មានសមត្ថភាព អាចវាយប្រហារដល់ទឹកដី សហរដ្ឋអាមេរិក ។ ក្រោយមកលោក ត្រាំ បានបង្ហោះលើ Twitter ថាចិនមិន បានធ្វើអ្វីដែល គ្រប់គ្រាន់នឹង បន្ថយយុទ្ធភាព របស់មេដឹកនាំផ្តាច់ការ វ័យក្មេងរូប នោះឡើយ ។
ម្យ៉ាងទៀតចិន បាននិងកំពុង ទាញយក ប្រយោជន៍ក៏ដូច ជាទំហំទឹកប្រាក់ ដ៏មហាសាល ពីសហរដ្ឋអាមេរិក ក្នុងផ្នែកពាណិជ្ជកម្ម ប៉ុន្តែនឹងមិន ជួយដល់កូរ៉េខាងជើងឡើយ ។
ជាការឆ្លើយតបអ្នក នាំពាក្យក្រសួង ការបរទេស ចិនលោក Geng Shuang បានថ្លែងនៅ ក្នុងសន្និសិទកាសែត មួយកាលពីថ្ងៃអង្គារ ថាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់លោកត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ហើយយើងរំពឹងថា គ្រប់ភាគីទាំងអស់ នឹងចៀសវាងកត់ សម្គាល់និងសកម្មភាពនានាដែលធ្វើឲ្យរឹតតែធំឡើង ។
អ្នកនាំពាក្យក្រសួង ការបរទេស ចិនលោក Geng Shuang
ឧបទ្វីបកូរ៉េគឺជា ប្រភពថ្មីនៃការ រង្កៀសចិត្តរវាងរដ្ឋបាល របស់លោកត្រាំនៅពេលខាងមុខ និងចិនតាម រយៈគណនី Twitter របស់លោក ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ។
កាលពីខែមុនលោក ត្រាំ បានបង្ហាញឲ្យ ឃើញថាលោក បានទទួលទូរស័ព្ទពី ប្រធានាធិបតីកោះ តៃវ៉ាន់លោកស្រី Tsai Ing-wen ដោយការកោតសរសើរដែលជា ការល្មើសនិងពិធី ការការទូតជិត៤ទសវត្សរ៍នេះ ។ រដ្ឋាភិបាល ក្រុងប៉េកាំងនៅ តែអះអាង ពីអធិបតេយ្យភាពលើកោះស្វ័យយ័តនេះ ដដែលថ្វីបើ កោះនេះបំបែកចេញពី ចិនដីគោក ក្នុងអំឡុង ឆ្នាំ១៩៤៩តាមរយៈ សង្គ្រាមស៊ីវិលក្នុង ប្រទេសចិន ។