Saturday, March 15, 2025
Homeព័ត៌មានអន្តរជាតិកូនស្រីថាក់ស៊ីន ច្រានចោលលទ្ធភាពបង្កើតរដ្ឋាភិ បាលជាមួយអតីតមេដឹកនាំរដ្ឋប្រហារ

កូនស្រីថាក់ស៊ីន ច្រានចោលលទ្ធភាពបង្កើតរដ្ឋាភិ បាលជាមួយអតីតមេដឹកនាំរដ្ឋប្រហារ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ កូនស្រីពៅរបសលោកថាក់ស៊ីន ស៊ីណាវ៉ាត្រាលោកស្រី Paetongtarn បាននិយាយថាគណបក្សរបស់លោកស្រីនឹងមិន បង្កើតរដ្ឋាភិបាលចម្រុះជាមួយអតីត មេដឹកនាំ រដ្ឋប្រហារបន្ទាប់ពីការបោះឆ្នោតសកលថ្ងៃទី ១៤ខែឧសភានោះទេ។

រដ្ឋប្រហារដឹកនាំដោយយោធាបានទម្លាក់រដ្ឋាភិបាលរបស់លោកថាក់ស៊ីនក្នុងឆ្នាំ ២០០៦ និងលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាដែលត្រូវជាមីងរបស់លោកស្រីក្នុងឆ្នាំ ២០១៤។ ប្រាយុទ្ធនិងប្រាវីតគឺជាមេក្លោងដ៏សំខាន់នៅពី ក្រោយរដ្ឋប្រហារក្នុងឆ្នាំ ២០១៤។

លោកស្រីបានបញ្ជាក់ថាយោងតាមការស្ទង់មតិចុងក្រោយបានបង្ហាញថាប្រជាប្រិយភាពរបស់គណបក្សភឿថៃបានធ្លាក់ចុះបន្តិចបន្តួចដោយសារតែលោកស្រីមិនបានប្រកាសច្បាស់ថាគណបក្សភឿថៃនឹងមិនចូលរួមជាមួយគណបក្សដែលមានឈាមជ័ររដ្ឋប្រហារនោះទេ។

ការស្ទង់មតិនៅតែបង្ហាញថាគណបក្សលោកស្រីនឹងទទួលបានសំឡេងគាំទ្រច្រើនតែទំនងជាមិនគ្រប់គ្រាន់សម្រាប់កៅអីនាយករដ្ឋមន្ត្រីដោយសារបញ្ហារដ្ឋធម្មនុញ្ញដែលកែប្រែដោយយោធាដែលបានតែងតាំងសមាជិកព្រឹទ្ធសភា១៥០នាក់សម្រាប់បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។

លោកស្រីបាននិយាយសំដៅទៅគណបក្ស Palang Pracharath (PPRP) ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាវីត វង្សសូវណ្ណនិងគណបក្ស United Nation Party ដែលកំពុងតែងតាំងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់ អូចា។

លោកស្រីបាននិយាយថាមើលមុខខ្ញុំអោយច្បាស់។ ខ្ញុំចង់ឱ្យអ្នករាល់គ្នាប្រាកដថាខ្ញុំមិនចូលចិត្ត រដ្ឋប្រហារពីរ​ថ្មីៗចុងក្រោយនេះទេ។ខ្ញុំមិនទាន់បានឆ្លើយសំណួរនៃការបង្កើតរដ្ឋាភិបាលចម្រុះច្បាស់លាស់នៅឡើយទេ ដោយ​សារខ្ញុំចាត់ទុកអ្នកបោះឆ្នោតនិងប្រជាជាតិនេះដោយការគោរព។ ខ្ញុំក៏មិនឆ្លើយសំណួរទាំងនេះដែរ ព្រោះ​មិនទាន់បានធ្វើការបោះឆ្នោតនៅឡើយទេ។

ការស្ទង់មតិទូទាំងប្រទេសនាពេលថ្មីៗនេះដែលធ្វើឡើងដោយ Nida Poll ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ២០០០ នាក់ ចាប់ពីថ្ងៃទី ៣-៧ខែមេសា បានបង្ហាញថា ភឿថៃនៅតែជាគណបក្សដែលមានប្រ​ជាប្រិយ​ភាពបំផុត​សម្រាប់មណ្ឌលបោះឆ្នោត និងសមាជិកសភាក្នុងបញ្ជីគណបក្សដែលទទួលបាន ៤៧,២០% និង ៤៧% រៀងគ្នា។ ប៉ុន្តែចំនួនទាំងនេះបានធ្លាក់ចុះ ២,៥៥% សម្រាប់សមាជិកសភាមណ្ឌលបោះឆ្នោត និង ២,៨៥% សម្រាប់​សមា​ជិក​សភាក្នុងបញ្ជីគណបក្ស បើប្រៀបធៀបទៅនឹងការស្ទង់មតិ Nida Poll នៅថ្ងៃទី ១៩ខែមីនា៕

RELATED ARTICLES