យោងតាមទិន្នន័យចេញផ្សាយដោយអង្គការសហប្រជាជាតិបង្ហាញថាឥណ្ឌានឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកដោយវ៉ាដាច់ប្រទេសចិនដោយមានប្រជាជនជិតបីលាននាក់បន្ថែមទៀតនៅពាក់កណ្តាលឆ្នាំនេះ។
អ្នកជំនាញផ្នែកស្ថិតិចំនួនប្រជាជនដែលប្រើប្រាស់ទិន្នន័យពីមុនពីអង្គការសហប្រជាជាតិបានព្យាករណ៍ថាឥណ្ឌានឹងនាំមុខប្រទេសចិនក្នុងខែនេះ ប៉ុន្តែរបាយការណ៍ចុងក្រោយបំផុតពីស្ថាប័នសកលលោកមិនបានបញ្ជាក់កាល បរិច្ឆេទច្បាស់លាស់ថាពេលណាដែលការផ្លាស់ប្តូរនឹងកើតឡើងនោះទេ។

មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា មិនអាចបញ្ជាក់កាលបរិច្ឆេទបានទេ ដោយសារ ភាពមិនប្រាកដប្រជា អំពីទិន្នន័យដែលបានមកពីប្រទេសឥណ្ឌានិងចិនជាពិសេសចាប់តាំងពីជំរឿនចុងក្រោយរបស់ប្រទេសឥណ្ឌាត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១១ និងកាលបរិច្ឆេទបន្ទាប់ដល់ឆ្នាំ២០២១ត្រូវបានពន្យារពេលដោយសារ ការរាតត្បាត សកល ។
ទិន្នន័យប្រជាសាស្រ្តដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) បានប៉ាន់ប្រមាណចំនួនប្រជាជនរបស់ប្រទេសឥណ្ឌាចំនួន ១,៤២៨៦ពាន់លានធៀបនឹង១,៤២៥៧ ពាន់លាននាក់សម្រាប់ប្រទេសចិន។
របាយការណ៍ខាងលើនេះបាននិយាយថាប្រទេសចំនួនប្រាំបីនឹងមានចំនួនពាក់កណ្តាលនៃកំណើនដែលបានព្យាករណ៍នៅក្នុងចំនួនប្រជាជនពិភពលោកនៅឆ្នាំ ២០៥០៖ ប្រទេសទាំងនោះរួមមានសាធារណរដ្ឋប្រជាធិប តេយ្យកុងហ្គោ (DRC) អេហ្ស៊ីប អេត្យូពី ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្វីលីពីន និងតង់ហ្សានី។
ចំនួនប្រជាជននៅក្នុងប្រទេសចិនបានធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦០នៅពេលដែល មនុស្សរាប់លាននាក់បានអត់ឃ្លានស្លាប់ក្រោមគោលនយោបាយកសិកម្មដ៏មហន្តរាយរបស់អតីតមេដឹកនាំម៉ៅ សេទុង។
ទីក្រុងប៉េកាំងបានបញ្ចប់គោលនយោបាយកូនតែមួយដ៏តឹងរ៉ឹងរបស់ខ្លួនដែលបានដាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ចំ ពេលមានការភ័យខ្លាចនៃចំនួនប្រជាជនច្រើនពេកនៅឆ្នាំ២០១៦ហើយបានចាប់ផ្តើមអនុញ្ញាតឱ្យគូស្វាមីភរិយាមានកូនបីនាក់នៅឆ្នាំ ២០២១។

របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិក៏បានប៉ាន់ប្រមាណថាចំនួនប្រជាជនពិភពលោកនឹងកើនឡើងដល់៨,០៤៥ ពាន់លាននាក់នៅពាក់កណ្តាលឆ្នាំ ២០២៣។ប្រជាជនពិភពលោកបច្ចុប្បន្នគឺ៨,០៤៥ ពាន់លាននាក់។ យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ចំនួនប្រជាជននៃភពផែនដីទាំងមូល ត្រូវបានគេរំពឹងថានឹងធ្លាក់ ចុះនៅក្នុងឆ្នាំ ២០៩០ បន្ទាប់ពីមានការកើនឡើងដល់ទៅ ១០,៤ពាន់លាននាក់៕