Saturday, March 15, 2025
Homeតារាខ្មែរមាស សុខសោភា ៖ស្ដារមុខចង់យឺតពេល

មាស សុខសោភា ៖ស្ដារមុខចង់យឺតពេល

ភ្នំពេញ៖នៅឆ្នាំ២០២៣ នេះបទចម្រៀងប្រពៃណីខ្មែររបស់មាស សុខសោភា សម្រាប់ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរកាល​ពីពេលថ្មីៗនេះមិនសូវឭមានគេចាក់លាន់រំពងតាមទីវត្តអារ៉ាមដូចតារាវ័យក្មេងមួយចំនួនទៀតឡើយ តែបទនាង​បែជាមានសភាពស្ងប់ស្ងាត់ខុសប្លែកពីឆ្នាំមុនៗ​ទៅវិញ។​ប៉ុន្ដែគេ​កត់​សម្គាល់ថាបញ្ហាទាំងនោះគឺដោយ​សារតែ​សោ​​​ភា ទើបតែចាកចេញពីរាម ថ្មីៗពេក​ហេតុ​នេះហើយការចាប់ផ្ដើមធ្វើបទចម្រៀង​ថ្មីៗនៅផលិតកម្មផ្ទាល់​ខ្លួន​Camtrax ហាក់ដូចជា​យឺតយ៉ាវ​បន្ដិចទើបចេញវាយលុកទីផ្សារមិនទាន់ពេលវេលា​។តែអ្វីដែលគូរឲ្យកត់សម្គាល់​សុខ​សោភា នៅតែបន្ដចេញឃោសនាមុខជំនួញរបស់ថៅកែរាម ដូចមុនដដែល គឺហាក់គ្មាន​បញ្ហា​វិវាទ​​ណា​មួយ​ជាមួយផលិតកម្មនេះដូចគេសង្ស័យទេបើទោះជាក្រោយរាម បាត់បង់នាង​ធ្វើឲ្យ​ផលិតកម្មនេះលែងសូវ​មាន​​ទម្ងន់​ដូចមុនទៀតក្ដី។ដោយឡែកសម្រាប់Fan របស់សុខសោភា វិញពួកគេនៅតែមាន​ការ​ជឿរជាក់លើ​នាងថាអ្នក​ចម្រៀង​សំនៀងផ្អែមរូបនេះ​ទោះជា​ទៅដល់​ផលិតកម្មណាក៍នៅតែល្បី ព្រោះតែសម្ថភាពរបស់នាង ខណៈដែល​សោភា ផ្ទាល់ធ្លាប់ប្រាប់​អ្នក​យកព័តមាន​យើងថា​សម័​យ​​​នេះទៅហើយទោះជាច្រៀងដោយគ្មាន​ផលិតកម្មក៍​នៅ​តែ​ល្បី​បានដែរ។

 គូរកត់សម្គាល់ថាក្រៅពីមាស សុខសោភា តារាស្រីលំដាប់ជូរមុខដែលមិនសូវ​មានបទ​ចម្រៀងលេច​ធ្លោនា​រដូវ​ចូលឆ្នាំខ្មែរនេះមានដូចជាឱក សុគន្ធកញ្ញា ,សុគន្ធ និសា,សួស វីសា  និងពេជ្រ សោភា ជាដើម ខណៈដែល​មជ្ឈ​ដ្ឋានទូទៅមើលឃើញថាតារាថ្មីៗ​ចាប់​ផ្ដើមចេញ​មុខ​កាន់តែច្រើនទើបធ្វើឲ្យរៀមច្បង ហាក់ពិបាកទប់លំ​នឹងនា​ពេល​ខ្លះ តែសុខសោភា ដែល​មាន​ស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ គ្រប់គ្រង​Camtrax នោះ​ច្បាស់ជាមិន​បណ្ដោយ​ឲ្យ​នាងបន្ដចុះខ្សោយរហូតដល់ធ្លាក់កូដនោះទេ ព្រោះការចាកចេញ​ពីរាម នៅឆ្នាំ២០២៣ មិន​បន្ដច្រៀងនៅឆ្នាំទី៣ នេះមានន័យថាសោភា ព្យាយាមធ្វើឲ្យទីផ្សារ​ចម្រៀងរបស់​នាងមានការ​ប្រែប្រួលឡើងវិញ ខណៈដែលការច្រៀងនៅរាម ២ឆ្នាំនាងមិនសូវ​លេចធ្លោខ្លាំង​ឬមានបទផ្ទុះ​ដូចមុនឡើយ ពោល​​គឺនៅទ្រឹងហើយការផ្លាស់ប្ដូរទាំងស្រុងរបស់​នាងគឺការស្លៀកពាក់ប្លែកៗ​និងពេលខ្លះស៊ិចស៊ី ហ៊ានបញ្ចេញ​សាច់ជាងតារា​ផ្នែកយុវវ័យទៀត​ផង។ប៉ុន្ដែ​អ្នកជំនាញធ្វើ​ភ្លេង​​​(Composer)ម្នាក់នៅហង្សមាសបាន​ព្រមានសុខ​សោភា ថាការធ្វើ​ផលិតកម្ម​ខ្លួនឯង​មិន​មែនងាយស្រួយទេ ព្រោះការងារនេះត្រូវការធនធានមនុស្ស និងរចនា​សម្ព័ន្ធ​​ច្បាស់លាស់ តែបើសោភា មានតែប្ដីនិងបងប្រុសអន្ដរាគមន៍លើនាង​នោះមិនប្រាកដ​ថាជោគជ័យឡើយ ម្យាងបើធ្វើផលិតកម្មបានគ្រប់គ្នាមិនមែនម្លេះលោកឧកញ៉ាព្រាប សុវត្ថិ ដែល​មានទ្រព្យស្ដុកស្ដម​នោះនៅ​តែ​ច្រៀងឲ្យផលិតកម្មគេធ្វើអី?

 សូមបញ្ជាក់ថាទោះជាមាស សុខសោភា បានប្រកាសនៅឆ្នាំ២០២៣ នេះថានាងមិន​ទៅចូល​ច្រៀងនៅ​ផលិត​កម្មណាក្រៅពីCamtrax មែន តែអ្នកជំនាញសិល្បៈបានលើកឡើង​ថាសាររបស់សុខសោភា បែបនេះគឺគ្រាន់តែ​ជាសញ្ញាមួយផ្ដល់ឲ្យផលិតកម្មផ្សេងទៀត​ចូលចែ​ចូវប៉ុណ្ណោះ ហើយបើត្រូវតាមល័ក្ខខណ្ឌនាង​ចង់បាននោះ​សោ​ភា នឹងផ្លាស់ប្ដូរចិត្តជាមិនខាន។​ប្រភព​បានឲ្យដឹងថាមានផលិតកម្ម៣ដែលរងចាំត្រងយកសុខសោភា ក្រោយ​នាងលែងជា​តា​រា​​រាម នោះគឺថោន,ហង្សមាស និងGalaxy តែក្នុងចំណោមផលិតកម្មខាងលើនេះគឺមាន​តែ​Galaxy ទេ​​ដែលមានប្រៀបជាងគេព្រោះផលិតកម្មនេះបាន​ទាញយកតារាប្រុសល្បីៗទៅ​សឹង​អស់ ទើបខ្វះតារា​ស្រីចាប់​ដៃគូហេតុនេះបើសោភា ពិតជាចង់ប្រជែងទីផ្សារចម្រៀង​ឲ្យខ្លាំងក្លា​ឡើងវិញមែនគេជឿរថាការ​ងាកទៅច្រៀង​ដៃគូជាមួយលោកព្រាប សុវត្ថិ និងខេមរៈសិរីមន្ដ រួម​ទាំងលោកខេម ប្រាកដជាធ្វើឲ្យទស្សនិកជន​ចាប់អារម្មណ៍​ជាមិនខាន។តែសោភា ធ្លាប់​ប្រាប់​ថាGalaxy មិនដែលទាក់ទងនាងម្ដងណាឡើយ។

  ក្រៅពីមាស សុខសោភា តារាដែលមានផលិតកម្មផ្ទាល់ខ្លួននាពេលនេះមាន​ដូចជា​អ្នកនាងព្រំ រដ្ឋា ,លោក​​ខាន់ ជេមស៍ និងសាវិន ហ្វីលីព ជាដើម។សម្រាប់សុខសោភា វិញ​បច្ចុប្បន្នមិនត្រឹមតែមិន​ទាន់ច្បាស់​លាស់​រឿងទៅ​ជ្រក​ទ្រនុំថ្មីនោះទេ ប៉ុន្ដែដំណឹងនាងរៀប​អា​ពាហ៍ ពិពាហ៍ ជាមួយលោកអ៊ឹត រ៉ាដា ជាលើកទី៣ ដែលគេរំពឹងថានឹង​ធ្វើជាចំហនោះក៍​ស្ងាត់​ដូច​ចោលួចសេះតែម្ដង ក្រោយពួកគេចាប់ដៃគ្នា១៦ឆ្នាំ និងធ្លាប់រៀបការលួចលាក់​២លើក​មក​ហើយនោះ៕

RELATED ARTICLES