អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា បានទៅបំពេញ ទស្សនកិច្ចទីក្រុងគៀវលើកដំបូងចាប់តាំងពីការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ីដើម្បីបង្ហាញការគាំទ្រចំពោះអ៊ុយក្រែនខណៈដែលខ្លួនកំពុងរៀបចំបើកការវាយលុក។

លោកក៏ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី និងមន្ត្រីកំពូលផ្សេងទៀត។ ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើងមួយថ្ងៃមុនពេលលោកត្រូវទៅចូលរួមកិច្ចប្រជុំនៃសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនក្នុងប្រទេសអាល្លឺម៉ង់ដើម្បីសម្របសម្រួលការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងគៀវជាកន្លែងដែលលោក Stoltenberg ត្រូវបានគេរំពឹងថានឹងជំរុញឱ្យសម្ព័ន្ធមិត្តពន្លឿនការដឹកជញ្ជូនអាវុធ។
លោក Stoltenberg បានទៅគោរពដល់ទាហានអ៊ុយក្រែនដែលស្លាប់ ក្នុងសង្រ្គាម ហើយបានពិនិត្យ មើលសម្ភារៈ យោធារុស្ស៊ីដែលខូចដែលដាក់តាំងនៅលើទីលានកណ្តាលក្នុងទីក្រុង គៀវ។
ការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមតាំងថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ ២០២២ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ជម្លៀស រាប់លាននាក់ បំផ្លាញទីក្រុង និងបំផ្លិចបំផ្លាញសេដ្ឋកិច្ចអ៊ុយក្រែន។
មេដឹកនាំណាតូនឹងរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុង Vilnius ក្នុងខែកក្កដាជាកន្លែងដែលសម្ព័ន្ធភាពស្ថិតនៅ ក្រោម សម្ពាធដើម្បីផ្តល់ឱ្យទីក្រុងគៀវក្លាយជាសមាជិក។
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានគាំទ្រអ៊ុយក្រែន ដោយរដ្ឋជាសមាជិកបានបញ្ជូនអាវុធ ប៉ុន្តែមិនបាន ប្រយុទ្ធជាមួយកងទ័ពទៅទីនោះទេ។
អ៊ុយក្រែនមើលឃើញអនាគតរបស់ខ្លួននៅក្នុងសម្ព័ន្ធភាពណាតូហើយកាលពីខែកញ្ញាឆ្នាំមុនបានប្រកាសដាក់ពាក្យសុំចូលសម្រាប់សមាជិកភាពឲ្យបានលឿនបន្ទាប់ពីវិមានក្រឹមឡាំងបាននិយាយថាខ្លួនបានបញ្ចូលតំបន់អ៊ុយក្រែនចំនួនបួនជាទឹកដីរបស់ខ្លួន ។
ទីក្រុងម៉ូស្គូបានចាត់ទុកអង្គការណាតូថាជាសម្ព័ន្ធមិត្តយោធាអរិភាព។អ៊ុយក្រែនទទួលបានឯករាជ្យពីសហភាព សូវៀតដឹកនាំដោយរុស្ស៊ីក្នុងឆ្នាំ ១៩៩១៕