រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា មីស៊ីលPatriot របស់អាមេរិកបានមក ដល់អ៊ុយក្រែន ហើយ ដោយផ្តល់ក្តីសង្ឃឹមដល់ទីក្រុងគៀវនូវខែលថ្មីមួយដែលគេបានស្វែង រកជាយូរមកហើយដើម្បីប្រឆាំងនឹង ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ។

សហរដ្ឋអាមេរិកបានយល់ព្រមកាលពីខែតុលា ដើម្បីបញ្ជូនប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស ដែលអាចកំណត់ គោលដៅប្រឆាំងទៅលើយន្តហោះ មីស៊ីលហ្វូង និងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលរុស្ស៊ីធ្លាប់ប្រើមកលើតំបន់ លំនៅដ្ឋាន និងបណ្តាញថាមពលអ៊ុយក្រែននាពេលកន្លងមក។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បាននិយាយនៅក្នុងសង្គមTweeterថា ថ្ងៃនេះមេឃដ៏ ស្រស់ស្អាតរបស់អ៊ុយក្រែន កាន់តែមានសុវត្ថិភាព។
ជាមួយគ្នានេះដែរលោកReznikov បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងហុល្លង់តែមិនបាន ប្រាប់ថាតើប្រព័ន្ធមីស៊ីលចំនួនប៉ុន្មានត្រូវបានបញ្ជូន ឬនៅពេលណាដែលប្រព័ន្ធមីស៊ីល ផ្សេងទៀតបានទៅដល់ នោះទេ។
អាមេរិក បន្ថែមជំនួយយោធា៣២៥លានដុល្លារឲ្យអ៊ុយក្រែន
រដ្ឋបាលប្រធានាធិបតីអាមេរិក បានប្រកាសផ្តល់ជំនួយយោធាថ្មីចំនួន ៣២៥ លានដុល្លារសម្រាប់អ៊ុយក្រែន កាលពីថ្ងៃពុធ ទី១៩ខែមេសា សម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី រួមទាំងគ្រាប់រំសេវបន្ថែម សម្រាប់ប្រព័ន្ធរ៉ុក្កែត ចល័តខ្ពស់ (HIMARS) មីស៊ីលទំនើប និងគ្រាប់មីនប្រឆាំងរថក្រោះ។
វាគឺជាកញ្ចប់សន្តិសុខទី ៣៦សម្រាប់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ គិតជា ទឹកប្រាក់សរុប ជាង៣៥,៤ ពាន់លានដុល្លារ៕