Saturday, March 15, 2025
Homeតារាខ្មែរស្រីស្អាតរ៉េត ស៊ូហ្សាណា ៖ឯកា ក្រោយបាត់កូន​លោក​ឧកញ៉ា ៤ខែ

ស្រីស្អាតរ៉េត ស៊ូហ្សាណា ៖ឯកា ក្រោយបាត់កូន​លោក​ឧកញ៉ា ៤ខែ

ភ្នំពេញ៖តារាចម្រៀងធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា បានឃ្លាតចេញពីកូន​លោកឧក​ញ៉ា​ព្រាប សុវត្ថិ តាំងពី​ដើមឆ្នាំ២០២៣ នេះមកម្លេះ ពោលគឺរយៈពេលជិត៤ខែមកហើយដែល​ស្រី​ស្រស់និងកំលោះរូបសង្ហារសុវត្ថិ មុនី​នាគ លែងបង្ហាញមុខរួមគ្នាបែបស្និតស្នេហ៍ទៀតហើយ​តារា​វ័យ​២៣ឆ្នាំរូបនេះច្រើនតែបង្ហាញខ្លួនតែម្នាក់ឯងគ្មាន​បុរសណាតាមនែបនិត្យកាយ៉ា​នោះ​ទេ ខណៈដែលឪពុកម្ដាយនាងនៅបន្ដតាមការពារនាងគ្រប់វិនាទីដូចមុន ពោល​​គឺមិនអាច​ធ្វែស​ប្រហែសជាដាច់ខាត។ភាពប្រែប្រួលពីទំនាក់ទំនងរបស់ស៊ូហ្សាណា និងមុនីនាគ កើត​មាន​ក្រោយពី​លោកជំទាវឡុង ស្រីមុំ ភរិយាលោកឧកញ៉ាព្រាប សុវត្ថិ បានប្រកាសថាកូនកំ​លោះ​គាត់គ្មានទំនាក់​ទំនង​ស្នេហាស៊ីជម្រៅជាមួយហ្សាណា ដូចពាក្យចចាមអារ៉ាមនោះទេ ហើយលោកស្រីបញ្ជាក់​ថាការដែលគាត់​ចេញ​មុខ​មកនិយាយរឿងនេះព្រោះបារម្ភខ្លាចនារីផ្សេងៗលែងហ៊ានស្រលាញ់កូនកំលោះរបស់គាត់។ក្រោយមានការ​ថ្លែងរបស់ប្រពន្ធលោកព្រាប សុវត្ថិ បែបនេះនាងស៊ូហ្សាណា គ្មានប្រតិកម្មតបឬចេញសញ្ញាណាមួយ​បែបខូច​ចិត្តនោះទេ ប៉ុន្ដែនាងនិងកូនលោកសុវត្ថិ លែងដើរចូលគ្នាឬថតវីដេអូចេញតាមTik Tok រួមគ្នាដូចមុនទៀត​ហើយ​។ប្រភពបានឲ្យដឹងថាស៊ូហ្សាណា ក៍គ្មានគម្រោងចាប់ដៃមុនីនាគ ជាថ្មីដែរ ព្រោះថាកូន​ទី២លោកសុវត្ថិ រូបនេះក៍​បានផុតកុងត្រាជាមួយផលិតកម្មចាស់ហើយ​អាចបង្ហាញខ្លួនជាមួយ​ទ្រនុំ​ថ្មីជា​មួយឪពុកនិងបងប្រុស​របស់គេ​ផង​ដែរ។

 គូរកត់សម្គាល់ថារ៉េត ស៊ូហ្សាណា មានភាពមមាញឹកក្នុងអាជីពសិល្បៈ​ច្រើនទាំងការ​ចេញ​​ច្រៀង​សម្ដែងតាម​ឆាក​តន្រ្ដី និងស្ពតពាណិជ្ជកម្មធំៗហើយនៅឆ្នាំ២០២៣ នេះស្រីស្អាត​នៅ​តែដណ្ដើមបានទីផ្សារចម្រៀងផ្នែក​យុវវ័យ​លេច​ធ្លោជាងគេនៅ​ហង្សមាសទោះជាទឹកដម​សម្លេងរបស់នាងត្រូវបានអ្នកជំនាញសិល្បៈ​ថាការច្រៀងបទជាភា​សារ​ខ្មែរនៅមានកម្រិតហើយត្រូវការពេលវេលាបន្ថែមទៀតក្ដី។ចំពោះការបញ្ចប់មន្ទិលស្នេហ៍រវាងនាង​ស៊ូហ្សា​ណា និង​កូន​ឧកញ៉ាព្រាប សុវត្ថិ នៅឆ្នាំ២០២៣ នេះធ្វើឲ្យបុរសកាន់តែច្រើនដាក់មុខសញ្ញានៃ​ការប្រម៉ា​ញ់បេះដូង​នាងក្រមុំមានសម្រស់ត្រេមុខស្រដៀងកូនកាត់ជប៉ុននេះឡើងវិញ តែនាងហ្សាណា នៅតែមិន​ទាន់​ហ៊ានបង្ហាញ​មុខ​បុរសដែលនាងទុកចិត្តថ្មីដូចកូនលោកជំទាវស្រីមុំ ឡើយ ស្រប​ពេល​ដែល​​កាលពីដើមឆ្នាំ២០២០ នាងធ្លាប់​បង្ហា​ញ​សញ្ញា​មានម្ចាស់ចិត្តតាមរយៈ​ការដឹកដៃ​ប្រុស​​​ម្នាក់​​​បាំងមុខ តែជិត៤ខែនេះរឿងរ៉ាវនោះក៍​ស្ងប់ស្ងាត់ទៅ​វិញដែរ​។ប្រភពបានឲ្យដឹងថា​នាង​​ស៊ូ​ហ្សាណា អាចនឹងពិបាកគេចអន្ទាក់ស្នេហ៍មន្រ្ដីធំខ្លះដែលលង់សម្រស់នាង ហើយប្រ​សិនបើ​តារា​ធ្មេញចំពើសរូបនេះចង់បានតំណែងជំទាវនោះវាមិនមែន​នៅឆ្ងាយពី​កណ្ដាប់ដៃ​នាង​​ឡើយ​។តែតាម​ព័តមានថាបើសិនជានាងហ្សាណា ផ្ទុះរឿងអាស្រូវស្នេហ៍​ណាមួយនោះ​ក្រុម​គ្រួសារ​នាង​មិនអនុញ្ញាត្តិឲ្យ​នាង​លេង​​សិល្បៈតទៅទៀតទេព្រោះ​ឪពុកម្ដាយនាងបាន​ដាក់ល័ក្ខ​ខណ្ឌ​ឲ្យ​នាងយកជម្រើសការសិក្សារជាជំហានទី១ ការងារសិល្បៈជាជម្រើសទី២។

 រ៉េត ស៊ូហ្សាណា នៅមិនទាន់រកបានដៃគូទី៤សាកសមក្នុងការច្រៀងសម្ដែង​ជាមួយ​នាង​ជាថ្មីឡើយ​ក្រោយនាង​បាត់បង់តារាធ្លាប់ចាប់ដៃនាងដល់ទៅ២ដួងនោះគឺលោកដួង វីរៈ​សិទ្ធ និងសុវត្ថិ មុនីនាគ ខណៈដែលមុននេះ​នាង​ក៍​បានសាកល្បងច្រៀងនិង​សម្ដែងជាមួយ​លោក​​​លីម តិចម៉េង ផងដែរ តែអត់សូវទទួលបានការ​ចាប់អារម្មណ៍​ច្រើន​ឡើយ។​អ្នកជំនាញ​សិល្បៈ​បានលើកឡើងថាទោះជានាងហ្សាណា លេចធ្លោយ៉ាងណាក៍នាងមិនអាច​ឈាន​ទៅ​ជំនួស​តា​រាស្រីលំដាប់ជូរមុខរបស់ហង្សមាសដូចជាឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និងសុគន្ធ និសា បានដែរ ព្រោះថាទាមទារពេលវេលាច្រើនថែមទៀត។ដោយឡែក​ការដណ្ដើមភាពលេច​ធ្លោ​​ក្នុងទីផ្សារយុវវ័យក៍ហ្សាណា ប្រឈមគូប្រជែងធំនាងតន់ ច័ន្ទសីម៉ា ព្រោះសីម៉ា មានដៃគូ​ល្អ​បំផុតនៅឆ្នាំ២០២៣ គឺលោកព្រាប សុវត្ថិ ,ខែម ប៊ុន​ថៃ និងខេម តែហ្សាណា រកដៃគូយល់​ចិត្ត​ដែលអាចផ្ដល់ជំនួយឲ្យនាងលេចធ្លោថែមទៀតអត់ទាន់​បាន។ប៉ុន្ដែយ៉ាងណាតារាសាច់​សខ្ចីរូបនេះស្ថិតក្នុងចំណោមតារាវ័យក្មេងដែលមាន​ទ្រព្យច្រើននារយៈពេលចុង​ក្រោយ​នេះ​មានដូចជានាងថន លក្ខិណា ,នី មុនីនាថ  និងមាន សូនីតា ជាដើមដែល​ពួកគេមានផ្ទះកម្មសិទ្ធិ​ផ្ទាល់​ខ្លួន​តម្លៃ​រាប់​សែនដុល្លារ។

 ទស្សនិកជនរងចាំមើលថានាងស៊ូហ្សាណា នឹងជ្រើសយកបុរសរូបណាទៅ​ធ្វើជាដៃ​គូជំនួស​កូនលោកឧកញ៉ា​ស្នាយ​?

RELATED ARTICLES