ភ្នំពេញ៖ឱក សុគន្ធកញ្ញា ត្រូវបានតារាចម្រៀងរួមអាជីពនិងFan ជម្រុញឲ្យនាងពពោះយកកូនទី២ តាំងពីថ្ងៃខួបអាពាហ៍ ពិពាហ៍ គម្រប់៣ឆ្នាំ កាលពីថ្ងៃទី១៦ ឧសភា ២០២២ ហើយតាមព័តមានថានាងចង់បានកូនស្រី។ប៉ុន្ដែពេលនេះ រំលងជិត១ឆ្នាំទៅហើយពោលគឺកៀកថ្ងៃប្រារពខួបមង្គលការ៤ឆ្នាំចូលមកដល់តែសុគន្ធកញ្ញា នៅតែមិនហ៊ានប្រ ថុយយកកូនថែមតាមយោបល់មិត្តភក្ដិនិងអ្នកគាំទ្ររបស់ខ្លួននោះទេ ។តែផ្ទុយទៅវិញសុគន្ធកញ្ញា បែជាប្រឹង សម្រកទម្ងន់ឲ្យរាងមកដូចកាលមានកូន បើទោះជាលទ្ធផលមិនទាន់បានដូចចិត្តព្រោះតែនាងនៅមានព្រលឹងជាងមុននៅឡើយក្ដី។

ប្រភពបានឲ្យដឹងថាឱក សុគន្ធកញ្ញា អាចនឹងមិនហ៊ានប្រថុយយកូនទី២ឆាប់ៗតាមអ្នកជុំវិញខ្លួននាងជម្រុញ នេះគឺដោយសារតែប្អូនថ្លៃថៅកែហង្សមាសរូបនេះបារម្ភអាជីពចម្រៀងរបស់នាងកាន់តែចង្អៀតហើយមិន អាច រក្សារតំណែងជាតារាស្រីលំដាប់ជូរមុខបានតទៅទៀត ព្រោះថាក្រោយនាងមានកូនប្រុស១នេះគ្រប់គ្នាបានមើលឃើញថាទីផ្សារចម្រៀងតារាវ័យ៣៦ឆ្នាំរូបនេះ មិនសូវខ្លាំងក្លាដូចកាលនៅលីវឡើយ។ប៉ុន្ដែបើសុគន្ធកញ្ញា ហ៊ាន យកកូនថែមនោះគេអាចសន្និដ្ឋានបានថាសុភមង្គលរបស់នាងនិងកើនទ្វេដងជាមិនខាន ព្រោះថាក្រោយនាងបង្កើតបានកូនប្រុស១អាយុជាង៣ឆ្នាំនេះ ស្វាមីនាងលោកអ៊ឹង សុខលី ស្រលាញ់និងថ្នាក់ថ្នមនាងលើសគ្រា ផ្ដើម ស្នេហ៍ដំបូង ហេតុនេះបើបានកូនទី២នឹងត្រូវប្ដីផ្គាប់ចិត្តទេ្វដងជាមិនខាន។

គេកត់សម្គាល់ថាមិនមែនតែឱក សុគន្ធកញ្ញា ម្នាក់ប៉ុណ្ណោះទេដែលអេះអុញរឿងពពោះយកកូននាពេលនេះ ប៉ុន្ដែ តារាចម្រៀងរួមទ្រនុំជាមួយនាងអ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា ឯណ្ណោះវិញរៀបការប្ដីជាង៥ឆ្នាំ នៅតែ គ្មានក្លិនកូនង៉ានោះបានប្រកាសថារៀបគម្រោងយកកូនតាំងពីឆ្នាំ២០២១ ម្លេះតែពេលនោះបរាជ័យព្រោះ នាង កើតកូវីដ ហើយនៅឆ្នាំ២០២២ បានដាក់ផែនការណ៍យកកូនម្ដងទៀត តែលទ្ធផលនៅតែសូន្យទើបធ្វើឲ្យក្រុមគ្រួ សារទាំងសងខាងដែលជម្រុញនាងឲ្យយកកូនតាំងពីរៀបការនៅថ្ងៃទី០១ ធ្នូ ឆ្នាំ២០១៧ នោះស្រងាកចិត្តគ្រប់គ្នា តែម្ដង ទើបFan ខ្លះសង្ស័យថានិសា ពន្យាពេលយកកូនព្រោះនាងនៅស្ដាយកើបលុយពីសិល្បៈ។អ្នកគាំទ្រសុគន្ធ និសា ខ្លះបានព្រមាននាងថាបើនិសា នៅតែចិត្តមិនដាច់រឿងពពោះព្រោះខ្លាចមានកូដធ្លាក់កូដ លែងសូវល្បីដូចតារារៀមច្បងខ្លះនោះប្រាកដជានាងអាចប្រឈមការអត់កូនដូចមាស សុខសោភា ដែលមាន ប្ដី១៦ ឆ្នាំរកតែកូនង៉ា១បីប្រលែងលេងអត់បាននោះជាមិនខានឡើយ។ប៉ុន្ដែក្នុងជំនួបជាមួយនិសា នាងវាចាថា រឿងយកកូននេះរូបនាងនិងស្វាមីបានពិភាក្សាគ្នាអស់ទៅហើយថាចង់បានទៅតាមគម្រោងការណ៍ច្បាស់លាស់ មិនចង់មានកូនដោយចៃដន្យនោះទេ ហេតុនេះនាងថាតារាខ្លះរៀបការរួចមានកូននោះគឺមកពីពួកគេដល់ពេល ដែលចាំបាច់ត្រូវតែយកកូនតែម្ដង។

គូរបញ្ជាក់ថាតារាដែលមានកូនហើយធ្វើឲ្យទីផ្សារចម្រៀងធ្លាក់ចុះជាងមុនមានដូចជាអ្នកនាងយក់ ថិតរដ្ឋា,សួស វីសា ,ពេជ្រ សូលីកា និងឱក សុគន្ធកញ្ញា នេះឯង។ប៉ុន្ដែរឿងរ៉ាវនេះអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ អះអាងថាតារាៗមិនគូរបារម្ភពេកទេ ព្រោះមនុស្សកើតមកត្រូវតែមានគូរ មិនអាចនៅម្នាក់ឯងបានរហូតឡើយ ហេតុនេះការមានកូនជារឿងធម្មតា ហើយជាក់ស្ដែងដូចជានាងBeyonc’e អីចឹងមានប្ដីមានកូនហើយម៉េចបានគេនៅតែល្បីដដែល?

ឱក សុគន្ធកញ្ញា ទោះជាលែងសូវមានបទផ្ទុះដូចមុនក្ដី ប៉ុន្ដែគេឃើញទីផ្សារស្ពតពាណិជ្ជកម្មរបស់នាង នៅតែល្អ ទើបប្រាក់ចំណូលពីសិល្បៈរបស់នាងមិនធ្លាក់ចុះខ្លាំងនោះទេ។ចំពោះសុគន្ធ និសា វិញការអត់ទាន់មានកូន នេះ ធ្វើឲ្យនាងនៅតែក្ដាប់ការងារសិល្បៈបានច្រើនទាំងការចេញច្រៀងសម្ដែងនិងស្ពតបើទោះជាលែងសូវមានបទ ល្បីៗដូចមុនក្ដី តែនាងប្រឈមធ្វើឲ្យចំណងស្នេហាជួបហានិភ័យព្រោះមានប្ដីប្រពន្ធតារាជាច្រើនមកហើយរៀប ការរួចអត់កូន នាំឲ្យជីវិតគូស្នេហាសោះកក្រោះរហូតចែកផ្លូវគ្នាដើរទៀតផង។

ទស្សនិកជនរងចាំមើលថា តើឱក សុគន្ធកញ្ញា ឬ សុគន្ធ និសា នឹងពពោះកូនបានជោគជ័យនៅឆ្នាំ២០២៣ ?