យន្តហោះចម្បាំងទំនើប Sukhoi-34 របស់រុស្ស៊ីបានទម្លាក់គ្រាប់បែក២គ្រាប់ដោយចៃដន្យទៅលើទីក្រុងBelgorodរបស់ខ្លួនដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសអ៊ុយក្រែនកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២០ មេសាបណ្តាលឲ្យ មនុស្ស៣នាក់រងរបួសនិងខួចខាតទ្រព្យសម្បត្តិមួយចំនួន។

អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នពេញមួយយប់ ហើយបាននិយាយថា មានរណ្ដៅដីទំហំ ២០ ម៉ែត្រឆ្លងកាត់នៅតាមដងផ្លូវធំមួយ។ លោកបន្ថែមថា រថយន្ត៤ គ្រឿង និងអគារអាផាតមិន៤បានរងការខូចខាត។
លោក Vyacheslav Gladkov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា សូមអរគុណព្រះ ជាម្ចាស់ដែលមិនមានអ្នកស្លាប់ទេ” ដោយបន្ថែមថាអគារផ្ទះល្វែងមួយត្រូវបានជម្លៀសចេញពេញមួយយប់។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្ទុះនៅក្នុងទីក្រុងBelgorodក្បែរអ៊ុយក្រែន គឺជា លទ្ធផលនៃការទម្លាក់គ្រាប់រំសេវសង្គ្រោះបន្ទាន់។
កាលពីថ្ងៃទី ២០ ខែមេសា ក្នុងអំឡុងពេលហោះហើរយន្តហោះ Su-34 របស់កងកម្លាំងអាកាសយានិក ពីលើទី ក្រុង Belgorod មានភាពមិនប្រក្រតីនៃគ្រាប់បែកយន្តហោះដែលភ្ជាប់នឹងយន្តហោះ បណ្តាលឲ្យវាធ្លាក់ចុះ ការ ស៊ើបអង្កេតមួយ ក្រសួងបាននិយាយថាកំពុងដំណើរការ៕