Monday, July 7, 2025
Homeតារាខ្មែរសុខ ស្រីនាង បន្ដស្ងាត់ដំណឹងរៀបការប្ដីលើកទី២

សុខ ស្រីនាង បន្ដស្ងាត់ដំណឹងរៀបការប្ដីលើកទី២

ភ្នំពេញ៖សុខ ស្រីនាង បានប្រែប្រួលច្រើននៅដើមឆ្នាំ២០២៣ នេះដូចជានៅ​រដូវក្ដៅតារា​ល្បីៗ​ជាច្រើនដួង​សម្រុក​ចេញច្រៀងសម្ដែងតែនាងបែជា​ឆ្លៀតយកឱកាសនេះទៅលំហែ​កា​យ៉ា​ជាបន្ដបន្ទាប់នៅក្រៅស្រុកដូច​ជាថ្មីៗនេះ​នាងបានទៅដើរលេងនៅប្រទេស​ជប៉ុនហើយ​អា​រម្មណ៍ជក់ចិត្ត​ដិត​ដាមនិងផ្កាសាគូរ៉ា បន្ទាប់ពីនាងបានទៅ​ប្រ​ទេស​បារាំង ,សាំងហ្គាពួរ និម៉ាឡេ​ស៊ីជា​ដើម។​សម្រាប់ការទៅដល់ប្រទេសជប៉ុនរបស់ស្រីនាង លើកនេះក៍ដូច​ជា​នៅ​ប្រទេស​ផ្សេង​ៗទៀតដែរ ពោលគឺអ្នកមេម៉ាយស្រស់សោភា រូបនេះអត់បង្ហាញអ្នករួមដំណើរឡើយ បើ​ទោះជា​សកម្ម​ភាព​​របស់នាងហាក់ដូចជាកំពុងតែពិសោធន៍ស្នេហ៍ថ្មីមែន ប៉ុន្ដែបុរស​ពិសេស​ក្នុង​​បេះ​ដូងនាង​នោះអត់​ដែល​​​​បង្ហា​ញ​ខ្លួនជាសាធារណៈជាមួយតារាហង្សមាសរូបនេះ​ម្ដងណា​ទេ​ តែរឿងស្រីនាង ព្យាយាម​លាក់ស្នេហ៍ថ្មី​នេះគឺមានរយៈពេល១៣ឆ្នាំទៅហើយ ពោលគឺ​តាំង​ពីនាងបានចែកផ្លូវជាមួយ​អតី​ត​​ប្ដីលោកស៊ី សុវត្ថិ កាលពី​ឆ្នាំ​២០១០ ម្លេះ ខណៈដែលអ្នកមេ​ម៉ាយ​​ក្នុងសិល្បៈពេលនេះរក​បាន​​​ម្ចាស់ចិត្តថ្មីជាបន្ដបន្ទាប់ដូចជាពេជ្រ សោភា,​ពេជ្រ សូលីកា ,សុខ សោម៉ាវត្តី និងប៉ាច គីមមួយ ជាដើម។ការមិនដាច់ចិត្តបញ្ចេញមុខអនាគត​ស្វាមីរបស់​ស្រី​នាង នាពេលនេះគេអាច​សន្និដ្ឋានបានថាមកពីនាងមិនទាន់មានភាពច្បាស់​លាស់ជាមួយ​គ្នា១០០% និងម្យាង​ទៀត​ខ្លាច​ប៉ៈពាល់ដល់អាជីពសិល្បៈទើបចេះតែបង្ហាញខ្លួនបែបឯកា​ជាង​១ទសវត្សន៍មកនេះ បើ​ទោះជាទាំង​រូបសម្រស់ និងភាពល្បីឈ្មោះរបស់នាង​គេជឿរជាក់​ថាស្រី​នាង ប្រាកដជាមាន​បុ​រសជាច្រើនចង់ចូល​ទៅស្អំរបួស​បេះដូងនាងក្ដី។

  គូរកត់សម្គាល់ថាសុខ ស្រីនាង មិនសូវមានសកម្មភាពសិល្បៈលេចធ្លោទេ នារយៈ​ពេល​​ចុងក្រោយនេះទេ បើទោះជាហង្សមាសធ្លាប់លើកស្ទួយនាងតាមរយៈ​ការឲ្យចាប់ដៃ​ជាមួយ​ឱក សុគន្ធកញ្ញា លេងចម្រៀង​ខ្សែ​រឿង”ស្នេហាខ្ញុំផ្លូវ២”និងឲ្យតំណែង​តួឯករឿង​”រាជនីយភូមិ​គ្រិះ​”ក្ដី។ប៉ុន្ដែស្រីនាង នៅមានសង្ឃឹម១ច្រក​ទៀត​នោះគឺនៅពេលដែលភាព​យន្ដខ្នាត​​ធំរបស់ហង្ស​មាស​រឿង”ខ្ញុំមានញ្ញាណលើស “ដែលមានរូបនាងជាតួឯក​ជំនួសឱក សុគន្ធកញ្ញា ត្រូវដាក់​បញ្ចាំង​នាពេលខាងមុខនេះ ស្របពេលដែលតំណែងធំនាងជា​គណៈ​កម្មា​ការ Cambodian Idol Junior រដូវកាលទី២ ត្រូវបានបាត់បង់ ហើយថៅកែមិនទាន់ឲ្យតំណែង​ថ្មីលួងចិត្ត​នោះគេ​ជឿរ​ថាស្រីនាង ប្រាកដជាមិនរីករាយឡើយ ហេតុនេះហើយបានជាមួយ​រយៈ​​នេះនាងជ្រើស​ផ្លូវទៅដើរលេង​នៅបរ​ទេសជាបន្ដបន្ទាប់ ខណៈដែលបទចម្រៀងរបស់​នាងក៍មិនទាន់មានបទ​ណាល្បីលេចធ្លោខ្លាំងដែររយៈ​ពេលជា​ច្រើនខែមក​ហើយ​។ប៉ុន្ដែតាម​ប្រភពពីអ្នកដឹកនាំភាពយន្ដនៅហង្សមាសបានឲ្យដឹងថាស្រីនាង នៅតែត្រូវបាន​ថៅកែលើកឲ្យ​ធ្វើជាតួឯកហង្សមាស​ក្នុង​រឿង​​ថ្មីៗទៀតឲ្យតែនាងចង់ ព្រោះDirector ពេញចិត្តសម្ថភាពនិង​សម្រស់​របស់នាង​ដែល​មិន​វះកាត់កែកុនដូចតារាផ្សេង ពោលគឺនៅរក្សារធម្មជាតិសឹង​តែគ្រប់​ផ្នែកទាំងអស់។

 ក្រៅពីសុខ ស្រីនាង តារាដែលទុកជីវិតជាស្រ្ដីម៉ាយជាច្រើនឆ្នាំមិន​ព្រមរៀបការប្ដី​ថ្មីមាន​ដូចជាអ្នកនាងអឿន ស្រី​មុំ និងសឿន ផាផួង ជាដើម។សម្រាប់ស្រីនាង វិញតាំងពីក្រោយ​នាង​ធ្លាក់ខ្លួនមេម៉ាយភ្លាមៗម្លេះ ដែលអតីត​ស្វាមី​នាងបានដៅថាបុរសណាអាចក្លាយទៅជាស្វាមី​នាង​បានគឺទាល់តែមានអំណាច និងលុយ ទៅព្រមជាមួយគ្នា​ទើប​​អាចរក្សារចំណង​ស្នេហា​បាន​។ដោយសារតែអតីតគូស្នហ៍ជូនដំណឹងឲ្យបុរសៗ​ទាំងឡាយដឹងពីចំណុច​សំ​ខាន់​បែបនេះ​ហើយទើបស្រីនាងជ្រើសផ្លូវសាងស្នេហាដោយមិនបើកចំហ អស់ជាច្រើនឆ្នាំមកនេះ រហូត​មាន​អ្នក​ខ្លះសង្ស័យថាម្ចាស់ចិត្តថ្មីរបស់តារាវ័យ៣៦ឆ្នាំ រូបនេះអាចនឹងគេចមុនផុតពី​លោក​សុវត្ថិ បានកំណត់នេះ​ទៀតផង​។ប៉ុន្ដែស្រីនាង បានរក្សារភាពស្ងៀមស្ងាត់និងមិនដែល​មានដំ​ណឹង​ចង់រៀបការប្ដីជាលើកទី២នោះទេ បើទោះជា​អ្នក​រួមអាជីព និងអ្នកនៅជំវិញខ្លួននាង​ជម្រុញ​នាងយ៉ាងណាក្ដី។

 មជ្ឈដ្ឋានមហាជនរងចាំមើលថាតើសុខ ស្រីនាង នឹងចង់គេចរឿងចូលរោងការជាលើក​ទី២ជា​រៀងរហូត ដូចសុខ សោ​ម៉ាវត្តី ឬយ៉ាងណា?

RELATED ARTICLES