គ្រូបង្វឹកបណ្ដោះអាសន្នលោក Frank Lampard បាននិយាយកាលពីថ្ងៃអង្គារថា ខ្សែការពារ Reece James និងខ្សែបម្រើ Mason Mount របស់ Chelsea នឹងអវត្តមានពេញមួយរដូវកាលនេះ ដោយសារបញ្ហារបួស។
Lampard បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួតប្រឺមីញេលីកជាមួយនឹងក្រុមBrentfordថាJamesនឹងមិនមានវត្តមានសម្រាប់រដូវកាលដែលនៅសល់នោះទេ។ កីឡាករMount ក៏ដូចគ្នាដែរ។គាតប្រហែលជាអាចចូលរួមប្រកួតចុងក្រោយប៉ុន្តែមិនទំនងទេថាគាត់អាចចូលលេងបាន។ខ្ញុំពិតជាមានការខកចិត្តខ្លាំងណាស់។
ជាមួយគ្នានេះដែរកីឡាករKai Havertz នៅតែតស៊ូជាមួយជង្គង់របស់គាត់ ប៉ុន្តែគួរតែអាចវិលត្រឡប់ចូលទីលានបានសម្រាប់ចុងសប្តាហ៍នេះ។

ក្លឹបChelseaមាន៥ពិន្ទុតាមពីក្រោយគូប្រជែងក្លឹបទីក្រុងឡុងដ៍ភាគខាងលិចរបស់ពួកគេ ខណៈដែល Lampard កំពុងស្វែងរកជ័យជម្នះជាលើកដំបូងរបស់គាត់ចាប់តាំងពីការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Stamford Bridge បន្ទាប់ពីការចាកចេញរបស់ Graham Potter ។
Lampard ដែលបានចាញ់ ៥ប្រកួតដំបូងរបស់គាត់បាននិយាយថាខ្ញុំនឹងមិនរំពឹងអ្វីនៅក្នុងកីឡាបាល់ទាត់នោះទេប៉ុន្តែយើងបានចូលមកក្នុងក្លឹបមួយដែលមានការលំបាករួចទៅនិងមិនមានពេលវេលាច្រើនសម្រាប់កែលម្អ។
“កត្តាជាច្រើនចំពោះការប្រកួតទាំងបួនដែលខ្ញុំបាននៅទីនេះ ក្រុម និងក្លឹបមានការតស៊ូមួយរយៈ យើងនៅទីនេះដើម្បីជួយ។ អ្វីៗនឹងមិនផ្លាស់ប្តូរក្នុងរយៈពេលដ៏ខ្លីនោះទេ៕