Monday, July 7, 2025
Homeកីឡាអន្ដរជាតិLampard ៖James និង Mount អវត្តមានរហូតចប់ រដូវកាល

Lampard ៖James និង Mount អវត្តមានរហូតចប់ រដូវកាល

គ្រូបង្វឹកបណ្ដោះអាសន្នលោក Frank Lampard បាននិយាយកាលពីថ្ងៃអង្គារថា ខ្សែការពារ Reece James និងខ្សែបម្រើ Mason Mount របស់ Chelsea នឹងអវត្តមានពេញមួយរដូវកាលនេះ ដោយសារបញ្ហារបួស។

Lampard បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួតប្រឺមីញេលីកជាមួយនឹងក្រុមBrentfordថាJamesនឹងមិន​មានវត្តមានសម្រាប់រដូវកាលដែលនៅសល់នោះទេ។ កីឡាករMount ក៏ដូចគ្នាដែរ។គាតប្រហែលជា​អាច​ចូលរួមប្រកួតចុងក្រោយប៉ុន្តែមិនទំនងទេថាគាត់អាចចូលលេងបាន។ខ្ញុំពិតជាមានការខកចិត្តខ្លាំងណាស់។

 ជាមួយគ្នានេះដែរកីឡាករKai Havertz នៅតែតស៊ូជាមួយជង្គង់របស់គាត់ ប៉ុន្តែគួរតែអាចវិលត្រឡប់ចូល​ទីលាន​បានសម្រាប់ចុងសប្តាហ៍នេះ។

ក្លឹបChelseaមាន៥ពិន្ទុតាមពីក្រោយគូប្រជែងក្លឹបទីក្រុងឡុងដ៍ភាគខាងលិចរបស់ពួកគេ ខណៈដែល Lampard កំពុងស្វែងរកជ័យជម្នះជាលើកដំបូងរបស់គាត់ចាប់តាំងពីការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Stamford Bridge បន្ទាប់ពីការចាកចេញរបស់ Graham Potter ។

Lampard ដែលបានចាញ់ ៥ប្រកួតដំបូងរបស់គាត់បាននិយាយថាខ្ញុំនឹងមិនរំពឹងអ្វីនៅក្នុងកីឡាបាល់​ទាត់នោះ​ទេប៉ុន្តែយើងបានចូលមកក្នុងក្លឹបមួយដែលមានការលំបាករួចទៅនិងមិនមានពេលវេលាច្រើនសម្រាប់កែលម្អ។

“កត្តាជាច្រើនចំពោះការប្រកួតទាំងបួនដែលខ្ញុំបាននៅទីនេះ ក្រុម និងក្លឹបមានការតស៊ូមួយរយៈ យើងនៅទីនេះ​ដើម្បីជួយ។ អ្វីៗនឹងមិនផ្លាស់ប្តូរក្នុងរយៈពេលដ៏ខ្លីនោះទេ៕

RELATED ARTICLES